ស្ទឹងត្រែង៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានបើក
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននិងចុះឃាត់ជនខ្លួនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក
៣នាក់រួមជាមួយគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន៨៣០,៩ក្រាមនាំខ្លួនមក
កាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរបន្ត។ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាង
លើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០១៧
ត្រង់ចំណុចក្បាលស្ពានអូរខ្លុង ស្ថិតក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន
ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ត្រីចែម ផានិតនាយករិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត
បានឱ្យដឹងថាជនសង្ស័យជួញដូរគ្រឿងញៀនដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ
គី ស៊ីថា ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅក្នុងភូមិ ភ្លុក ឃុំភ្លុក ស្រុកសេសាន
ខេត្តស្ទឹងត្រែង។ចំណែកជនសង្ស័យខ្មែរម្នាក់ឡាវម្នាក់ត្រូវបានគេចខ្លួន។
លោកវរសេនីយ៍ត្រីបានបន្តឱ្យដឹងទៀតថា៖ នៅក្នុងប្រតិបត្តិការបង្ក្រាបករណី
គ្រឿងញៀនខាងលើនេះ គឺសមត្ថកិច្ចជំនាញបានតាមប្រម៉ាញ់យ៉ាងយកចិត្ត
ទុកដាក់ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ២នាក់បានរត់រួច
ដោយសារតែសមត្ថកិច្ចតាមចាប់អ្នកដែលកាន់គ្រឿងញៀន ទើបធ្វើឱ្យជន
សង្ស័យខ្មែរម្នាក់ឡាវម្នាក់រត់រួច។
លោកបន្តថាក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតកញ្ចប់គ្រឿងញៀនមួយ
កញ្ចប់ច្រកក្នុងថង់អាលុយមីញ៉ូមពណ៌លឿងមានសញ្ញាផ្កាយប្រាំជាសំគាល់
ចំនួនមួយថង់ដែលមានទម្ងន់៨៣០,៩ក្រាម(ជិតមួយគីឡូ)និងបានបញ្ជូនខ្លួន
មកកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តសាកសួរ។លោកថា
នៅរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចជំនាញកំពុងសាកសួរដើម្បីរៀបចំសំណុំ
រឿងពាក់ព័ន្ធក្នុងករណីខាងលើនេះ បញ្ជូនខ្លួនទៅកាន់អយ្យការអមសាលា
ដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕