ព្រឹកថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំដោយឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំងចុះបេសកកម្មប្រចាំការ អនុវត្តសេចក្តីជូនដំណឹងលេខ ៥១២ សជណ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការចុះរុះរើ រោងចាំដី និងដកបង្គោលចាំដីរបស់ក្រុមមនុស្សមួយក្រុម ដែលបានចូលរំលោភកាន់កាប់ដីដោយអាណាធិបតេយ្យ អនុលោមលិខិតលេខ ២៣សជណ.ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្ថិតនៅភូមិសាស្រ្តស្រុកកៀនស្វាយ ខេត្តកណ្តាល៕ដោយ (សុធី ហេងរីឈុន)