គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ទាំងឈ្មួញទាំងស្ថាប័នពាក់ព័ន្ឋមួយចំនួនតូច គឺមនុស្សតែមួយ

ទាំងឈ្មួញទាំងស្ថាប័នពាក់ព័ន្ឋមួយចំនួនតូច គឺមនុស្សតែមួយ

ខេត្តរតនគិរី៖ នៅស្រុកវ៉ើនសៃមានការដឹកជញ្ជូនឈើប្រណិតប្រភេទធ្នង់
ជាច្រើនដុំដោយមានការឃុបឃិតពីមន្ត្រីជំនាញនៅក្នុងស្រុកនេះរួមមាន
ប៉េអឹមស្រុក ប៉ូលិសសេដ្ឋកិច្ចក្រសួង ជំនាញមេព្រៃសង្កាត់-ផ្នែក រួមគ្នា
កើបយកលុយពីឈ្មួញជនជាតិវៀតណាម ជាច្រើនអ្នកដែលជាអ្នកទិញ
ឈើទាំងនោះ តែការដឹកជញ្ជូនគឺសុទ្ធរថយន្តរបស់ខ្មែរដែលមានខ្នង
បង្អែកជាមន្ត្រីមូលដ្ឋាន ជាក់ស្តែងប៉ុន្មានថ្ងៃនេះមានការដឹកជញ្ជូនឈើ
ឆ្លងកាត់ទន្លេនៅស្រុកវ៉ើនសៃត្រង់ចំណុចកំពង់ដរ ដោយឈើប្រណិត
ទាំងនោះគេដឹកពីត្រើយខាងកើត ដោយកាប់ពីព្រៃហាមឃាត់ ជាតំបន់
អភិរក្សសត្វព្រៃ និងព្រៃសហគមន៍យកមកគរទុកនៅចំណុចភូមិហ្វាំង
ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។ ហើយដឹកបន្តចូលក្រុងបានលុង
ដោយរថយន្តសាំយ៉ុង ហាយឡេឌ័រ ណាវ៉ារ៉ា រថយន្តត្រូពិច ហើយក៏
ដឹកបន្តយកទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ និងយប់។
ដោយរថយន្តទាំងនោះឆ្លងកាត់ស្រុកអូរជុំក្នុងនោះមានអធិការស្រុក
ប៉ូលិសប៉ុស្តិ៍ ប៉េអឹមស្រុក សង្កាត់និងផ្នែករដ្ឋបាលព្រៃឈើវ៉ើនសៃ
ប៉ុន្តែពុំមានកម្លាំងជំនាញណាមួយឃាត់រថយន្តដឹកឈើនោះទេ
ព្រោះម្ចាស់ឈើបានបង់ខែ បង់ថ្ងៃរួចអស់ទៅហើយ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេភូមិហ្វាំង ឃុំប៉ុង
បានប្រាប់ឲ្យអ្នកសារពត៌មានដឹងថា ឈើដែរគរទុកនៅមាត់
ទន្លេទាំងនោះគឺឈើរបស់មន្រ្តីប៉េ អឹមម្នាក់ក្នុង ស្រុក វើនសៃ
មិនទាន់ដាក់ឈ្មោះរងចាំឲ្យមន្រ្តីជាអ្នកច្បាប់អនុវត្តន៍ដឹងខ្លួនសិន
ដែលល្បីថា ពួកកែរកសេដ្ឋកិច្ចធ្វើមានខ្លួនឯងផងនោះ។
ដូច្នេះប្រជាពលរដ្ឋនៅក្នុងស្រុកវ៉ើនសៃ និងក្រុងបានលុង សំណូមពរ
សុំអោយ ឯកឧត្តមសៅ សុខា ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់សិទ្ធិ
អោយដើរបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសនោះ ជួយប្រមើ មើល
ខេត្ត រតនគីរីនេះផង ក្រែងលោ ពេលខ្លះ កូនចៅ អាច កុហកថា្នក់លើក៏ថា
បាន ដែរ ។ប្រភពពីប្រជាពលរដ្ឋ បានប្រាប់ថា គេឃើញមានឈើចេញ
រៀងរាល់ថ្ងៃ ហើយប្រភពនោះបានបន្តទៀតថា បើគ្មានឈើចេញទេ
អាចធ្វើឲ្យដាច់បាយឬមួយយ៉ាងណា  ឬពឹងតែសេដ្ឋកិច្ចលើឈើយ៉ាង
ខ្លាំងណាស់ចុះបើអត់ឈើវិញតើត្រូវពឹងអ្វីទៅ ?។
សូមបញ្ជាក់ថា ឈ្មួញរកស៊ីឈើនៅខេត្ត រតនគីរី មិន ក្រោមជាង​
២៣ នាក់ ប៉ុន្តែ ឈ្មួញខ្លះក៏បានផ្អាកសិន ខ្លះទៀតនៅតែបន្តរាល់ថ្ងៃ
បើដូច្នេះតើ មន្រ្តីជំនាញ និង ស្ថាប័នពាក់ព័ន្ឋ គួរមានវិធានការណ៍
ទប់ស្កាត់ឬមួយយ៉ាងណា?៕ ( sic)

 

IMG-20170119-WA0181 IMG-20170119-WA0186 IMG-20170120-WA0010 IMG-20170120-WA0014 IMG-20170120-WA0017IMG-20170119-WA0182IMG-20170119-WA0187

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |