ខេត្ត ស្ទឹងត្រែង៖ មេឈ្មួញ ឈ្មោះ បុ៑ន ស៊ី នុកនៅ កំពុងកាក់កប
រកស៊ីដឹកឈើលក់នៅ វៀតណាម បើយោងតាមប្រភពពីអ្នករកស៊ី
ដូចគ្នាបានព្រលយមាត់និយាយថា មេ ឈ្មួញរកស៊ីឈើនេះពូកែរត់
ការ ណាស់ដោយ មេឈ្មួញនេះមានទំនាក់ទំនងល្អជាមួយស្ថាប័ន
ពាក់ព័ន្ឋ ដោយត្រូវរត់ការឲ្យទៅសមត្ថកិច្ចយាមកាមតាមផ្លូវនោះ
ក្នុងគោយន្តកន្រ្តៃ១គឺត្រូវចំណាយ 50ដុល្លាដើម្បីរត់ការបង់អោយ
សមត្ថកិច្ចពាក់ព័ន្ឋ ហើយកុងត្រូជជុះតាមផ្លូវចាប់ពីចំណុចភូមិកែង
ញ៉ៃឆ្ពោះទៅតាមភូមិសាម៉ក្រៅកាត់តាមអូប៉ាសៀបកាត់ចេញភូមិ
ប៉ាកកាឡាន់ ក្នុងស្រុកវើនសៃនៅរសៀលថ្ងៃទី19/01/2017ដោយ
ខ្សឹបខ្សៀវជាមួយសមត្ថកិច្ចក្នុងស្រុកសៀមប៉ាង ដើម្បីឃុបឃិតគ្នា
នាំឈើយកទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃដោយ
មិនរំខានដល់អាជ្ញាធរឬមន្រ្តីជំនាញណាម្នាក់ឡើយ។ពាក់ព័ន្ឋករណី
ខាងលើ គេពុំទាន់ដឹងថា តើ លោក អភិបាល ស្រុក សៀម ប៉ាងបាន
ដឹង ឬមួយយ៉ាងណា នោះទេ ។គេហទំព័រព្រះវិហារ ពុំទាន់សុំការ
បកស្រាយពីលោក ស៊ី សួន អភិបាល នៃ គណៈអភិបាល ស្រុក
សៀមប៉ាងនៅឡើយទេចំពោះករណីនេះ ពីព្រោះមិនទាន់មាន
លេខទូរស័ព្ទរបស់លោក អភិបាលស្រុករូបនេះ។គេហទំព័រ
ព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ឋគ្រប់ពេល
វេលាផងដែរ៕