គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អភិបាលខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញសម្របសម្រួល និងដោះស្រាយករណី មន្ត្រីបសុពេទ្យ នៃ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តកណ្តាល ធ្វើការ ឃាត់ សួរ ប្រជាពលរដ្ឋ ដែលដឹកជញ្ជូន សាច់សត្វ ពពែគ្មានលិខិតអនុញ្ញាតិនៅស្រុកពញាឮ

អភិបាលខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញសម្របសម្រួល និងដោះស្រាយករណី មន្ត្រីបសុពេទ្យ នៃ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តកណ្តាល ធ្វើការ ឃាត់ សួរ ប្រជាពលរដ្ឋ ដែលដឹកជញ្ជូន សាច់សត្វ ពពែគ្មានលិខិតអនុញ្ញាតិនៅស្រុកពញាឮ

ខេត្តកណ្តាល ៖ អាជ្ញាធរខេត្តកណ្ដាល បានស្នើរឱ្យមន្ត្រីបសុពេទ្យ  នៃ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តកណ្តាល ដែលបានប្រើពាក្យមិនសមរម្យ នៅពេលធ្វើការ ឃាត់ សួរ ប្រជាពលរដ្ឋ ដែល ដឹក ជញ្ជូន សាច់សត្វ ពពែរបស់បងប្អូនខ្មែរឥស្លាមដែលគ្មានលិខិតអនុញ្ញាតិអោយធ្វើការសុំទោសជាសាធារណៈ។ ការស្នើរឱ្យសុំទោសជាសាធារណៈនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញអញ្ជើញសម្របសម្រួល និងដោះស្រាយករណី មន្ត្រីបសុពេទ្យ នៃ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តកណ្តាល ធ្វើការ ឃាត់ សួរ ប្រជាពលរដ្ឋ ដែល ដឹក ជញ្ជូន សាច់សត្វ ពពែគ្មានលិខិតអនុញ្ញាតិ នៅស្រុកពញាឮ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលខេត្ត បន្តថា មន្ត្រីរាជការមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ មន្ត្រីរាជការគឺជាអ្នកបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់ ក្នុងការផ្ដល់សេវានានា ដូច្នេះមន្ត្រីរាជការ ត្រូវហាមដាច់ខាតការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ មកលើប្រជាពលរដ្ឋ ពិសេសនៅកំឡុងពេលនៃការបំពេញការងារ។ ចំពោះមន្ត្រីបសុពេទ្យខេត្ត ដែលប្រើប្រាស់ពាក្យសម្ដីមិនសមរម្យកន្លងមក គឺជាការធ្វេសប្រហែសមួយ ហើយមិនត្រូវឱ្យការធ្វេសប្រហែលទាំងអស់នេះ កើតមានឡើងជាថ្មីម្ដងទៀតឡើយ។

ឯកឧត្ដម បានអោយដឹងថាជាទូទៅការកាប់សាច់ជាលក្ខណៈគ្រួសារដើម្បីធ្វើជាម្ហូបអាហារ គឺមិនមានការ ហាមឃាត់ឃាត់នោះទេ ប៉ុន្តែករណីនេះ ជាការកាប់សត្វលក់ជាលក្ខណៈអាជីវកម្ម ការធ្វើអាជីវកម្មលក់ដូរ និងកាប់សាច់ធ្វើម្ហូបអាហារហូបជាលក្ខណៈគ្រួសារ គឺខុសគ្នា។ ក្រោយការសម្របសម្រួលម្ចាស់សត្តឃាតដ្ឋានបានយល់ព្រមឯកភាពយកតម្លៃ ៤,០០០រៀល ក្នុងការសម្លាប់សត្វពពែ ០១ក្បាល ដោយមានការបន្លែមអុស នឹងត្រូវតែមានអនាម័យអោយបានត្រឹមត្រូវ ក្នុងរយៈពេល០១ឆ្នាំតំបូង និងសុំឡើងតម្លៃ ៥,០០០រៀល ក្នុង០១ក្បាល នៅឆ្នាំទី២ ទី៣ និងស្នើសុំលើកលែងតម្លៃសេវាកម្មត្រួតពិនិត្យអនាម័យសាច់ តាមរយៈរដ្ឋបាលខេត្តកណ្តាល។

ក្នងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បាន ណែនាំ ដល់ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត និង អភិបាលស្រុកពញាឮ ត្រូវសម្របសម្រួល និង ផ្តល់ លក្ខណៈ ងាយស្រួល ក្នុង ការ ផ្តល់ លិខិតអនុញ្ញាត ចំពោះ ប្រជាពលរដ្ឋ ដែល ប្រកប អាជីវកម្ម សាច់សត្វ ។ ប៉ុន្តែ ក្នុង ករណី ប្រជាពលរដ្ឋ ធ្វើការ កាប់ សាច់សត្វ ហូប ជា លក្ខណៈ គ្រួសារ គឺ ត្រូវ អនុញ្ញាត ជូន ពួក គាត់ និង ហាម ដាច់ខាត និងការ រំខាន នានា ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៦ព្រឹក នៅចំណុចភូមិ ព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល មានការឃាត់សួររបស់មន្ត្រីបសុពេទ្យខេត្តកណ្តាល ទៅលើបងប្អូនប្រជាពលរដ្ឋ ដែលបានដឹកជញ្ជូនសាច់សត្វពពែចំនួន១៧គីឡូក្រាម ដែលហេតុការណ៍នេះបានបណ្តាលឱ្យមានការឈ្លោះប្រកែកគ្នារហូតដល់មានការបង្ហោះហ្វេសប៊ុកទៅក្នុងផេកសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បង្កើតឱ្យដល់មានការខមមិនវែកញែក មានខុស មានត្រូវ ទៅលើគូភាគីទាំងពីរជាច្រើននៅតាមបណ្តាញផ្សព្វផ្សាយសង្គម ពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងយ៉ាងផុលផុស៕

ដោយ សុធី ហេងរីឈុន

01 02 03 04 06 07

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |