គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ថ្នាក់ដឹកនាំ និងមន្រី្តរាជការខេត្តកណ្ដាលកាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា

ថ្នាក់ដឹកនាំ និងមន្រី្តរាជការខេត្តកណ្ដាលកាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃពុធ ០១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រ ឆ្លងវេនបិណ្ឌទី១ នៅវត្តប្រជុំនទី ក្រពើហាស្ថិតនៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទំលាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញ្ញាត្តិ និងសាច់សារលោហិត ៧សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ និងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាឪកាសឱ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងៗគ្នា មកជួបជុំគ្នា បង្កើនឱ្យមានសាមគ្គីភាពគ្នា និងបណ្ដុះស្មារតីឱ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។ ទោះជាយ៉ាងនេះក្ដី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ និងកុំ សំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសក្នុងពិធីបុណ្យកាន់បិណ្ឌនេះឱ្យបានគ្រប់ៗគ្នា។ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) បានមានសង្ឃដីកាថា វត្តបានរៀបចំតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) ក៏បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ ដែលអញ្ជើញមកកាន់បិណ្ឌនៅតាមទីវត្តអារាមនានា ត្រូវការពារខ្លួនឱ្យបានច្រើន ដោយត្រូវមានអាកុល ពាក់ម៉ាស និងការប្រគេនដល់ព្រះសង្ឃមិនត្រូវឱ្យកៀកជិតពេកនោះទេ ឱ្យតែញាតិញោមមានសទ្ធាជ្រះថ្លា យកចង្ហាន់មកប្រគេនដល់ព្រះសង្ឃ មិនចាំបាច់កៀកឬស្និទ្ធស្នាលនោះទេក៏ទទួលបាននូវបុណ្យកុសលដែរ។សូមបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមកហើយ។ឯកឧត្តមអភិបាលខេត្ត មន្រី្តរាជការខេត្តកណ្ដាល និងពុទ្ធបរស័ទ បានប្រគេនទេយ្យវត្ថុ សំភារៈបរិក្ខា រួមមានអង្ករ១តោន ទឹកសុទ្ធ២០កេះ ទឹកក្រូច២០កេះ ត្រីខ ៣០យួរ ទឹកស៊ីអីវ ទឹកត្រី ២០យួរ ម៉ាស ១កេសធំ និងបច្ច័យ១៦លាន ៩២ម៉ឺនរៀល ដែលកើតឡើងដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ត្តិចំណុះជើងវត្ត ក្នុងវេនទី១ និងមន្ត្រីរាជការក្នុងខេត្តកណ្តាល។   ដោយ សុធី ហេងរីឈុន

01 03 04 05 06 07

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |