គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ជំនួបពិភាក្សាការងារនិងសម្តែងការគួរសមរវាងរដ្ឋបាលខេត្តកណ្តាលជាមួយឯកអគ្គរដ្ឋទូតនៃស្ថានទូតទីម័រខាងកើត

ជំនួបពិភាក្សាការងារនិងសម្តែងការគួរសមរវាងរដ្ឋបាលខេត្តកណ្តាលជាមួយឯកអគ្គរដ្ឋទូតនៃស្ថានទូតទីម័រខាងកើត

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី ២១ ខែ កញ្ញា  ឆ្នាំ២០២១ ឯកឧត្តម គីម រិទ្ធី  អភិបាលរងខេត្ត កណ្តាល បានជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយ ឯកឧត្តម Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តកណ្តាល ។នាឱកាសនោះដែរឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ថា ខេត្តកណ្តាលជាខេត្តជាប់និងរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពាណិជ្ជកម្មសេវាកម្មនិងវប្បធម៌។ ទស្សនៈវិស័យរបស់ខេត្តកណ្តាលគឺប្រែក្លាយសេដ្ឋកិច្ចខេត្តពីតំបន់ពឹងផ្អែកវិស័យកសិកម្មទៅជាខេត្តដែលមានសក្តានុពលលើវិស័យឧស្សាកម្មសេវាកម្មនិងទេសចរណ៍ដើម្បីធ្វើការទាក់ទាញវិនិយោគក្នុងនិងក្រៅស្រុកចូលមកធ្វើការវិនិយោគលើវិស័យអចលនៈទ្រព្យការកសាងហេត្ថារចនាសម្ព័ន្ធរោងចក្រសហគ្រាសប្រែក្លាយជីវភាពប្រជាពលរដ្ឋដែលពឹងអាស្រ័យផលលើវិស័យកសិកម្មមកជាកំលាំងពលកម្មលើវិស័យឧស្សាហកម្មពាណិជ្ជកម្មនិងសេវាកម្មដោយជំរុញនិងយកចិត្តទុកដាក់ដល់ការបណ្ដុះបណ្ដាលធនធានមនុស្សលើជំនាញសំខាន់ៗក្នុងវិស័យធំៗនិងការផ្តល់លទ្ធភាពទទួលបានការបំពាក់បំប៉នជំនាញវិជ្ជាជីវៈដែលជាតម្រូវការធាក់ស្ដែងក្នុងទីផ្សាការងារ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានបន្តថា ដោយនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យពាណិជ្ជកម្មនសេវាកម្ម បណ្តាលឲ្យមានការធ្លាក់ចុះផងដែរ ។ ឯកឧត្តមបានបន្ថែមថា ចំពោះករណីនេះវិបត្តិជំងឺកូវិដ១៩នេះ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល មិនឲ្យមានឆ្លងរីករាលដាលនៅតាមសហគមន៍នោះឡើយ។ ក្នុងនោះដែរឯកឧត្តម Ermenegildo Kupa Lopes ក៏បានបញ្ជាក់ពីគោលបំណងក្នុងការបំពេញបេសកកម្មមក កាន់ខេត្តកណ្តាល គឺដើមី្បធ្វើការសិក្សាស្វែងយល់ និង ទទួលបាននូវបទពិសោធន៍ក្នុងវិស័យឧស្សាកម្មសេវាកម្ម និងទេសចរណ៍ របស់ខេត្តកណ្តាល សំដៅយកទៅធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទីម័រខាងកើត ។ ម៉្យាងទៀតប្រទេសទីម័រ និងកម្ពុជា មានប្រវត្តិស្រដៀងគ្នា ដែលទើបនឹងបានឆ្លងផុតពីភ្លើងសង្រ្គាម ព្រមទាំងបានធ្វើការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែជួយគាំទ្រទីម័រក្លាយជាសមាជិកទី១១របស់អាស៊ាន ។ ឯកអគ្គរដ្ឋទូតក៏បានលើកផងដែរពីទំនាក់ទំនងរវាងកម្ពុជា និងទីម័រ ដោយកម្ពុជាបានផ្តល់នូវក្តីស្រឡាញ់ជូនប្រទេសទីម័រទៀតផង ។ ឯកឧត្តមបានបន្តទៀតថា ពេលនេះក្នុងនាមប្រជាពលរដ្ឋទីម័រ សុំធ្វើការរៀនសូត្រពីខេត្តកណ្តាល ដែលមានភាពរីកចម្រើននាពេលកន្លងមក ។ ចំពោះបញ្ហាវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យមានការប៉ះពាល់ខ្លាំងតាមបណ្តាប្រទេសធំៗ តែចំពោះប្រទេសតូចៗ គឺមានវិធានការបង្កាទប់ស្កាត់បានល្អទៀតផង ។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានធ្វើការអញ្ជើញដល់ប្រតិភូខេត្តកណ្តាល ដើម្បីធ្វើទស្សនកិច្ចនៅប្រទេសទីម័រ ក្នុងការសិក្សាស្វែងយល់ផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក។ ឆ្លើយតបក្នុងឱកាសនោះឯកឧត្តម គីម រិទ្ធី ក៏បានគូសបញ្ជាក់ដល់ឯកឧត្តមអគ្គរដ្ឋទូតថា អាជ្ញាធរខេត្ត នឹងធ្វើ ការជ្រើសរើសពេលវេលាមួយដ៏សមគួរ ក្រោយពេលវិបត្តិជំងឺកូវីដ១៩ បានបាត់អស់ពីលើពិភពលោកយើងនេះ និង ធ្វើការរៀបចំគណៈប្រតិភូ ធ្វើទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការផ្តល់នូវសេចក្តីស្រឡាញ់រវាងប្រទេសកម្ពុជា និង ទីម័រខាងកើត៕

ដោយ សុធីហេងរីឈុន

01 03 04 05 06

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |