គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខសិស្សានុសិស្ស កុមារា កុមារី និងជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល អញ្ជើញចុះសួរសុខទុក្ខសិស្សានុសិស្ស កុមារា កុមារី និងជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល រួមជាមួយប្រតិភូសាខា អញ្ជើញចុះសួរសុខទុក្ខ សិស្សានុសិស្ស កុមារា កុមារី និងជូនអំណោយមនុស្សធម៌ដល់សមាគម ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹកបំផុត។ឯកឧត្តមបន្តថា អនុវត្តតាមគោលនយោបាយ និងបេសកម្មការងារមនុស្សធម៌របស់កាក បាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ឯកឧត្តមបន្ថែមថា ជារៀងរាល់ឆ្នាំ ក្នុងឱកាសមុនចូលឆ្នាំ និងមុនបុណ្យភ្ជុំបិណ្ឌ សាខាកាកបាទក្រហមកម្ពុជាខេត្ត តែងតែបានផ្តល់នូវអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគ បរិភោគ ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ។ហើយនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយក អំណោយមនុស្សធម៌ រួមមាន៖ អង្ករ ២តោន មី ២០កេស ត្រីខកំប៉ុង ៥កេស ប្រេងឆា ៥កេស ទឹកត្រី ៥យូរ ទឹកស៊ីអ៊ីវ ៥យូរ ទឹកសុទ្ធចំណុះ ២០លីត្រ ២០ដបធំ ទឹកក្រូច ៥កេស អាល់កុល១កាន ម៉ាស់ ១កេសធំ និងថវិកា ៥លានរៀលផងដែរ។ឯកឧត្តមក៏បានផ្តាំផ្ញើដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរស្រុកកណ្តាលស្ទឹង និងប្រជាពលរដ្ឋទាំងអស់ សូមកុំមានការធ្វេសប្រហែស ជាមួយជំងឺកូវីដ-១៩ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី រួមមាន ៣ការពារ និង៣កុំ សំដៅរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឈានដល់ការបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យបាននាពេលខាងមុខផងដែរ។

ដោយ សុធី ហេងរីឈុន

01 02 03 05 06 07

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |