គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឡានឈើខុសច្បាប់កំពុងតែដឹកឈើពីព្រៃយកមកទុកនៅក្នុងខេត្តវិញ ខណះពេលដែលសមត្ថកិច្ចពាក់ព័ន្ឋកំពុងបង្រ្កាបបទល្មើសឈើ

ឡានឈើខុសច្បាប់កំពុងតែដឹកឈើពីព្រៃយកមកទុកនៅក្នុងខេត្តវិញ ខណះពេលដែលសមត្ថកិច្ចពាក់ព័ន្ឋកំពុងបង្រ្កាបបទល្មើសឈើ

ខេត្តរតនគីរី៖តាមសេចក្តីរាយការណ៍ពីភ្នាក់ងារខេត្ត រតនគីរីបាន ឲ្យដឹងថា​ នៅប៉ុន្មានថ្ងៃចុង
ក្រោយនេះការដឹកជញ្ជូនឈើមានសភាពស្ងប់ស្ងាត់ដោយសារតែសមត្ថកិច្ចពាក់ព័ន្ឋ
កំពុងតែធ្វើបង្រ្កាបបទល្មើសដឹកឈើដោយខុសច្បាប់ វាខុសពីដូចសព្វដង ដែលគេ
តែងឃើញមានមេឈ្មួញឈើជាច្រើនរត់ការតាមដងផ្លូវក្នុងការនាំឈើយកទៅលក់នៅប្រទេសវៀតណាម
នៅតាមបណ្តាស្នាក់ការនៅតាមដងផ្លូវជាតិទៅច្រកទ្វារអន្តរជាតិយ៉ាដាវក៏មានសភាពស្ងាត់ស្ងៀម
ប៉ុន្តែដូចពាក្យចាស់មួយឃ្លាបាន ពោល ថា បឹងស្ងាត់ត្រីមាត់ មិនប្រាកដថា​បឹង​នោះគ្មានត្រីទេ យ៉ាងមិញ
ការស្ងាត់ស្ងៀមបទល្មើសដឹកជញ្ជូនឈើមិនប្រាកដថាអត់មានឈើចេញនោះដែរ គ្រាន់តែមានតិចឬច្រើន
នឹងលួចលាក់ឬចំហតែប៉ុណ្ណោះទ។ជាធម្មតាគេតែងសង្កេតឃើញតាមរថយន្តសាំយ៉ុងជាច្រើន
គ្រឿងដោយមិនមានការបង្ក្រាបទោះបីថយន្តដឹកឈើរត់កាត់មុខស្នាក់ការមន្រ្តីជំនាញ ឬ
សមត្ថកិច្ចពាក់ព័ន្ឋជារៀងរាល់ថ្ងៃក៍ដោយ អាច ឆ្លងកាត់ជាហូរហែរសំដៅទៅ
ច្រកទ្វារអន្តរជាតិអូយ៉ាដាវ ដែលឈ្មួញអាចត្រូវរ៉ូវជាមួយសមត្ថកិច្ចពាក់ព័ន្ឋ ដឹកឈើចូល
ដោយសេរី គ្រាន់តែបង់លុយដូចរថយន្តធម្មតាតែប៉ុណ្ណោះបានហើយ ។ បើតាមការឲ្យដឹងពីភ្នាក់ងារ
ប្រចាំខេត្ត រតនគីរីបានប្រាប់ថា សកម្មភាពដឹកជញ្ជូនឈើក្នុងរយះពេលចុងក្រោយនេះមាន
សភាពស្ងាត់ស្ងៀមក្នុងការនាំឈើយកទៅលក់នៅប្រទេស វៀមណាម ទៅតាមបណ្តាលច្រក
សំខាន់ៗ ដូចជា ច្រកអូរយ៉ាដាវជាដើម។ល។ ប៉ុន្តែសកម្មភាពដឹកជញ្ជូនឈើពីក្នុងព្រៃយកមក
រក្សាទុកក្នុងខេត្តនៅតែបន្តដោយមានភាពលួចលាក់ ពីព្រោះខ្លាចគេដឹង ការដែលដឹកឈើចេញ
ពីក្នុងព្រៃនោះត្រៀមទុកនាំលក់ទៅលក់នៅវៀតណាមនៅពេលណាដំណើរការរលូន។
គេសង្កេត ឃើញមានឈ្មួញឈើជាច្រើនកំពុងតែត្រៀមខ្លួនក្នុងការនាំឈើទៅលក់នៅ
ប្រទេសវៀតណាម សូមបញ្ជាក់ថា ឈ្មួញឈើរកស៊ីបទល្មើស មិនក្រោមពី២៣នាក់ឡើយ
ប៉ុន្តែ ឈ្មួញឈើខ្លះក៏បានផ្អាកសិន។ គេទំព័រព្រះវិហារនឹងដាក់ឈ្មោះ មេឈ្មួញរកស៊ីឈើ
ក្នុងខេត្តរនតគីរីម្តងមួយៗ នៅពេលណាមានការបើកឲ្យការដឹកជញ្ជូនឈើខុសច្បាប់នោះ

ចាប់ផ្តើមឡើងវិញ៕

 

000k 000p 000q 000t 000w 000y

IMG-20170119-WA0186

IMG-20170120-WA0014

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |