គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនប្រកបរបររត់ម៉ូតូកង់បី និងរត់ម៉ូតូឌុប ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ

អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល និងផ្តល់អំណោយដល់បងប្អូនប្រកបរបររត់ម៉ូតូកង់បី និងរត់ម៉ូតូឌុប ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ

ខេត្តកណ្តាល៖ មានប្រសាសន៍ សំណេះសំណាល សាកសួរសុខទុក្ខ ជាមួយបងប្អូនប្រកបរបររត់ម៉ូតូកង់បី និងរត់ម៉ូតូឌុល ចំនួន ២៤៥នាក់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជម្រាបថា ការជួបសំណេះសំណាលនេះ គឺបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់ បងប្អូនជាអ្នកម៉ូតូឌុប និងម៉ូតូកង់បី ដែលកំពុងតែមមាញឹកក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ ក្នុងបរិបទជំងឺកូវីដ-១៩ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ សំដៅជួយដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រួលដល់បងប្អូនដែលប្រកបមុខនេះ ឲ្យកាន់តែមានភាពងាយស្រួល និងមានជីវភាពធូរធារ។

 

ឯកឧត្តមអភិបាល បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច ទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ។

ឯកឧត្តមបានបញ្ជាក់ជូន ដល់បងប្អូនអ្នករត់ម៉ូតូកង់បី និងម៉ូតូឌុបទាំងអស់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចតេជោ ហ៊ុន សែន និងនយោបាយ ឈ្នះ ឈ្នះ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស កត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ  បានជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ បានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាមានភាពងាយស្រួលក្នុងការប្រកបមុខរបរប្រចាំថ្ងៃ មានជីវភាពធូរធារ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ភាពរីកចំរើន និងការអភិវឌ្ឍ ទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបានផ្ដាំផ្ញើដល់  បងប្អូនប្រជាពលរដ្ឋ ប្រកបរបររត់ម៉ូតូកង់បី ម៉ូតូឌុល អាជីវករលក់ដូរ តាមហាង តូប កម្មកររោងចក្រ សហគ្រាស អាជីវកម្មខ្នាតតូច ទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសវិធានការការពារកូវិដ-១៩ ដែលជាយ័ន្តដ៏ស័ក្ទសិទ្ធរបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖ ៣ ការពារ និង ៣ កុំ ឲ្យបានគ្រប់គ្នា។

ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភដល់ បងប្អូនប្រកបរបររត់ម៉ូតូកង់បី និងរត់ម៉ូតូឌុបទាំង២៤៥នាក់ ដោយក្នុង១នាក់ ទទួលបាន អង្ករ២៥kg មី១កេស ត្រីខកំប៉ុង១យួរ ម៉ាស់១០បន្ទះ និងថវិកា១០ម៉ឺនរៀល។

01 02 03 05 06 07

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |