ខេត្តក្រចេះ៖នៅយប់ថ្ងៃទី២០នឹង២១ខែមករាឆ្នាំ២០១៧មានរថយន្ដសាំយ៉ុងដឹក
ឈើប្រណិតឈើលេខ១នឹងលេខ២ប្រមាណជាង២០គ្រឿងចេញពីខេត្តស្ទឹង
ត្រែងតាមបណោយផ្លូវជាតិលេខ៧ឆ្លងទឹកដីស្រុកសំបូរស្រុកចិត្របូរីក្រុងក្រចេះ
ទីរូមខេត្តក្រចេះ បន្ទាប់មកបន្តដំណើរតាមស្រុកឆ្លូងដោយឆ្ពោះដំណើរមិនមិន
រលូនរហូតដល់ស្រុកតំបែរទៅកាន់ ឃុំកណ្ដោល ជ្រុំ ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ
ឆ្លងកាត់មុខទីស្នាក់ការផ្នែកនឹងសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកតំបែរយ៉ាងរលូន
គ្មានអ្វីគួរឲ្យព្រួយបារម្ភឡើយ មិនថា ពេលយប់ឬពេលថ្ងៃឡើយ ក៏ព្រោះតែ ក្រុម
រកស៊ីឈើបានទំនាក់ទំនងបានយ៉ាងល្អជាមួយ ស្ថាប័នឬមន្រ្តីជំនាញមួយក្តាប់ប្រ
ព្រឹត្តិអំពើពុករលួយ មិនគិតយកតួនាទីរបស់ខ្លួនអនុវត្តច្បាប់ឲ្យបានល្អប្រសើរ ដើម្បី
ធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋក៏ដូចជាខ្លួនឯងផង។បើតាមសេចក្តីរាយការណ៍ពីភ្នាក់
ប្រចាំការ ខេត្ត ក្រចេះ នឹង ត្បូង ឃ្មុំ ឲ្យដឹង កាលពីយប់ថ្ងៃទី២០ ខែ មករា ឆ្នាំ ២០១៧
មានរថយន្តសាំយ៉ុងជាច្រើនគ្រឿងដឹកឈើប្រណិត ចេញចំណុច ខេត្ត ស្ទឹងត្រែង
រហូត ដល់ ស្រុក ពញាក្រែក ខេត្ត ត្បូង ឃ្មុំ បន្តកន្ទុយគ្នា ដូចអង្គកឋិនទាន ប៉ុន្តែនេះ
គេហៅថា អង្គកឋិនឈើដម្បីយក ចែកចាយនៅតាមស្រុក ឬ ដេប៉ូផ្សេងៗ។បើយោង
តាមប្រភពពីមន្រ្តីជំនាញរដ្ឋបាលព្រៃនៅស្រុកតំបែរបានត្អូញត្អែរថាសំរាប់គាត់មិនបាន
យកលុយ ពីក្រុមដឹកឈើនោះឡើយ តែទោះជាយ៉ាងក្តី គេសង្ឃឹមថាមន្រ្តីជំនាញនឹង
ឃាត់ខ្លួនក្រុមរកស៊ីឈើទាំងឡាយណាដែលគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ដើម្បីយកផាក
វិន័យទៅតាមផ្លូវច្បាប់ ហើយប្រភពមួយទៀតថាមន្រី្តជំនាញមួយចំនួនតូចក៏បានផល
ប្រយោជន៍ខ្លះដែរ ជាក់ស្តែងកាលពីយប់មិញក្រុមអ្នករកស៊ីឈើបានបែកកង់រថយន្តនៅ
ក្នុងស្រុកតំបែរ ត្រូវបានក្រុមអ្នកស៊ីដូចគ្នាដែលបើកទៅមុខនោះត្រួវត្រឡប់មកជួយគ្នាវិញ
ក្រែងលោមាន សមត្ថកិច្ចណាចាប់ឈើរបស់ពួកគេ ប្រភពច្បាស់ការណ៍មួយទៀតបានឲ្យ
ដឹងថា ក្រុមអ្នករកស៊ីឈើសុទ្ឋតែមាន ដាវ សាំម៉ារ៉ៃ ពូថៅ កាំបិត ដើម្បីការពារផលប្រយោជន៍
របស់គេទៀតផង សមត្ថកិច្ច ឬ មន្រ្តីជំនាញ តែស្រួលមិន អាចគ្រោះថ្នាក់ដោយក្រុមអ្នករកស៊ី
ឈើឃជាក់ជាមិនខានឡើយ គួរបងៗសមត្ថកិច្ច ឬមន្រ្តីចាត់ការបើសិន ដូច្នេះមែន ដោយហេតុថា
ឈើដែលដឹក នៅពេលភាគច្រើន គឺគ្មានច្បាប់៩៩%តែម្តង ។ គេហទំព័រព្រះវិហារបានសាកសួរ
ព័ត៌មានពីក្មួយប្រុសម្នាក់ដែលជា ដៃគូរជាមួយអ្នកស៊ីឈើនេះបានឲ្យដឹងថា គឺ ត្រូវបានបង់
រួចរាល់អស់ហើយ ទៅតាមកន្លែង ខ្លះបង់លុយ ពីរម៉ឺនរៀល ហើយ កន្លែង ខ្លះធូរ បង់មួយម៉ឺនរៀល
ក៏មាន ប៉ុន្តែបើមិនបង់មិនអាចរកស៊ីបានឡើយតាមផ្លូវចាប់ពីខេត្ត ស្ទឹងត្រែង ដល់ ខេត្ត ត្បូង ឃ្មុំ
បើខ្មោចស្រុក មិនឲ្យដៃ ខ្មោច ព្រៃក៏ហ៊ានដែរ ។ពាក់ព័ន្ឋករណីខាងលើនេះគេទំព័រព្រះវិហាររង
ចាំការបំភ្លឺគ្របើ់ភាគីពាក់ព័ន្ឋ មូលហេតុ មន្រ្តីជំនាញក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ឋអត់លេខទូរស័ព្ទ៕