គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀនស្តីពីករណី:ហឹង្សាដោយចេតនា

ប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀនស្តីពីករណី:ហឹង្សាដោយចេតនា

-កើតហេតុ:ថ្ងៃអង្គារទី១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីសក័ពុទ្ធសក័រាជ២៥៦៥ ត្រូវនិងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង១៣និង៣០នាទី

-ចំណុច៖ភូមិ  ដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ  ខេត្តកណ្ដាល។

*ជនរងគ្រោះ១នាក់

-ឈ្មោះសុវណ្ណ លក្ខិណា ភេទស្រី អាយុ១៨ ឆ្នាំ ខ្មែរ ភូមិដើមមៀន  សង្កាត់ដើមមៀន ក្រុងតាខ្មៅ  ខេត្តកណ្តាល  មុខរបរសិស្ស។

*សម្ភារៈចាប់យក

-កំណាត់ឈើមូលប្រវែង៦០សង់ទីម៉ែត្រចំនួន០១។

*ជនសង្ស័យ៖១នាក់

-ឈ្មោះ អៃ  វាសនា  ភេទប្រុស  អាយុ៣២ ឆ្នាំ ទីលំនៅៈភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល  មុខរបរ មិនពិតប្រាកដ(ត្រូវជាពូបង្កើតឃាត់ ខ្លួន )

*ជនសង្ស័យអវិជ្ជមានកូវីដ១៩

*ជនសង្ស័យមានសាធាតុញៀនក្នុងទឹកនោម។

*សភាពនៃរឿងហេតុ

កាលពីពេលវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែដេកនៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែពេលនោះជនសង្ស័យមិនដឹងជាដើរមកពីណាទេ មកដល់ផ្ទះ ក៏ស្រែកជេរឡូឡា ឌៀមដាមដាក់ឪពុកម្តាយរបស់ជនរងគ្រោះលឺដូចនោះ ជនរងគ្រោះ ក៏បានចេញមកមើលហើយតបត ទៅវិញ បានទាស់ពាក្យសំដីគ្នាយ៉ាងខ្លាំង រហូតដល់ជនសង្ស័យទ្រាំមិនបានដាល់មួយដៃចំពាល់ខាងឆ្វេងបណ្តាលអោយដួលទៅលើកំរាលថ្មរលាត់ក្បាលជង្គង់ទាំងសង្ខាងហើយបានយកកំណាត់ឈើមូលមកវាយខ្នងមួយដំបង។បន្ទាប់ពីវាយជនរងគ្រោះហើយជនសង្ស័យក៏បានគេចខ្លួនបាត់ ក្រោយមកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តី៍រដ្ឋបាលនគរបាលដើមមៀដើម្បីស៊ើបអង្កេតបន្ដ ។លុះដល់វេលាម៉ោ១៨និង៣០នាទីថ្ងៃខែដដែលកំលាំងនគរបាលប៉ុស្តិ៍ដើមមៀនក៏ឃាត់ខ្លួនបានជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍។នៅចំពោះមុខសម្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយ ជនរងគ្រោះចំនួន០១ដៃចំថ្ពាល់ខាងឆ្វេងបណ្តាលអោយដួលទៅលើកំរាលថ្ម តែមិនបានយកឈើមូលមកវាយជនរងគ្រោះបន្ថែមដូការចោទប្រកាន់នោះទេ។ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕

photo_2021-11-06_09-34-11 photo_2021-11-06_09-34-16 photo_2021-11-06_09-34-38 photo_2021-11-06_09-34-44 photo_2021-11-06_09-34-49

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |