ស្ទឹងត្រែងៈអ្នកជួញដូរថ្នាំញៀនម្នាក់និងក្រុមក្មេងស្ទាវបង្កភាពអសន្តិសុខ
ក្នុងខេត្ត៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្ត បង្ក្រាបបាន ២ទីតាំង
ដាច់ដោយឡែកពីគ្នាកាលពីយប់អធ្រាតម្សិលម៉ិញនិង ត្រូវបញ្ជូនទៅតុលា
ការចាត់ការតាមផ្លូវច្បាប់នៅថ្ងៃ២១មករា២០១៧នេះ។ការចុះបង្ក្រាបក្រុម
បង្ករភាពអសន្តិសុខ៤នាក់ខាងលើនេះត្រូវគេដឹងថាបានធ្វើឡើងនៅចំនុច
មុខសាលាខេត្តលើសួនច្បារគ្រាដែលក្រុមក្មេងស្ទាវជិះម៉ូតូ៣គ្រឿងមកចត
ដោយមានកាំបិត ដែកត្បែង និងសម្ភារៈមួយចំនួនផងនោះទុកបង្កភាពភាព
អនាធិបតេយ្យស្ថិតភូមិត្រពាំងព្រីងសង្កាត់ក្រុងស្ទឹងត្រែង។មន្រ្តីជំនាញ
អាវុធហត្ថអោយដឹងថាក្រុមក្មេងស្ទាវទាំង៤នាក់ខាងលើ១.ឈ្មោះតន់បូរ៉ា
អាយុ ១៥ឆ្នាំភេទប្រុសមុខរបរសិស្សរស់នៅភូមិស្ពានថ្មសង្កាត់ក្រុងស្ទឹងត្រែង
ទី២ឈ្មោះស្រីលាងគ្រីម អាយុ១៥ឆ្នាំភេទប្រុសជនជាតិខ្មែរមុខរបរសិស្ស
ទី៣ឈ្មោះ ចាន់តយ ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរសិស្សទីឈ្មោះ ខិត
សុខនា ភេទប្រុស អាយុ១៦ឆ្នាំមុខរបរសិស្ស អ្នកទាំង៣រស់នៅភូមិ ព្រែក
សង្កាត់ក្រុងស្ទឹងត្រែង។មន្រ្តីជំនាញអោយដឹងទៀតថាក្រុមក្មេងស្ទាវខាង
លើនោះតែងតែធ្វើសកម្មភាពអង្គុយជាក្រុមមានប្រមាណជាង១០នាក់
ដោយ មានដំបង កាំបិតនិងសម្ភារៈជាច្រើនទៀតទុកសម្រាប់គម្រាមនិង
សម្លុតអ្នកដដៃផ្សេងទៀតមិនអោយដើរលេងលើសួនច្បារនិងមិនអោយ
អង្គុយលើបង់ខាងមុខសាលាខេត្តស្ទឹងត្រែងជាដាច់ខាត ហើយមុនឈាន
ដល់ការបង្ក្រាបក្មេងស្ទាវនោះបានគឺក្រោមបទបញ្ជាលោកឧត្តមសេនីយ៏
ត្រីអៀង វ៉ាន់ឌី មេបញ្ជាកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងអោយចេញ
ល្បាតជារៀងរាល់ថ្ងៃនិងយប់ដើម្បីទប់ស្កាត់ភាពបង្កអសន្តិសុខដល់ប្រជាព
លរដ្ឋក្នងខេត្តទាំងមូល។ដោយឡែកជនសង្ស័យម្នាក់ទៀតក៏ត្រូវបានបង្ក្រាប
ផងដែរដោយជាប់ពាក់ព័ន្ធទៅនឹងការជួញដូរថ្នាំញៀនស្ថិតចំនុចភូមិស្រែពោធិ៍
សង្កាត់នឹងក្រុងស្ទឹងត្រែង។ជនសង្ស័យមានឈ្មោះ អ៊ុំ សម្បត្តិ ភេទប្រុសអាយុ
១៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងឡាន រស់នៅភូមិថ្មលាតសង្កាត់ស្រះឬស្សីក្រុង
ស្ទឹងត្រែង។ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនចំនូន៣
កញ្ជប់តូច ទូរស័ព្ទ១ ម៉ូតូ១គ្រឿង។ ជនសង្ស័យទាំង៥នាក់ខាងលើនៅបន្ទាប់
ពីធ្វើការសាកសួរនិងតេស្តទឹកនោមរួច សមត្ថកិច្ចរកឃើញមានសារធាតុញៀន
ក្នុងខ្លួនហើយបញ្ជូនទៅតុលាការតែម្តងនៅព្រឹកនេះ៕