ខេត្តព្រះសីហនុ ៖ នៅថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការណ៍ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្សយ័ចំនួន០៦នាក់ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ០១ និង ៣០នាទី នៅចំណុច ក្រុម០៨ ភូមិ ០៣ សង្កាត់ លេខ ០៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ៖
១-ឈ្មោះ ម៉ីន សុតម៉ាន់ដា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
២-ឈ្មោះ ផាត សុចាន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន : សង្កាត់០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៣-ឈ្មោះ សុខ ចាន់នី ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៤-ឈ្មោះ លឹម លាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៥-ឈ្មោះ ឆាយ ប៊ុនណន់ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ ។
ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
៦-ឈ្មោះ វី វ៉ាន់ឌី ភេទប្រុស ជនជាតិខ្មែរ មុខរបរ រត់តុ ទីលំនៅបច្ចុប្បន : ភូមិ ០៣ សង្កាត់ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាម ព៌ណសថ្លា សង្ស័យសារធាតុញៀន ចំនួន ១០កញ្ចប់
-ទូរសព្ទ័ ដៃ ចំនួន ០៤គ្រឿង
-ម៉ូតូ ០១ គ្រឿង
បច្ចុប្បន្នជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕