គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

រថយន្តសាំយ៉ុង២០គ្រឿងដឹកឈើប្រណិតៗពីខេត្ត ក្រចេះរហូតដល់ ខេត្តត្បូងឃ្មុំ

រថយន្តសាំយ៉ុង២០គ្រឿងដឹកឈើប្រណិតៗពីខេត្ត ក្រចេះរហូតដល់ ខេត្តត្បូងឃ្មុំ

ខេត្តក្រចេះ៖នៅយប់ថ្ងៃទី២០នឹង២១ខែមករាឆ្នាំ២០១៧មានរថយន្ដសាំយ៉ុងដឹក
ឈើប្រណិតឈើលេខ១នឹងលេខ២ប្រមាណ២០គ្រឿងដោយ
ចែកចេញ ជា បីក្រុម ដឹកឈើ ក្នុង មួយក្រុមមានរថយន្តសាំយ៉ុង ៧គ្រឿង
ចេញ ពី ចំណុច អូរព្រះ  ដុងណៃ ដុងភូ ក្នុងឃុំ អូរក្រៀង ស្រុក សំបូរ ខេត្ត ក្រចេះ
កាត់តាមផ្លូវជាតិលេខ៧ឆ្លងទឹកដីស្រុកសំបូរ ស្រុកចិត្របូ រីក្រុងក្រចេះ
ទីរូមខេត្តក្រចេះ បន្ទាប់មកបន្តដំណើរតាមស្រុកឆ្លូងដោយឆ្ពោះដំណើរមក
កាន់ស្រុកតំបែរហើយបន្តមក ឃុំកណ្ដោល ជ្រុំ  ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ
ឆ្លងកាត់មុខទីស្នាក់ការផ្នែកនឹងសង្កាត់ រដ្ឋបាលព្រៃឈើ ស្រុកតំបែរយ៉ាងរលូន
គ្មានអ្វីគួរឲ្យព្រួយបារម្ភឡើយ មិនថា ពេលយប់ឬពេលថ្ងៃឡើយ ក៏ព្រោះតែ ក្រុម
រកស៊ីឈើបានទំនាក់ទំនងបានយ៉ាងល្អជាមួយ ស្ថាប័នឬមន្រ្តីជំនាញមួយក្តាប់ប្រ
ព្រឹត្តិអំពើពុករលួយ មិនគិតយកតួនាទីរបស់ខ្លួនអនុវត្តច្បាប់ឲ្យបានល្អប្រសើរ ដើម្បី
ធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋក៏ដូចជាខ្លួនឯងផង។បើតាមសេចក្តីរាយការណ៍ពីភ្នាក់
ប្រចាំការ ខេត្ត ក្រចេះ នឹង ត្បូង ឃ្មុំ ឲ្យដឹង កាលពីយប់ថ្ងៃទី២០ ខែ មករា ឆ្នាំ ២០១៧
មានរថយន្តសាំយ៉ុង២០គ្រឿងដឹកឈើប្រណិត ចេញពីចំណុច អូរព្រះ ដុងណៃ
ដុ ភូ ស្ថិត នៅក្នុង ឃុំ អូរក្រៀង ស្រុក សំបូរ ខេត្ត ក្រចេះ រហូត ដល់ ស្រុក ពញាក្រែក
ខេត្ត ត្បូង ឃ្មុំ បន្តកន្ទុយគ្នា ដូចអង្គកឋិនទាន ប៉ុន្តែនេះគេហៅថា អង្គកឋិនឈើដើម្បីយក
ទៅ ចែកចាយនៅតាមស្រុក ឬ ដេប៉ូផ្សេងៗដូចជា យកទៅដាក់នៅ  ស្រុក ស្វាយអន្ទរ នឹង
ស្រុក អូររាំងឪ ។ល។
បើយោងតាមប្រភពពីមន្រ្តីជំនាញរដ្ឋបាលព្រៃឈើនៅស្រុកតំបែរបានត្អូញត្អែរប្រាប់ថាសំរាប់
គាត់មិនបានយកលុយ ពីក្រុមដឹកឈើនោះឡើយ ពីព្រោះ ក្រុម ដឹកឈើនោះ សុទ្ឋតែជា
ក្រុមសាហាវ ៗ ពីព្រោះកន្លងមកក្រុមរកស៊ីឈើនេះធ្លាប់បើឆាកប្រយុទ្ឋជាមួយកងកំលាំង
ផងដែរ ហើយភាគច្រើនក្រុមរកស៊ីដឹកឈើសុទ្ឋតែញៀនថ្នាំទៀត មន្រី្តរូបនោះបានបន្តទៀតថា
បើចង់ចាប់ឈើនេះលុះត្រាតែ មានការទទួលខុសត្រូវខ្ពស់ ឬមានបទបញ្ជាពីថ្នាក់លើទើបអាច
ធ្វើទៅបានតែទោះជាយ៉ាងក្តី គេសង្ឃឹមថាមន្រ្តីជំនាញនឹងឃាត់ខ្លួនក្រុមរកស៊ីឈើទាំងឡាយ
ណាដែលគ្មានច្បាប់ទំលាប់ត្រឹមត្រូវ ឬបង្កភាពអាណាធិបតេយ្យនៅតាមដងផ្លូវ គួរតែសមត្ថកិច្ច
មានវិធានការណ៍ទៅតាមផ្លូវច្បាប់ដើម្បីយកផាកវិន័យទៅតាមច្បាប់រដ្ឋបាលព្រៃឈើ ហើយ
ប្រភពមួយទៀតបនាប្រាប់ថាមន្រី្តជំនាញមួយចំនួនតូចក៏បានផលប្រយោជន៍ខ្លះៗដែរ ជាក់ស្តែង
កាលពីយប់មិញក្រុមអ្នករកស៊ីឈើបានបែកកង់រថយន្តនៅក្នុងស្រុកតំបែរ ត្រូវបានក្រុមអ្នកស៊ី
ដូចគ្នាដែលបើករថយន្តហួសទៅមុខនោះក៏ត្រួវត្រឡប់មកជួយគ្នាវិញដែរក្រែងលោមាន
សមត្ថកិច្ចណាចាប់ឈើរបស់ពួកគេ ប្រភពច្បាស់ការណ៍មួយទៀតបានឲ្យដឹងថា ក្រុមអ្នករក
ស៊ីឈើសុទ្ឋតែមាន ដាវ សាំម៉ារ៉ៃ ពូថៅ កាំបិត ដំបងទីប ដើម្បីការពារផលប្រយោជន៍របស់គេ
ទៀតផង សមត្ថកិច្ច ឬ មន្រ្តីជំនាញ តែស្រួលឬមិនស្រួល អាចគ្រោះថ្នាក់ដោយក្រុមអ្នករកស៊ី
ឈើជាក់ជាមិនខានឡើយ  ដូច្នេះគួរបងៗសមត្ថកិច្ច ឬមន្រ្តីជំនាញគួរចាត់ការបើសិន ដូច្នេះមែន
ដោយហេតុថា ឈើដែលដឹក នៅពេលយប់ភាគច្រើន គឺគ្មានច្បាប់៩៩%តែម្តង ។ គេហទំព័រព្រះ
វិហារបានសាកសួរព័ត៌មានពីក្មួយប្រុសម្នាក់ដែលជា ដៃគូរជាមួយអ្នកស៊ីឈើនេះបានឲ្យដឹងថា
គឺ ត្រូវបានបង់រួចរាល់អស់ហើយ ទៅតាមកន្លែង ខ្លះបង់លុយ ពីរម៉ឺនរៀល ហើយ កន្លែង ខ្លះធូរ
បង់មួយម៉ឺនរៀលក៏មាន ប៉ុន្តែបើមិនបង់មិនអាចរកស៊ីបានឡើយតាមផ្លូវចាប់ពីខេត្ត ក្រចេះ ដល់
ខេត្ត ត្បូង ឃ្មុំ ។
ដូចពាក្យចាស់លោកបានពោលថា (  បើខ្មោចស្រុក មិនឲ្យដៃ ខ្មោច ព្រៃក៏ហ៊ានដែរ )
ពាក់ព័ន្ឋករណីខាងលើនេះគេទំព័រព្រះវិហាររងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ឋ មូលហេតុ
មន្រ្តីជំនាញក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ឋអត់លេខទូរស័ព្ទ៕

 

s003s002s001

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |