គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សកម្មភាពជនប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើនៅតែមានជាហូរហែ ដោយគ្មានមន្ត្រីជំនាញណាមួយបង្ក្រាបបានឡើយ

សកម្មភាពជនប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើនៅតែមានជាហូរហែ   ដោយគ្មានមន្ត្រីជំនាញណាមួយបង្ក្រាបបានឡើយ

ឧត្តរមានជ័យ៖ដោយសារតែមានការឆកល្វែងពីមន្ត្រីជំនាញក្នុងការអនុវត្តទៅតាមគោលការណ៍រាជរដ្ឋាភិបាល ដែលលោកបានដាក់ផែនការនិងបញ្ជូនអោយទៅប្រចាំការនៅតាមតំបន់នីមួយៗដើម្បីអោយនុវត្តទៅតាមតួនាទី តែផ្ទុយទៅវិញត្រូវបានមន្រ្តីខិលខូចមួយចំនួនតូចបានឃុបឃិតជាឈ្មួញឈើដែលមិនគិតពីផលប្រយោជន៍
ដល់ប្រទេសជាតិ គឺ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួននោះក៍បានគៀងគរប្រជាពល់រដ្ផអោយទៅកាប់បំផ្លាញ
ព្រៃឈើនៅក្នុងព្រៃឧទ្យានកូលែនព្រំប្រទល់ និងព្រៃសហគមន៍ដែលមានទីតាំងនៅក្នុងឃុំយាង ស្រុជាំក្សាន្ត
ខេត្តព្រះវិហារហើយក៍បានដឹកជញ្ជូនមកតាមក្រុមហ៊ុនមួយកំពុងល្បីល្បាញយកមកលក់អោយថៅកែម្នាក់
ឈ្មោះឆាយដែលមានដេប៉ូផ្ទុកឈើគ្នានច្បាប់នៅក្នុងក្រុមហ៊ុនខាងលើដើម្បីដឹកជញ្ជូនទៅលក់ទៅតាមដេប៉ូ
នៅតាមបណ្តាខេត្តផ្សេងទៀតចំណែកជនដែលកាប់បំផ្លាញព្រៃឈើផ្ទាល់នោះមានឈ្មោះដូចបានរាបរាប់
ខាងក្រោមនេះ។ 1 ឈ្មោះថា  2 ឈ្មោះតូ  3 ឈ្មោះយាយគី 4 ឈ្មោះចែញ៉  នាក់ទាំងនេះដែលជាជនប្រ
ព្រឹត្តបទល្មើសនៅក្នុងភូមិថ្នល់កែងហៅដីក្រហមស្រុកត្រពាំងប្រាសាទ  ខេត្តឧត្តរមានជ័យ ចំណែកទីតាំង
ផ្ទុកឈើនៅក្នុងដេប៉ូរបស់លោកឆាយក៍នៅទីនោះដែរ។ ទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅក្នុងខេត្ត
ឧត្តរមានជ័យ សុំអំពាវនាវដល់ ឯក ឧត្តម សាយ សំអ៊ាល់ នឹង ឯក ឧត្តម វេង សាខុន ជួយមានវិធានការណ៍ផងទាន បើពុំដូចេ្នះព្រៃឈើនឹងរលាយហិនហោចដោយសារតែក្រុមឈ្មួញដឹកជញ្ជូនយកមកលក់តាមបណ្តាខេត្តផ្សេង
ដោយហេតុថា ពួកគាត់មើលទៅសកម្មភាពរបស់ក្រុមឈ្មួញទាំងនោះហាក់បីដូចជាគ្មាន ស្ថាបន ឬមន្រ្តីជំនាញ
ណានៅក្នុងខេត្ត ឧត្តរមានជ័យ មានវិធានការណ៍បង្រ្កាបសោះ ហើយប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យថា
អាចមេឈ្មួញឈើសែនព្រេនជូន សមត្ថកិច្ច ឬមន្រ្តីជំនាញរួចរាល់អស់ហើយ បានជាគ្មានការបង្រ្កាបសោះ
បើខេត្តគេផ្សេងៗមន្រ្តីជំនាញ ឬសមត្ថកិច្ច គេមានវិធានការណ៍បានយ៉ាងល្អប្រសើរ ដោយ គោរពទៅ តាម
អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕

 

oddor0002 oddr0001

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |