គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ល្បែងមាន់ជល់មួយកន្លែងយ៉ាងសកម្ម នៅជិតប៉ុស្តិ៍រដ្ឋបាលឃុំចំការលើ មេប៉ុស្តិមិនចាត់ការ

ល្បែងមាន់ជល់មួយកន្លែងយ៉ាងសកម្ម នៅជិតប៉ុស្តិ៍រដ្ឋបាលឃុំចំការលើ មេប៉ុស្តិមិនចាត់ការ

ស្ទឹងត្រែង៖ ល្បែងប្រជល់មាន់មួយកន្លែងគ្នានអ្នកបង្ក្រាប ព្រោះនៅជិតនឹងប៉ុស្តិ៍រដ្ឋបាលពេក
ប្រហែលជាគាត់ខ្លាចទើបមិនហ៊ាន ឬក៏ខ្លាចប៉ះពាល់កិត្តិយសរបស់គាត់ សូម្បីតែលោក
អធិការក៏បញ្ជាមេប៉ុស្តិ៍មិនបានដែរ ស្ថិត ក្នុងភូមិចំការ ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់
ខេត្តស្ទឹងត្រែង ជាក់ស្តែង នៅថ្ងៃទី២២ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១.១៥នាទីព្រឹក
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កន្លែងជល់មាន់មួយនេះម្ចាស់ឈ្មោះ ប្រុស
បើកលេងជាច្រើនថ្ងៃហើយក៍ជាច្រើនខែមកហើយដែរ ច្រើនលេងរាងរាល់
ថ្ងៃសៅនឹងអាទិត្យតែមិនឃើញមានសមត្ថកិច្ចណាហ៊ានបង្ក្រាបទេ សូម្បីតែ
កូនចៅប៉ុស្តិ៍ក៍មកឈរមើលជាមួយអ្នកលេងដែរ តែមិនដែលថាឬនិយាយអ្វីនោះ
ទេ ប្រភពដដែលបានបន្តទៀតថា ការលេងប្រជល់មាន់នេះភាគច្រើនជាអ្នក
រកស៊ីដឹកឈើតាមម៉ូតូ ជារាងរាល់ថ្ងៃឲ្យតែបើកថ្ងៃសៅអាទិត្យគាត់តែងតែមក
ជួបជុំគ្នា ប្រមូលជើងផ្គូផ្គងស្រាក់គ្នាចាក់លុយក្នុងមួយគូរជិត១លានរៀលទៅ
ជាង១លានក៍មាន ហើយធ្វើឲ្យរំខានដល់អ្នកជិតខាង មានពេលខ្លះទៀតឈ្លោះ
ប្រកែកគ្នាទៀតផងដោយសារខ្វះលុយឲ្យគេមិនគ្រប់។

ក្រោយពីបានដឹងថា មានទីតាំងលេងល្បែជល់មាន់ខុសច្បាប់មួយកន្លែងគ្មាន
អ្នកបង្ក្រាប ទើបអ្នកសារព៍ត៌មានយើងទៅដល់ក៍ប្រញាប់រាយការណ៍ជូនលោក
អធិការស្រុកទាក់ទងបាន ក្រោយមកក្រុមការងារយើងខលទៅលោកស្នងការរង
ហម ប៉ុនថែល ទទួលបន្ទុកបង្ក្រាបបទល្មើស គាត់ថាចាំគាត់ខលទៅអធិការ ក្រោយ
មកក្រុមបក្សពួគអ្នកលេងទាំងនោះបានរត់បាត់អស់ជាបន្តបន្តាប់ នៅសល់អ្នកលេងខ្លះ
នឹងម្ចាស់ផ្ទះជាអ្នកបើកសង្វៀនមាន់នោះ ក្រោយមកខលម្តងទៀតទៅលោកស្នងការរង
លោកលែងលើកទូរស័ព្ទទៅហើយ។

គួររំលឹកផងដែរថា ករណីខាងលើប្រជាពលរដ្ឋដាក់ការសង្ស័យថា សមត្ថកិច្ចត្រូវរ៉ូវគ្នាជាមួយ
ម្ចាស់បើកសង្វៀនមាន់តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោមទើបសកម្មភាពជល់មាន់របស់ពួគគេ
ប្រកបទៅយ៉ាងរលូន សូម្បីតែអ្នកសារព៍ត៌មានយើងខលទៅរាយការណ៍ក៍ឆ្លើយដាក់គ្នាដែរ
ចំណែកប៉ុស្តិនៅមិនឆ្ងាយពីសង្វៀនមាន់ប៉ុន្មានទេ គ្រាន់តែមាត់ក៍ឮដែរកំថាឡើយហូរកញ្ច្រៀវនោះ។
ជាការពិតណាស់បើសិន ភូមិ ឃុំណាមានល្បែងស៊ីសងហើយ វា អាចកើតឡើងអំពើ លួចឆក់ប្លន់
ជាក់ជាមិនឡើយ។ ប្រជាពលរដ្ឋរងចាំមើលថា តើ លោក ស្នងការអាចបង្រ្កាបសង្វៀនជល់មាន់
របស់ លោក ប្រុស បានឬ មួយយ៉ាងណា?៕

 

st0002 st0009 st009 st0023

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |