គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះបង្ក្រាប និង រឹបអូសឈើបានជាង៥រយម៉ែត្រគូប (ផ្សាយសាកល្បង)

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះបង្ក្រាប និង រឹបអូសឈើបានជាង៥រយម៉ែត្រគូប (ផ្សាយសាកល្បង)

ខេត្តព្រះវិហារ៖ជនសង្ស័យ៤នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹង ការចូលទៅកាប់ ឈើធ្វើជំនួញ នៅក្នុងតំបន់បា្រសាទព្រះវិហារ ក្នុងនោះត្រូវ គេដឹងថា មានប្រធានក្រុមហ៊ុនម្នាក់ និងបក្ខពួក៣នាក់ទៀត បានរងការចាប់ខ្លួនពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ហើយជនសង្ស័យទាំង៤នាក់នោះ ត្រូវគេរាយការណ៍ឲ្យដឹងថា ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តហើយ នៅព្រឹកថ្ងៃ៨ធ្នូនេះ។

ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នោះ គឺបានធ្វើឡើងក្រោម ប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ ជាលក្ខណៈទ្រង់ទ្រាយ ធំមួយ ដោយបានដឹកនាំបញ្ជាដោយផ្ទាល់ ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយបានផ្តើម ឡើងតាំងពីថ្ងៃ៤ធ្នូនោះមក ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ហើយនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនោះ ត្រូវគេ ឲ្យដឹងថា នាយឧត្តមសេនីយ៍ បានប្រើប្រាស់កម្លាំងប្រមាណ ជាង២០០នាក់ និងបានប្រើប្រាស់ឧទ្ធោម្ភាចក្រចំនួន៣គ្រឿង នៅក្នុងដឹកជញ្ជូនកម្លាំង សំរាប់ចុះប្រតិបត្តិការណ៍។

សមត្ថកិច្ចចុះបង្ក្រាបឈើបានបញ្ជាក់ថា ចំនួនឈើដែលបង្ក្រាប និងរឹបអូសបាន សរុបមានជាង៥០០ម៉ែត្រគូប មធ្យោបាយដឹក ជញ្ជូន ម៉ាស៊ីនអារឈើ និងវត្ថុតាងមួយចំនួនទៀតនោះ គឺត្រូវ បានរក្សាទុកនៅទីតាំងដើម (នៅក្នុងក្រុមហ៊ុន) ចំណែក ជនសង្ស័យ៤នាក់ ត្រូវបានចងក្រងសំណុំរឿង បញ្ជូនទៅ កាន់សាលាដំបូង និងអយ្យការខេត្តព្រះវិហារ នៅព្រឹកថ្ងៃ៨ធ្នូនេះ។ ហើយគេក៏នៅមិនទាន់ដឹងថា ចៅក្រមស៊ើបសួរ និងតំណាង អយ្យការ អមសាលាដំបូងខេត្ត នឹងបន្តនីតិវិធីបែបណានោះទេ នៅក្នុងសំណុំរឿងប្រព្រឹត្តបទល្មើសព្រៃឈើនោះ៕IMG-20161208-WA0183

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |