រតនគិរីៈមានសេចក្តីរាយការណ៍មកថា មានឈើជាច្រើនប្រភេទដូចជា ធ្នង់ សុក្រំ
កកោះជាច្រើនកំណាត់ដែលដឹកចេញពីស្រុកកោះញែកខេត្តមណ្ឌលគិរីយកទៅស្តុក
ទុកខាងក្រោយផ្ទះប្រជាពលរដ្ឋដែលមានព្រំប្រទល់ជាប់គ្នានិងស្រុកលំផាត់។
ហើយសេចក្តីរាយការណ៍នោះបានបន្តឲ្យដឹងទៀតថា គេសង្គេតឃើញមានការ
ដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃមិនឃើញមានវត្តមានសមត្ថកិច្ចពាក់ព័ន្ធឬមន្ត្រីជំនាញ
ក៏ដូចជា បរិស្ថានផងដែរ ដែលស្ថិតនៅតំបន់វ៉ៃថ្មក្នុងភូមិអូរល្វាក់ ឃុំ ជ័យឧត្តម ស្រុក
លំផាត់ ខេត្តរតនៈគរី ។
តាមប្រភពភព័ត៌មានពីប្រជាពលរដ្ឋទាំងពីរស្រុកក៏ដូចជា ពីរខេត្ត គឺខេត្ត រតនគីរី នឹង
មណ្ឌលគីរី បាននាំគ្នានិយាយថា មួយថ្ងៃៗពួកគាត់ឃើញតែឈើទាំងអស់ខាងលើ
នោះដឹកតាមរយៈរថយន្តឡង់គ្រីស័រជាច្រើនគ្រឿងចេញពីស្រុកកោះញែក ក្នុងទឹកដី
ខេត្ត មណក្ឌលគីរី ចូលមកចំនុចវ៉ៃថ្មទម្លាក់ចុះរួចលើកឡើងរថយន្តផ្សេងទៀតដើម្បី
ដឹកជញ្ជូនបន្តឆ្លងកាត់ខេត្តទៅប្រទេសវៀតណាម។
ប្រភពដដែលនោះបានឲ្យដឹងបន្តទៀតថា ម្ចាស់ឈើជា ជនជាតិវៀតណាម
បានប្រមូលទិញឈើប្រណិតគ្រប់ភេទហើយជួលជនខ្មែរជាអ្នកដឹកនឹងរត់ការទៅអោយ
សមត្ថកិច្ចដើម្បីដឹកចេញយ៉ាងរលូន មិនរលាក់ក្នុងការដឹកជញ្ជូនឈើ តែបើនិយាយអំពី
ផ្លូវវិញស្ទើរខេ្ទចខ្ទីផ្លូវអស់ហើយ។
បើប្រភពពីអ្នកស៊ីឈ្នួលដឹកឈើជាជនជាតិខ្មែរបានលួចខ្សឹបប្រាប់គេហទំព័រព្រះវិហារ
ថាចំនុចខាងលើគឺជាចំនុចក្តៅគគុកសំរាប់ការដឹកជញ្ជូនឈើនិងស្តុកទុកឈើប្រណិតគ្រប់
ប្រភេទហើយបងប្អូនអ្នកស៊ីឈ្នួលដឹកឈើនោះបានបន្ថែមឲ្យដឹងទៀតថាគេមិនដែលឃើញ
មន្ត្រីជំនាញពាក់ព័ន្ធចេញទៅបង្ក្រាបលើករណីនោះទេទុកបណ្តោយអោយអ្នកដឹកឈើ
ចេញព្រោងព្រាតយ៉ាងអនាធិបតេយ្យហើយគេដាក់ការសង្ស័យថាសមត្ថកិច្ចឬមន្រ្តី
ជំនាញក៏ជា បរិស្ថានស៊ីចង្វាក់គ្នាទើបគ្មានការបង្ក្រាប។ទាក់ទងនិងការស្តុកឈើប្រណិត
ដែលអត់ឃើញសមត្ថកិច្ចចេញបង្ក្រាបខាងលើនេះអ្នកយកព័ត៌មាន។ ដោយឡែកយោង
តាមប្រភពព័ត៌មានពីខេត្ត រតនគីរីច្បាស់ការមួយអាចយកជាការបានប្រាប់ថា ក្រោយពីចួល
ឆ្នាំចិនរួច ក្រុមឈ្មួញរកស៊ីឈើនឹងចាប់ផ្តើមបន្តកម្មវិធីកាប់បំផ្លាញឈើដែលជាសម្បត្តិធនធាន
ធម្មជាតិដ៏កម្រនេះ។បច្ចុប្បន្នឈ្មួញរកស៊ីមានមិន ក្រោមពី២៣ នាក់ ឡើយ ដោយមានឈ្មួញខ្លះ
ក៏ផ្អាកសិន ហើយខ្លះទៀតនៅតែបន្តដដែល។ គេហទំព័រព្រះវិហារនឹងរងចាំតាមដានមើលថា
តើក្រោយចួលឆ្នាំចិនរួចមានឈ្មួញរកស៊ីដឹកប៉ុន្មាននាក់ ហើយ ដាក់ឈ្មោះ មេឈ្មួញនោះ
ម្នាក់មួយៗបើសិនៅតែបន្តរកស៊ីដឹកឈើដោយខុសច្បាប់ដើម្បីចុះផ្សាយព័ត៌មាន ជូនថ្នាក់ដឹក
នាំដើម្បីឲ្យ លោក បាន ដឹង ផងដែរ។ គេហទំព័រព្រះវិហាររងចាំការរិះគន់ពី អស់ លោក អ្នក
ក្នុងន័យស្ថាបនាតែប៉ណ្ណោះ៕