ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តខេត្តកណ្ដាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះគ្រួសារ 7NG ដែលបានចូលរួមឧបត្ថម្ភ អាវរងារ ចំនួន ៥០គីប និងភួយចំនួន ៥០គីប ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សម្រាប់ចែកជូនដល់លោកតា លោកយាយចាស់ជរាគ្មានទីពឹង និងចាស់ជរាក្រីក្រ នៅទូទាំងខេត្តកណ្តាល ស្របពេលអាកាសធាតុមានការប្រែប្រួល ចុះត្រជាក់ខ្លាំងពេលខាងមុខ ដែលអាចប្រឈមនឹងបញ្ហាសុខភាព។សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នឹងយកចិត្តទុកដាក់ ប្រើប្រាស់អំណោយដ៏សប្បុរសនេះ សម្រាប់បម្រើសកម្មភាព មនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋជាចាស់ជរាគ្មានទីពឹង និងចាស់ជរាក្រីក្រយ៉ាងពិតប្រាកដ។
សូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។