គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ទីតាំងអ៊ីនធឺណេត internet គ្មានយីហោ មួយកន្លែងកំពុងតែបង្កើតល្បែងស៊ីសងខុសច្បាប់ យ៉ាងគឃ្លើនក្នុងសង្កាត់ចោមចៅ

ទីតាំងអ៊ីនធឺណេត internet គ្មានយីហោ មួយកន្លែងកំពុងតែបង្កើតល្បែងស៊ីសងខុសច្បាប់ យ៉ាងគឃ្លើនក្នុងសង្កាត់ចោមចៅ

ភ្នំពេញ​៖ អ៊ី​ន​ធឺ​ណេត internet គ្មាន​យីហោ សង្ស័យ​គ្មាន​ច្បាប់ កំពុងតែ​លួចលាក់​បង្កើត​ល្បែងស៊ីសង​ខុសច្បាប់ យ៉ាង​គឃ្លើន​ពេញ​មូលដ្ឋាន ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវលំ តាម​បណ្តោយ សាលាបឋមសិក្សា​គោក​បញ្ជាន់ ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖ ទីតាំង​អ៊ី​ន​ធឺ​ណេត internet ខាងលើនេះ បាន​បើក​ដំណើរការ​ដោយ​រលូន និង​គ្មាន​ការរំខាន​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន បន្តិច​សោះឡើយ​។​

​ប្រជាពលរដ្ឋ​បាន បញ្ជាក់ថា​៖ ទីតាំង​អ៊ី​ន​ធឺ​ណេត internet គ្មាន​យីហោ ខាងលើនេះ បើក​ដំណើរការ ២៤​ម៉ោង​/២៤​ម៉ោង និង​កំពុងតែ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង យ៉ាង​អនាធិបតេយ្យ ហើយ​មាន​តែ​ជន​ញៀន​ថ្នាំ​ចូល​ទៅ​លេង មាន​ទាំងចាស់ មាន​ទាំង​ក្មេង (​ក្មេង​អាយុ​ក្រោម​១២) ចំណែកឯ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​បែរជា​គ្មាន​ចំណាត់ការ​ទប់ស្កាត់​។​​ប្រជាពលរដ្ឋ​ជាច្រើន សុំ​សំណូមពរ​ដល់​លោក ហែម ដា​រិទ្ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ហើយ​និង​លោក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សូមមេត្តា​ជួយ​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុស​ច្បាប់​ខាងលើ​នេះ​ផង​ទាន​៕

 

01 02 03 Capture

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |