គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អបអរសាទរ!! លោកជំទាវ ពេជ ចន្ទមុនី្ន ជាប់ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា អាណត្តិ២០២១-២០២៤

អបអរសាទរ!! លោកជំទាវ ពេជ ចន្ទមុនី្ន ជាប់ជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា អាណត្តិ២០២១-២០២៤

លោកជំទាវ ពេជ ចន្ទមុនី្ន បានជាប់ជាអគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០២១-២០២៤ ។សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំសន្និបាតលើកទី១០ ដើម្បីបូកសរុបលទ្ធផលការងារអាណត្តិ២០១៦-២០២១ ទិសដៅបន្តឆ្នាំ២០២១-២០២៤ និងបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិថ្មី នាព្រឹកថ្ងៃព្រហស្បតិ៍  ទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា  និងអធិការកិច្ច។

ក្នុងនាមរាជរដ្ឋាភិបាល លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមជាមួយនូវការអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានបំពេញបេសកកម្មដ៏ថ្លៃថ្លា បង្កលក្ខណៈដល់កុមារី និងយុវតីបានប្រើប្រាស់សក្ដានុពល និងសមត្ថភាពរបស់ពួកគេបានពេញលេញ ក្នុងនាមជាពលរដ្ឋល្អ មានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះសង្គម ប្រទេសជាតិ និងពិភពលោក ហើយស្របតាមគោលនយោបាយអភិវឌ្ឍន៍ស្ដ្រីកម្ពុជារបស់រាជរដ្ឋាភិបាល។

លោកជំទាវបានកោតសសើរ ចំពោះជោគជ័យរបស់សមាគមកាយឫទ្ធិកម្ពុជា ដែលសម្រេចបានសមិទ្ឋផល ជាច្រើនចាប់តាំងពីឆ្នាំ១៩៩៦មក។ លោកជំទាវបានអរគុណដោយស្មោះចំពោះ គណៈកម្មាធិការដឹកនាំគ្រប់អាណត្តិនាពេលកន្លងមក។ ដោយឡែកសម្រាប់អាណត្តិឆ្នាំ២០២១-២០២៤ សង្ឃឹមថានឹងទទួលបានជោគជ័យបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដោយ លោកជំទាវ ពេជ ចន្ទមុនី្ន ជាអគ្គស្នងការ ។លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងមុត មាំថា គណៈកម្មាធិការថ្មីដែលទទួលបានភារៈកិច្ចដ៏ថ្លៃថ្លានេះ ពិតជាអាចរក្សាភាពគង់វង្សនៃការរីកចំរើន និងជំរុញការកសាងសមត្ថភាពរបស់កុមារី យុវតី និងស្ដ្រី ឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិ និងលើកតម្កើងតម្លៃស្រ្តី និងភាពថ្លៃថ្នូរនៃប្រពៃណីខ្មែរយើង។ ការលើកកំពស់សមត្ថភាពកុមារី យុវតី និងស្រ្ដីវ័យក្មេង ឲ្យក្លាយទៅជាស្ដ្រីរឹងមាំ ដែលមានតួនាទី និងឋានៈនៅក្នុងសង្គម តាមរយៈការកសាងសមត្ថភាពរបស់ខ្លួន ជាគន្លឹះដ៏សំខាន់ សំរាប់ផ្ដល់ឱកាសដល់ស្ដ្រី ឲ្យចូលរួមដោយពេញលេញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយស្ថានភាពស្រ្តី៕

01 02 03 04 06 07

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |