ស្ទឹងត្រែង៖រថយន្តសាំយ៉ុងដឹកអ្នកដំណើរចេញពីខេត្តស្ទឹងត្រែង ឆ្ពៅទៅខេត្តរតនគីរីផ្ទុកមនុស្ស១៣នាក់
មិនបានប្រយ័ត្នវាក់នឹងម៉ូតូមន្ត្រីនគបាលបត់ចេញស្របទិសគ្នាគេចមិនផុត ក៍បុកជាមួយម៉ូតូពេញទំហឹង
ក្រឡាប់ធ្លាក់ចូលទឹកស្រះ ធ្វើឱ្យអ្នកបើកបរម៉ូតូនិងតៃកង់រថយន្តនឹងស្រ្តីម្នាក់រួមដំណើបានស្លាប់ភ្លាមៗ
អ្នកផ្សេងទៀតរងរបួសជាច្រើននាក់ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០១៦
ត្រង់ចំណុចចន្លោះបង្គោល៥០២និង៥០៣ ស្ថិតក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន
ខេត្តស្ទឹងត្រែង។
លោកលោកឡត ម៉ារ៉ន (ហៅអ៊ុយ)មេប៉ុស្តិ៍ក្បាលរមាសបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ក្នុង
ករណីគ្រោះថ្នាក់ចរាចណ៍ខាងលើ១.ឈ្មោះសាវម៉ក់ភេទ ប្រុស អាយុជាង៥០ឆ្នាំ អ្នកបើកបររថយន្តស្លាប់)
មានទីលំនៅក្នុងភូមិកណ្តាល សង្កាត់ក្រុងខេត្តស្ទឹងត្រែង ២.ស្ត្រីម្នាក់រួមដំណើរ ឈ្មោះលឿង ណារី អាយុ៥២ឆ្នាំ៏
(ស្លាប់)មានទីលំនៅភូមិអូរតាតិល/ឃុំ/ ស្រុក/ខេត្តរតណគីរី ៣អ្នកបើកបរម៉ូតូឈ្មោះព្រំ ម៉ាញ ភេទ ប្រុសអាយុ៥៣ ឆ្នាំ
(ស្លាប់) ជាមន្ត្រីប៉ូលីសប្រចាំការនៅភូមិក្បាលរមាសក្នុងស្រុកសេសាន។ចំណែកមនុស្សជិះក្នុង រថយន្ត ជាច្រើនអ្នក
ទៀតរបួសស្រាល។
លោកបន្តឱ្យដឹងទៀតថា រថយន្តសាំយ៉ុងដឹកអ្នកដំណើរបានចេញពីខេត្តស្ទឹងត្រែងទៅកាន់ខេត្តរតនគីរី ផ្ទុកមនុស្ស
ចំនួន១៣នាក់ស្រី៦ ប្រុស៨នាក់ រថយន្តសាំយ៉ុងពណិ៍សពាក់ស្លាកលេខភ្នំពេញ2Q3923បើកបរក្នុងទិសដៅពី
ជើងទៅត្បូងស្របគ្នា ខណះកំពុងបើកបរ ក៏មានម៉ូតូស្មាក់ពណិ៍ក្រហមគ្មានស្លាកលេខ បើកបរដោយមន្ត្រីប៉ូលីស
ខាងលើ បានបត់ចេញមកក្រៅស្របទិសគ្នា ធ្វើឱ្យរថយន្តគេចមិនទាន់បានបុកពេញទំហឹងធ្វើឱ្យអ្នកជិះម៉ូតូស្លាប់
ភ្លាមៗ ចំណែករថយន្តបានធ្លាក់ទៅក្នុងប្រឡាយទឹក ស្លាប់អ្នកបើកបរនិងស្ត្រីរួមដំណើរម្នាក់នៅ និងកន្លែងកើត
ហេតុតែម្តង នឹងអ្នករួមដំណើជាច្រើនត្រូវរងរបួសធ្ងុននឹងស្រាលជាច្រើនអ្នក បច្ចុប្បន្នត្រូវបានបញ្ជូនមកកាន់
មន្ទីពេទ្យខេត្តសង្គ្រោះបន្ទាន់។
ក្រោយកើតហេតុ នគរបាលចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកម៉ូតូនិងរថយន្ត
មកកាន់ការិយាល័យចរាចណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយនៅពេលក្រោយ
ចំណែកសាកសពទាំងបីត្រូវបានធ្វើកំណត់ហេតុ រួចប្រគល់ឱ្យក្រុមគ្រួសារជនរងគ្រោះ ដើម្បីយកទៅ
ធ្វើបុណ្យទៅតាមប្រពៃណីរៀងៗខ្លួន៕