គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កម្មពិធីជួបជុំ រំលឹកខួបអនុស្សាវរីយ៍ លើកទី៣៨ នៃទិវាជ័យជំនះ

កម្មពិធីជួបជុំ រំលឹកខួបអនុស្សាវរីយ៍ លើកទី៣៨ នៃទិវាជ័យជំនះ

ខេត្តកោះកុង៖នៅរសៀលថ្ងៃទី២០ ខែមករា ឆ្មាំ២០១៧ នៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគីរីសាគរ
ប្រជាពលរដ្ឋជាងមួយពាន់នាក់ បានចូលរួមពិធី មិទិញ រំលឹកខួបអនុស្សាវរីយ៍ លើកទី៣៨ នៃទិវាជ័យជុំនះ
ថ្ងៃ7មករា  1979- 07មករា 2017  ។

ពិធីនេះបានរាបចំក្រោមអធិបត្តីភាព ឯកឧត្តម ប៊ុន លើត អភិបាល នៃគណ:អភិបាលខេត្តកោះកុង និង
លោកសៀង ឡេក ប្រធានក្រុមការងារ ចុះជួយស្រុក គីរីសាគរ ។

ពិធីដ៏ឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុម
ប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍មេបញ្ជា
ការកងកម្លាំងទាំងបី ប្រភេទប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត នាយកទីចាត់ការ អង្គភាព
និងមន្ត្រីរាជការសាលាខេត្ត អាជ្ញាធរស្រុកគីរីសាគរ មន្ត្រីរាជការនៅទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធ
គ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាជាពលរដ្ឋសរុបប្រមាណជាង១០០០នាក់
នៅក្នុងពិធីនេះ ។
ជាមួយនិងការអបអរសាទរនៅក្នុងថ្ងៃជ័យជុំនះ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលផ្ដើមឲ្យមាននូវសមិទ្ឋិផល និង
ការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ។នាឱកាសនេះផងដែរ ឯកឧត្ដមអភិបាលខេត្តបានប្រកាសយកថ្ងៃទី២០
ខែមករា នាឱកាស នេះ ឯកឧត្តម ប៊ុន លើត បានលើកឡើងនូវសមិទ្ធិផលនានាដែលខេត្តកោះកុងសម្រេច
បាននៅក្នុងឆ្នាំ២០១៧កន្លងមក រួមមាន ផ្លូវក្រាលកៅស៊ូអ៊ុត សួនច្បារ លូបង្ហូរទឹក និងសមិទ្ឋិផលផ្សេងៗទៀត ។
ក្នុងពិធីនេះដែរ។ លោកសៀង ឡេក ប្រធានក្រុមការងារលោកបានចំណាយថវិការផ្ទាល់ខ្លួន ដើម្បីរៀបចំពិសារ
អាហារសាមគ្គី ជួបជុំគ្នាក្នុងឱកាសនោះផងដែរ សូមបញ្ជាក់ថា កម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់
សម្ដេចទាំងបីធ្វើឲ្យ ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យ
ពូជសាសន៍របស់ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ
វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយឡែក ខេត្តកោះកុង ត្រូវបានរំដោះនៅថ្ងៃទី៧ ខែមករា
ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេច
បានក្នុងរបបប៉ុលពតប្រល័យពូជសាសន៍៣ឆ្នាំ៨ខែ២០ថ្ងៃ ៕ដោយ អ្នកស្រី​ សុ គន្ឋី

 

k002 k003 k004

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |