គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មន្ទីរ​បរិស្ថាន​ខេត្តកណ្ដាល រៀបចំ​ទិវា​តំបន់ដីសើម​អន្តរជាតិ ២​កុម្ភៈ នៅ​ស្រុក​ខ្សាច់កណ្ដាល ក្រោម​ប្រធានបទ “​ការអភិរក្ស​តំបន់ដីសើម​សម្រាប់​មនុស្ស និង​ធម្មជាតិ​”

មន្ទីរ​បរិស្ថាន​ខេត្តកណ្ដាល រៀបចំ​ទិវា​តំបន់ដីសើម​អន្តរជាតិ ២​កុម្ភៈ នៅ​ស្រុក​ខ្សាច់កណ្ដាល ក្រោម​ប្រធានបទ “​ការអភិរក្ស​តំបន់ដីសើម​សម្រាប់​មនុស្ស និង​ធម្មជាតិ​”

ខេត្ត​កណ្ដាល​៖ ថ្លែង​នៅក្នុង​ទិវា​តំបន់ដីសើម​អន្តរជាតិ ២​កុម្ភៈ ដែល​បាន​រៀបចំ​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​កណ្ដាល នៅក្នុង​បរិវេណ​វត្ត​ម៉ែ​បាន ស្ថិតនៅក្នុង​ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ ឯកឧត្តម តាំង ម៉េង​លាន អភិបាលរង​ខេត្ត​កណ្ដាល​បានបញ្ជាក់​ថា ការ​ប្រារព្ធ​ទិវា​នេះ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការយល់ដឹង ដល់​ស្ថាប័ន​ពាក់ព័ន្ធ សាធារណជន និង​សហគមន៍​មូលដ្ឋាន អំពី​ភាពចាំបាច់ និង​អត្ថប្រយោជន៍​នៃ​តំបន់​រ៉ា​ម​សារ ដែល​ជា​តំបន់ដីសើម ដ៏​មាន​សារៈសំខាន់​ជា​អន្តរជាតិ ព្រមទាំង​ចលនា​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​ចូលរួម​ថែរក្សា ការពារ ស្តារ និង​អភិរក្ស​តំបន់ដីសើម​នៅ​កម្ពុជា ជាពិសេស ធនធាន​នៅក្នុង និង​ជុំវិញ​តំបន់ដីសើម​ឱ្យបាន​ល្អ​ប្រសើរ​ឡើង​។​

​ឯកឧត្តម​បាន​បញ្ជាក់​បន្តថា ពាក្យ​ថា​តំបន់ដីសើម គឺ​ជា​ទី​វាលទំនាប ទំនាប​បឹង វាល​ភក់ ឬ​ទីជម្រក ដែល​ប្រកបដោយ អំពុក​រុក្ខជាតិ ឬ​ទឹក​ដែល​កើតឡើង​ដោយ​ធម្មជាតិ ឬ​សិប្បនិម្មិត ដែល​មាន​ទឹក​ជា​អចិន្ត្រៃយ៍ ឬ​មិន​អចិន្ត្រៃយ៍ មាន ទឹក​នឹង ឬ​ទឹក​ហូរ ជា​ទឹកសាប ទឹក​ភ្លាវ ឬ​ជា​ទឹកប្រៃ ដោយ​រួមទាំង​តំបន់​ទឹកសមុទ្រ ដែល​មាន​ជម្រៅ​មិន​លើស​ពី ៦​ម៉ែត្រ នៅពេល​ដែល​ទឹកនាច​។​

​ឯកឧត្តម​បាន​បន្ថែមថា តំបន់ដីសើម​បានផ្ដល់​ផលប្រយោជន៍ ដ៏​មហិមា​ដល់​យើងទាំងអស់គ្នា ដូចជា​ការផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​លំនៅ​ឋាន អាជីវកម្ម សេវាកម្ម កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ការ​ស្តុក​ទឹក​ទុក និង​កាត់​បន្ថយ​ឥទ្ធិពល​នៃ​គ្រោះ​ទឹកជំនន់ គ្រោះរាំងស្ងួត ជា​រនាំង​ការពារ​ព្យុះ និង​ការពារ​ពី​ការបំផ្លិចបំផ្លាញ​នៃ​គ្រោះ​ធម្មជាតិ ផ្ដល់​ផល​ត្រី និង​ធនធាន​ជលផល ជា​ប្រភព​ចំណីអាហារ សត្វព្រៃ សត្វ​ស្លាប​ទឹក ជា​កន្លែង​ធ្វើ​ស្រែចំការ ព្រមទាំង​បន្សុទ្ធ​ទឹក​អោយ​ស្អាត និង​ដក​យក​សារធាតុពុល​ចេញពី​ក្នុង​ទឹក ក្នុង​កម្រិត​មួយ​ដែល​អាច​ទទួលយកបាន​។

​ឯកឧត្តម ទូច វី​ណា អគ្គនាយក​ស្តីទី អគ្គនាយកដ្ឋាន​អប់រំ និង​ព័ត៍មាន​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា ក្នុងពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​តំបន់​រ៉ា​ម​សារ ដែល​ជា​តំបន់ដីសើម​ចំនួន ៥​កន្លែង គឺ តំបន់​រ៉ា​ម​សារ​កោះ​កា​ពិ តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ តំបន់​រ៉ា​ម​សារ​ស្ទឹងសែន តំបន់​រ៉ា​ម​សារ​បឹង​ទន្លេ​ឆ្មារ និង​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង​។

​ឯកឧត្តម​បាន​ឱ្យដឹង​បន្ថែមទៀតថា ក្នុងនោះដែរ យើង​ក៏​មាន​តំបន់​ការពារ ធម្មជាតិ ដែល​ជា​តំបន់ដីសើម​ដែលមាន​សារៈសំខាន់​សម្រាប់​បរិស្ថាន និង​សង្គម ដូចជា តំបន់​ការពារ ទេសភាព​អន្លង់​ព្រីង តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ តំបន់ការពារទេសភាព​ទំនាប​ខាងជើង​ទន្លេសាប តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តាឡី​បឹង​ស្នេហ៍ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែ​ង តំបន់ការពារទេសភាព​បឹង​ការ​ដេរ និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប ក៏ដូចជា​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ផងដែរ​។​

​លោក ពៅ សោ​មណាក់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កណ្ដាល បាន​មានប្រសាសន៍ថា នេះ​គឺជា​លើក​ទី​៦​ហើយ​សម្រាប់​ខេត្ត​កណ្តា​ក ក្នុង​ការរៀបចំ​ទិវា​តំបន់ដីសើម​អន្តរជាតិ ២​កុម្ភៈ​នេះ​ឡើង ដែល​ក្នុង​ទិវា​នេះ​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ដាំ និង​ចែក​ជូន​កូនឈើ ជា​ប្រភេទ​ព្រៃ​លិច​ទឹក រួម​មាន​ដើម​សណ្ដាន់ និង​ម្តេញ ចំនួន ១៧០​ដើម ចែក​ជូន​ធុងសំរាម​ចំនួន ១០ និង​បាន​ផ្ដល់​បដា​អប់រំ​បរិស្ថាន ស្ពីពី​តំបន់ដី​សើម​ដើម្បី​អនាគត​យើង​ទាំងអស់គ្នា មួយ​ផ្ទាំង​ដល់​ឃុំ​ស៊ី​ធរ​ផង​ដែរ​។​

f220210a01 f220210a02f220210a03 f220210a04 f220210a05 f220210a07 f220210a08 f220210a09 f220210a10 f220210a11 f220210a12 f220210a13 f220210a14 f220210a15 f220210a16 f220210a17 f220210a18 f220210a19

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |