គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ឡោមព័ទ្ធ​សណ្ឋាគារ​សឹង​ប៉ាវ​ឡុង និង​ក្លឹប​កំសាន្ត នៅ​ខណ្ឌ​បឹង​កេងកង​

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ឡោមព័ទ្ធ​សណ្ឋាគារ​សឹង​ប៉ាវ​ឡុង និង​ក្លឹប​កំសាន្ត នៅ​ខណ្ឌ​បឹង​កេងកង​

​ភ្នំពេញ​៖ កម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចុះ​ឡោមព័ទ្ធ ឆែកឆេរ នឹង​ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន​០៤​នាក់​ពាក់ព័ន្ធ​ករណី​ចាប់​ចំ​រិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។ ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​កុម្ភះ ឆ្នាំ​២០២២ នៅ​ទីតាំង សណ្ឋាគារ​សឹង​ប៉ាវ​ឡុង និង​ក្លឹប​កំសាន្ត (​អតីត​សណ្ឋាគា​កូឡាបស​) តាម​បណ្ដោយ​ផ្លូវ​លេខ​៩៥ កែង​ផ្លូវ​លេខ​៣១០ ស្ថិត​ក្នុង​សង្កា​ត​បឹង​កេង​ង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យដឹងថា មុន​ឈានដល់​ការចុះ​ឡោមព័ទ្ធ​និង​បង្ក្រាប់​ទីតាំង សណ្ឋាគារ​សឹង​ប៉ាវ​ឡុង និង​ក្លឹប​កំសាន្ត (​អតីត​សណ្ឋាគា​កូឡាបស​)​នេះ ដោយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ​ពី ក្រុង​បាវិត ខេត្ត​ស្វាយរៀង ថា មាន​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន បានធ្វើ​សកម្មភាព​ចាប់ជំរិត​។

ដូច្នេះ​នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​កុម្ភះ​នេះ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ផ្ទាល់ ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែក​ឆែ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​។​

​បច្ចុប្បន្ន ជន​សង្សយ័​ទាំង​០៤​នាក់​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​បញ្ជូនទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

img220210a01 img220210a02 img220210a03 img220210a04 img220210a05 img220210a06 img220210a07 img220210a08 img220210a09

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |