គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

តើ​សកម្មភាព នៃ​ការដឹកជញ្ជូន​ឈើ​នៅ​ស្រុក​ព្រែក​ប្រសព្វ​របស់​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​សម្បត្តិ​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង​បានជា​បន្តសកម្មភាព​ដូច​ភ្លៀងរលឹម .!

តើ​សកម្មភាព នៃ​ការដឹកជញ្ជូន​ឈើ​នៅ​ស្រុក​ព្រែក​ប្រសព្វ​របស់​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ​សម្បត្តិ​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង​បានជា​បន្តសកម្មភាព​ដូច​ភ្លៀងរលឹម .!

(​ខេត្ត​ក្រចេះ​)÷ នៅ​យប់​ថ្ងៃទី​៨ ខែ​កុម្ភៈ​ឆ្នាំ ២០២២ វេលា​ម៉ោង ០១ និង ២៣​នាទី​យប់ មាន សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ផល​អនុផល​ព្រៃឈើ​នៅតែ​បន្ត ដូច​ភ្លៀងរលឹម ជា​រៀងរាល់​យប់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រែក​ប្រសព្វ​នៃ​ទឹកដី​ខេត្ត​ក្រចេះ​។

​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ឲ្យ អ្នក​សារព៍ត៌មាន​យើង ដឹង​នៅ​យប់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ ២០២២ នេះ​ថា សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើរ​បស់​មេ​ឈ្មួញ ឈ្មោះ​សម្បត្តិ ដែល​ជា​អធិរាជ​ឈ្មួញ​ដុះ​ស្លែ ប្រចាំ​ស្រុក​ព្រែក​ប្រសព្វ នៅតែ​បន្ត​សកម្មភាព​ជា​រៀងរាល់ថ្ងៃ​រាល់​យប់ ដោយ​ពុំ​មាន​ផល​រំខាន​ពី​សំណាក់​មន្ត្រី​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ​នោះឡើយ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ឈ្មួញ​ឈ្មោះ សម្បត្តិ ម្នាក់នេះ គាត់​អាច​ធ្វើ​ចរាចរណ៍​ទៅ​បាន​អាស្រ័យ​ទៅ​ដោយ​ការ​បើកភ្លើង​ខៀវ​ពី​សំណាក់​សមត្ថកិច្ច​ឈរជើង​នៅក្នុង​ទឹកដី​ស្រុក​ព្រែក​ប្រសព្វ​នេះ​ផ្ទាល់​តែម្ដង ពីព្រោះ​កន្លង​មក​សមត្ថកិច្ច​ធ្លាប់បាន​ទទួល​សេចក្តីរាយការណ៍​ពី​បងប្អូន​អ្នកសារព័ត៌មាន​ដើម្បី​សុំ​សហការ​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ជាពិសេស​គឺ​ឈ្មោះ​សម្បត្តិ​នេះ​ដែរ​ប៉ុន្តែ​មកទល់​នឹង​សព្វថ្ងៃនេះ ឈ្មួញ​មួយ​រូប​នេះ​នៅតែ​បន្ត​ដឹកជញ្ជូន​បទល្មើស​ដដែល នេះ​ហើយ​ជា​មូលហេតុ​ដែល​មហាជន​រិះគន់​ចំៗ​ទៅលើ​មន្ត្រី​មាន​សមត្ថកិច្ច​មួយចំនួន​ដែល​អសមត្ថភាព ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប រាល់​បទល្មើស​ធនធាន​ធម្មជាតិ ដែល​ដឹក​ឆ្លងកាត់​ទីតាំង​ឈរជើង​របស់​ពួក​គាត់​នា​ពេលកន្លងមក ។

​ជាក់ស្តែង​នៅ​ថ្ងៃទី​០៨​ខែគុម្ភះ ឆ្នាំ​២០២២ វេលា​ម៉ោង​០១.២៣​នាទី គឺ​មាន​ឡាន​ដឹក​ឈើ​របស់​លោក​សម្បត្តិ​នេះ​ធ្វើការ​ដឹក​ចេញពី​ឃុំ​វឌ្ឍនះ​ឆ្លងកាត់ ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ​ឆ្ពោះទៅ​ខេត្ត​កំពង់ចាម​ដើម្បី​ចែក​ចែ​យ​បន្ត​ទៅ​លក់​នៅ​ខេត្ត​នានា​។​

​ប្រជាពលរដ្ឋ​កំពុង​មាន​ការងឿងឆ្ងល់​ថា​តើ​ហេតុអ្វី​បាន​ជា​មន្ត្រី​ជំនាញ​លោក​មិន​បង្ក្រាប​បទល្មើស​ដែល​ដឹក​ជញ្ជូន​រាល់ថ្ងៃ​នេះ​ជាក់ស្តែង​នោះ​គឺ​ឡាន​របស់​លោក​សម្បត្តិ​នេះ​តែម្តង ឬ​មួយ​ក៏​លោក​សម្បត្តិ​នេះ​មាន​ខ្សែ​ជា​អ្នកធំ​ទើប​ដឹក​ឈើ​បាន​ដូច​រាល់ថ្ងៃ​នេះ មូលហេតុ​ដែល​ប្រជាពលរដ្ឋ ដាក់​សំណួរ​សួរ​បែបនេះ​នោះ ព្រោះ​លោក​សម្បត្តិ​នេះ ក៏​ធ្លាប់​វាយ​អ្នកសារព័ត៌មាន​ផងដែរ ហើយ​គេ​ក៏​តែងតែ​និយាយ​តៗ​គ្នា​ថា ឡាន​ដឹក​ឈើ​របស់​លោក​សម្បត្តិ​គឺ​គ្មាន​អ្នកណា​ហ៊ាន​បង្ក្រាប​ឡើយ​។​

-​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ​ទទូច​សំណូមពរ​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​ក្រចេះ​មេត្តា​ត្រួតពិនិត្យ​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស សមត្ថកិច្ច​ដែល​ឈរជើង​ក្នុង​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ ដើម្បី​ធ្វើ​ការទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​បន្តិចបន្តួច​នេះ​ផង​ទាន​៕

rs220209a15 rs220209a16 rs220209a17

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |