គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឃាត់ខ្លួនជនជាតិវៀតណាម០៣នាក់ចូលអាឈើដោយខុសច្បាប់នៅទឹកដីកម្ពុជា

ឃាត់ខ្លួនជនជាតិវៀតណាម០៣នាក់ចូលអាឈើដោយខុសច្បាប់នៅទឹកដីកម្ពុជា

រតនគិរី៖ជនជាតិវៀតណាម០៣នាក់លួចឆ្លងដែនដោយខុសច្បាប់ចូលមកអាឈើក្នុងទឹក
ដីកម្ពុជាត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវចុះល្បាតតាម
បណ្តោយខ្សែបន្ទាត់ព្រំដែននៃស្លាបខាងស្តាំក្នុងភូមិសាស្រ្តរបស់ប៉ុស្តិ៍ឃាត់ខ្លួនបាន
បញ្ជូនទៅសួរនាំនិងធ្វើកិច្ចសន្យារួចប្រគល់អោយភាគីវៀតណាមវិញកាលពីថ្ងៃ២៣
ខែមករាឆ្នាំ២០១៧។លោកអ៊ី ចំរើនប្រធានប៉ុស្តិ៍អន្តោប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិ
អូរយ៉ាដាវបានអោយដឹងថាជនជាតិវៀតណាមទាំង០៣នាក់នោះ១- ឈ្មោះ A BRCNH
ភេទប្រុស ឆ្នាំកំណើត ១៩៨៦ ជនជាតិវៀតណាម នៅខេត្តកន្ទុម ប្រទេសវៀតណាម
២- ឈ្មោះ A YIU ភេទប្រុសឆ្នាំកំណើត១៩៩៣ជនជាតិវៀតណាមនៅខេត្តកន្ទុម
ប្រទេសវៀតណាម និង៣- ឈ្មោះ A CHAU ភេទប្រុស ឆ្នាំកំណើត ១៩៨០
ជនជាតិវៀតណាមនៅខេត្តកន្ទុមប្រទេសវៀតណាម។លោកថាជនជាតិវៀតណាមទាំង៣
បានលួចឆ្លងដែនចូលមកអាឈើនៅកម្ពុជាកាលពីថ្ងៃ ២១ ខែមករា ឆ្នាំ២០១៧ តាមផ្លូវព្រៃ
នៃខ្សែបន្ទាត់ព្រំដែនជិតបង្គោលព្រំដែនលេខ២៩  ដោយមកធ្វើការអោយ ជនជាតិវៀត
ណាមម្នាក់ទៀត ឈ្មោះ ធិន (បានរត់គេចខ្លួន បាត់) ។ លោកបន្តថាក្រោយការឃាត់ខ្លួនទៅ
សួរនាំហើយនោះដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិបាលខេត្តរតនៈគិរីនគរបាល
ប៉ុស្តិ៍បានអោយជនជាតិវៀតណាមទាំង០៣នាក់ខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការលួចឆ្លងដែន
ចូលមកអាឈើដោយខុសច្បាប់ក្នុងកម្ពុជាទៀតនិងបានបញ្ជូនជនល្មើសទាំង០៣នាក់ខាងលើ
អោយទៅភាគីវៀតណាមវិញនៅថ្ងៃខែឆ្នាំដដែល។
គួរបញ្ជាក់ថាមិនមែនមានតែមេឈ្មួញជនជាតិវៀតណាម ជនជាតិខ្មែរក៏មានដែរ បើតាមសេចក្តី
រាយការណ៍ពីភ្នាក់ងារប្រចាំខេត្តរតនគីរីបានឲ្យដឹងថា ក្រុមឈ្មួញដែលរស៊ីដឹកកាប់ឈើខុស
ច្បាប់នោះនឹងចាប់ផ្តើមដឹកឈើ ក្រោយចូល ឆ្នាំចិន ដោយ ក្រុមឈ្មួញរកស៊ីឈើមួយក្តាប់តូច
បានបង្ហើបប្រាប់ថាកំពុងរត់ការច្បាប់ ហើយឈ្មួញបានបន្តទៀតថា ឥឡូវាវកៀកចូលឆ្នាំចិន
បើអញ្ចឹងវាខាត ពីព្រោះវាតិចថ្ងៃពេក ដូច្នេះរងចាំចូលឆ្នាំចិនរួចសិន ។សូមជំរាបថា មេឈ្មួញ
រកស៊ីឈើក្នុងខេត្ត រតនគីរី មិនតិចជាង ២៣នាក់នោះឡើយ ប៉ុន្តែឈ្មួញខ្លះក៏បានផ្អាក ហើយ
ដែលល្បីជាងគេ គឺមាន តែ ២ទៅបីនាក់តែប៉ណ្ណោះដែលល្បីល្បាញជាងគេ។គេហទំព័រព្រះវិហារ
រងចាំមើលថា តើមេឈ្មួញថ្លើមពាសមេឃមួយណាហ៊ានបំផ្លាញព្រៃឈើដែលជាសម្បតិ្តធនធាន
ធម្មជាតិដ៏កម្រនោះ យកមកចុះផ្សាយជូនប្រជាពលរដ្ឋដើម្បីពិចារណាអំពីការកាប់បំផ្លាញព្រៃឈើនេះ
ពីព្រោះ នៅក្នុងខេត្តរតនគីរី នេះ មានឈ្មួញឈើជាច្រើនសប្បាយចិត្តក្នុងការកាប់ឈើនៅក្នុងតំបន់នេះ ។
ប្រជាពលរដ្ឋ នៅក្នុងខេត្ត រតនគីរី សុំអំពាវនាវដល់ឯក ឧត្តម អភិបាលនៃគណៈអភិបាលរតនគីរី សូមជួយ
ទប់ស្កាត់ចំពោះក្រុម ឈ្មួញឈើដែលមិនខ្លាចញញើតសោះឡើយ៕

 

rtt002 rtt0011 rttt033

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |