គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មេ​ឈ្មួញ​ឈើ​ឈ្មោះ​សិច​ល្បីល្បាញ​ខ្លាំង​ប្រចាំ​ខេត្ត​ព្រះវិហារ ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រក្សា​ភាព​ស្ងៀមស្ងាត់​ដូច​ចោរលួច​សេះ​!

មេ​ឈ្មួញ​ឈើ​ឈ្មោះ​សិច​ល្បីល្បាញ​ខ្លាំង​ប្រចាំ​ខេត្ត​ព្រះវិហារ ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រក្សា​ភាព​ស្ងៀមស្ងាត់​ដូច​ចោរលួច​សេះ​!

ខេត្ត​ព្រះវិហារ ៖ មាន​សេចក្តីរាយការណ៍​មក​ថា បទល្មើស​ព្រៃឈើ​កើតឡើង​ពេញបន្ទុក ដោយ​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស និង​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ផល​អនុផល​ព្រៃឈើ​ខ្ទិចខ្ទី​គ្មាន​សល់ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា និង​ព្រៃ​ឡ​ង់ ស្ទើរ​បាត់បង់​ទាំង​ស្រុង ក៍​ព្រោះតែ​ក្រុម​ឈ្មួញ​ទុច្ចរិត​ឃុបឃិត​ត្រូវរ៉ូវ​ត្រូវដង​ត្រូវផ្លែ​ជាមួយ​ក្រុម​ឈ្មួញ​បំផ្លិច​បំផ្លិច​ព្រៃឈើ​ខុសច្បាប់ ។​

​ពលរដ្ឋ​ស្ទើរ​អស់​សេចក្ដីសង្ឃឹម​និង​ជំនឿ​ទុកចិត្ត​ចំពោះ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ស្រុក​ខេត្ត​មួយចំនួន ដែល​មិន​បាន​គោរព​និង​បំពេញ​តួនាទី​របស់​ខ្លួន ដែល​ជា​មន្ត្រី​ជំនាញ​បង្ក្រាប​បទល្មើស​ព្រៃឈើ​បែរជា​ចូល​ដៃ​ចូល​ជើង​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ឧក្រិដ្ឋកម្ម​បំផ្លិចបំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ទៅ​វិញ​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ឈ្មួញ​ឈើ​ឈ្មោះ​លោក សិច បាន​បញ្ជា​កូនចៅ​ឲ្យធ្វើ​សកម្មភាព​លើក​ឈើដាក់​លើ​រថយន្ត​វេ​អង្គ​ខ្នាត​យក្ស​មួយគ្រឿង ដែល​ស្ថិតនៅ​ភូមិ​គោក​តា​មែន ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ តើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មាន​បានដឹង​ដែរ​ឬទេ​? ឬ​ដឹង​ដែរ​? តែ​គួរ​ឱ្យ​សោកស្ដាយ ប្រហែល​ត្រូវបាន​លេបថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុល​ទេ​ដឹង ? បានជា​ធ្វើ​អោយ​ស្ពឹក​ដៃ​ស្ពឹក​ជើង​ងងឹតភ្នែក​ងើប​ដើរ​មិន​រួច​ធ្វើឲ្យ​សកម្មភាព​ដឹកជញ្ជូន​បទល្មើ​សព្រៃ​ឈើ​ទៅ​ដោយ​រលូន​បែបនេះ ។​

​តើ​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ​ខេត្តព្រះវិហា​រមាន​សមត្ថភាព ឬ​អសមត្ថភាព​ក្នុង​ការបង្ក្រាប​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ឈើ​ខុស​ច្បាប់​ក្នុង​ទឹកដី​របស់​ខ្លួន​បាន​ឬ​យ៉ាង ? ជាពិសេស មេ​ឈ្មួញ​ឧក្រិដ្ឋកម្ម​បំផ្លិចបំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ឈ្មោះ​សិច​ល្បី​ថា​មាន​អំណាច​និង​ឥទ្ធិពល​ខ្លាំង​។​

​សូម ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់ និង​នេសាទ មេត្តា​ដាក់​ការ​ស៊ើប​អង្គេត និង​បង្ក្រាប​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ឈើ​តាម​គោល​ការ​ច្បាប់​ស្ដីអំពី​ការបង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ផល​អនុផល​ព្រៃឈើ​ផង​ទាន ? ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​របស់​ឯកឧត្ដម ដូចជា​មាន​ភាព​ឆក់ល្វែង​ក្នុង​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដែល​កើតមានឡើង​។​ហើយ​ឯកឧត្ដម​ដាក់​កូនចៅ​អោយ​មក​បង្ក្រាប​បទល្មើស​ឫ​ដាក់​មក​អោយ​ចូល​ដៃ​ចូល​ជើង​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ឈើ​ខុសច្បាប់​.?

​បើ​យោង​តាម​ប្រសាសន៍​កន្លង​មក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ប្រកាស​ដាក់​ជីវិត​របស់​ខ្លួន​ជាមួយ​នឹង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​នា​ដំណាក់កាល​ចុងក្រោយ​នេះ​ឲ្យ​ខាន​តែ​បាន ដើម្បី​ទុក​ជូន​ក្មេងជំនាន់ក្រោយ និង​បាន​ដាក់បទបញ្ជា​ដក​គ្រ​វាត​ចោល លើ​មន្ដ្រី​អាវុធហត្ថ​ទាំងឡាយណា​ទោះ​មាន​បុណ្យស័ក្ដិ​ខ្ពស់​ប៉ុណ្ណា​បើសិន​រកឃើញ​នៅ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ជា​មួយ​ក្រុម​ឈ្មួញ​។​

​ដូច្នេះ​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម​មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​នោះ​ទេ ៕

FB_IMG_1643891177611 IMG_20220207_174457_309 IMG_20220207_174518_565 IMG_20220207_174522_117rs220208a01 rs220208a01f rs220208a02 rs220208a03

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |