គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

​ប្រធាន​សមាគម​រាជសីហ៍ ទទួល​ជួបពិភាក្សារ​ការងារ​ជាមួយ ប្រតិភូ​ជា នាយក​សាលា និង ថ្នាក់ដឹកនាំ​ក្រុមហ៊ុន CBHEM’S មកពី​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ចំណែក​វឌ្ឍនភាព​នៅ​កម្ពុជា​

​ប្រធាន​សមាគម​រាជសីហ៍ ទទួល​ជួបពិភាក្សារ​ការងារ​ជាមួយ ប្រតិភូ​ជា នាយក​សាលា និង ថ្នាក់ដឹកនាំ​ក្រុមហ៊ុន CBHEM’S មកពី​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ចំណែក​វឌ្ឍនភាព​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ​៖ លោក ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ បាន​អញ្ជើញ​ជា​ធិបតី ក្នុង​កិច្ចប្រជុំ​ពិភាក្សា​រវាង សមាគម​រាជសីហ៍ និង ប្រតិភូ​មកពី​ប្រទេស​ជប៉ុន រួមមាន លោកស្រី Yoko Ueyama នាយក​សាលា ស្ថិតក្នុង​ខេត្ត​ណារ៉ាក់ ប្រទេស​ជប៉ុន​, លោក Akio Hasegawa ប្រធាន​ក្រុមហ៊ុន CBHEM’S និង​លោក Honma Rokku នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CBHEM’S​។​

​ជំនួប​ពិភាក្សា​នេះ​ធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល​សមាគម​រាជ​សីហ៍ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ផ្អែក​លើ​របៀបវារៈ​ចំនួន​៣៖
១.​ការពិភាក្សា​លើ​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា រវាង​សមាគម​រាជ​សីហ៍ និង​សមាគម​នៅក្នុង​ប្រទេស​ជប៉ុន​
២.​គំរោង​នៃ​ការបង្កើត​សាលារៀន​សម្រាប់​កុមារ​ក្នុង​ប្រទេស​កម្ពុជា​
៣.​គំរោង​នៃ​ការរៀបចំ​ផ្គត់ផ្គង់​អាហារ​សុខភាព​សម្រាប់​កុមារ​កម្ពុជា​
​កិច្ច​ជំនួប​បញ្ចប់​ទៅ​ដោយ​លទ្ធ​ផល​ផ្លែផ្កា ក្រោម​បរិយាកាស​យោគយល់​គ្នា​។

​ប្រតិភូ​សមាគម​ប្រទេស​ជប៉ុន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ និង​ថ្នាក់ដឹកនាំ ដែល​បាន​អនុញ្ញាត​អោយ​ភាគី​ខាង​ជប៉ុន ចូលជួប​ពិភាក្សា និង​បាន​ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​កិច្ចពិភាក្សា​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។

​ទីបញ្ចប់ ភាគី​សមាគម​រាជសីហ៍​ប្រទេស​ជប៉ុន ប្តេជ្ញា​ប្រឹងប្រែង​អោយ​អស់​លទ្ធភាព ដើម្បី​ដំណើរការ​គម្រោង​ដែល​បាន​ពិភាក្សារ​ក្នុង​របៀបវារៈ​ខាងលើ ក្នុងន័យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​តា​មរយៈ​សមាគម​រាជ​សីហ៍ ក្នុង​ការអភិវឌ្ឍ វិស័យ​អប់រំ និង​សុខភាព​សាធារណរ​បស់​កុមារ​កម្ពុជា​៕

rs220212a24 rs220212a25 rs220212a26 rs220212a21 rs220212a22 rs220212a23

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |