ស្ទឹងត្រែងៈ ប្រជាពលរដ្ឋក៏ដូចមន្ត្រីរាជការមានការភ្ញាក់ផ្អើល ដោយបានឃើញហេតុការណ៍ករណី
គ្រោះថ្នាក់ចរាចរណ៍ដល់គួរឲ្យរន្ធត់មួយបានកើតឡើង ដោយរថយន្តធន់ធំ ម៉ាកហ៊ីយ៉ានដាយ១
គ្រឿងពណ៌សពាក់ស្លាកលេខព្រះសីហនុ 3A 1896 បានបើកដឹកជញ្ជូនម៉ូតូឲ្យក្រុមហ៊ុនហុងដា
ឈួ ស៊ុន ធ្វើដំណើរចេញពីខេត្តស្ទឹងត្រែង បើកបរក្នុងល្បឿនលឿនដូចហោះឆ្ពោះទៅកាន់រាជធានី
ភ្នំពេញ បញ្ច្រាស់ទិសគ្នា បានទៅបុកជាមួយនិងម៉ូតូឌ្រីមសង់សេ១២៥សេរីឆ្នាំ២០១៦មួយគ្រឿង
ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GB 0392 ចំពីមុខពេញទំហឹងបានកិនពីលើម៉ូតូខ្ទេចខ្ទីអស់
បណ្តាលឲ្យមនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង នៅតាមបណ្តោយផ្លូវជាតិ
លេខ៧ ត្រង់ចំណុចទល់មុខស្នាក់ការប៉េអឹមច្រកភ្នំក្រហម ស្ថិតនៅភូមិអូឫស្សីកណ្តាល ឃុំ អូច្រឡង់
ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៤ ខែមករាឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
ស្រ្តីម្នាក់ឈ្មោះ លី មុំ មានស្រុកកំណើតនៅស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នមកនៅធ្វើការឲ្យ
ក្នុងក្រុមហ៊ុនវ៉ារីអគ្គិសនីសេសានក្រោម២ ដែលត្រូវជាម្តាយរបស់ជនរងគ្រោះដែលស្លាប់ដោយសារ
គ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តបើកបុកកិនពីលើស្លាប់ទាំងពីរនាក់ រួមនឹងម៉ូតូ១គ្រឿងកាលពី
ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧វេលាម៉ោង១០យប់កន្លងទៅ ម្តាយជនរងគ្រោះបានរៀបរាប់ឲ្យដឹង កាលពី
ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នេះថា។
ខាងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធគេចេះតែថា មិនបានទៅដល់នៅកន្លែងកើតហេតុហ្នឹងផង ថាកូន
របស់គាត់ជាអ្នកខុស រីឯរថយន្តដឹកម៉ូតូប្រមាណជាង១០គ្រឿងបើកប្រញាប់ប្រញាល់ទាំងយប់ យកម៉ូតូ
ទៅឡើងសេរីឆ្នាំ២០១៦ ឡើងសេរី២០១៧ឲ្យក្រុមហ៊ុនហុងដា ឈួ ស៊ុន ខេត្តស្ទឹងត្រែង ឆ្ពោះទៅភ្នំពេញ
បានបើកបរក្នុងល្បឿនលឿនដូរហោះមកបុកជាមួយម៉ូតូកូនរបស់គាត់បានបណ្តាលឲ្យស្លាប់២នាក់នឹងកិន
ពីលើម៉ូតូខ្ទេចអស់១គ្រឿងសេរី២០១៦ អូសជាង១០ម៉ែត្រ
ហើយបានបាត់គ្រឿងអលង្ការខ្សែក ខ្សែដៃនឹងលុយខ្មែររួមនឹង ទូរស័ព្ទដៃសេរីទំនើប១គ្រឿងទៀតសរុប
ជាងមួយដំឡឹងមាស។ គាត់បានបន្តទៀតថា កូនរបស់គាត់ដែលបានស្លាប់ខាងលើនោះ ទី១ឈ្មោះ ស៊ីម ភក្តី
ភេទប្រុស អាយុ២២ឆ្នាំ និងទី២មានឈ្មោះ សឿន សៅ ភេទប្រុស អាយុ៣២ឆ្នាំ ហើយបែជាក្រុមហ៊ុនធានារ៉ាប់
រងកាំមីនកូ សងជាសំណងមកដល់អ្នកស្លាប់ទាំងពី២នាក់ ម្នាក់ឲ្យ៣លានរៀល តែចំពោះម្នាក់ទៀតរួមនិងម៉ូតូ
ឌ្រីមសងសេរីឆ្នាំ២០១៦មួយគ្រឿងហ្នឹង គេព្រមចេញសងឲ្យតែ ៤លានរៀលតែបណ្ណោះ។
ដោយគាត់ជាម្តាយមិនអាចទទួលយកបានទេ ព្រោះវាមិនស្មើនឹងតំលៃម៉ូតូកូនគាត់១គ្រឿងផង អីចឹងហើយទើប
គាត់កើតទុក្ខមិនសុខចិត្ត បានសម្រេចជិះម៉ូតូពីរនាក់កូនប្រសារប្រុសឡើងមកខេត្ត ដើម្បីដាក់ពាក្យប្តឹងទៅតុលា
ការខេត្តស្ទឹងត្រែង ឪ្យជួយរកយុត្តិធម៍ដល់កូនរបស់គាត់ដែលបានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍យ៉ាង
អណោចអធម ដែលរងនូវភាពអយុត្តិធម៌ជាទីបំផុត។
ជុំវិញក្នុងរឿងនេះ លោក ខែច សារី ប្រធានផ្នែកចរាចរណ៍ផ្លូវគោកខេត្តស្ទឹងត្រែង បានឪ្យដឹងថា រឿងគ្រោះ
ថ្នាក់ចរាចរណ៍ដែលធ្វើឲ្យស្លាប់មនុស្ស២នាក់និងខូចខាតម៉ូតូ១គ្រឿងខាងលើនោះ លោកបានបញ្ជូនសំណុំ
រឿងនឹង ទៅកាន់តុលាការហើយ ផុតពីដៃលោកហើយ ចំណែករថយន្តគឺរក្សាទុកនៅក្នុងស្នងការខេត្តនៅ
ឡើយទេ ព្រោះយកចូលក្នុងតុលាការមិនរួច រីឯម៉ូតូឌ្រីមសង់សេរីឆ្នាំ២០១៦មានប្រមាណជាង១០គ្រឿង
ដែលនៅលើរថយន្តក្រុមហ៊ុនកាំមីនគូដែលជារថយន្តបង្កនោះ ត្រូវម្ចាស់ក្រុមហ៊ុនយ៉ីហោHONDA
ឈួរ ស៊ុន បានយកទៅវិញហើយ ។
ចំពោះបញ្ហារឿងនេះដែរ លោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងករណីគ្រោះ
ថ្នាក់ចរាចរណ៍ខាងលើដែលធ្វើឪ្យមនុស្ស២នាក់បានស្លាប់ លោកថារឿងនេះ លោកនៅមិនទាន់បាន
ទទួលសំណុំរឿងពីសមត្ថកិច្ចប៉ូលិសចរាចរណ៍ផ្លូវគោកនៅឡើយនោះទេ ៕