គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពេលនេះ​អាសន្ន​មក​ដល់​ហើយ​លោក ឯម សុខុម​ជា​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​ដោយ​លោក ឈាង តុលា​បានចេញ​លិខិត​បេសកកម្ម​ឲ្យមក​បង្ក្រាប​បទល្មើស​ព្រៃឈើ​បែ​រជា​មក​ដាក់​កូនចៅ​បង្កើត​កុងត្រូលជជុះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពីរ​បទល្មើស​ព្រៃឈើ​ទៅវិញ​ស្ថិតក្នុង​ភូមិ​ក្រាំងធ្នង់ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​

ពេលនេះ​អាសន្ន​មក​ដល់​ហើយ​លោក ឯម សុខុម​ជា​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​ដោយ​លោក ឈាង តុលា​បានចេញ​លិខិត​បេសកកម្ម​ឲ្យមក​បង្ក្រាប​បទល្មើស​ព្រៃឈើ​បែ​រជា​មក​ដាក់​កូនចៅ​បង្កើត​កុងត្រូលជជុះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពីរ​បទល្មើស​ព្រៃឈើ​ទៅវិញ​ស្ថិតក្នុង​ភូមិ​ក្រាំងធ្នង់ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​

ខេត្ត​កំពង់ស្ពឺ ៖ ក្នុង​មួយ​រយៈពេល​ថ្មីៗ​នេះ​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពីរ លោក ឯម សុខុម ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ ក្នុងករណី​បណ្តែតបណ្តោយ​ឲ្យ​បទល្មើ​ស​ព្រៃឈើ​ឆ្លងកាត់​មុខ​ស្នាក់ការ​ឬ​កុងត្រូល​ដែល​យក​ផ្ទះ​ប្រជាពលរដ្ឋ​មក​ដេកចាំ​យកលុយ​នោះ ដោយ​គ្មាន​ការបង្ក្រាប​នោះឡើយ តាម​ការលើកឡើង​ពីរ​មតិ​អ្នករកស៊ី​ដឹក​អុស បង្គោលរបង​និង​អ្នករកស៊ី​ដូ​របាយ បាន​លើកឡើង​ថា មួយ​រយះពេល​កន្លងមក​នេះ​គេ​សង្កេតឃើញថា លោក ឯម សុខុម និង​បក្ខពួក ជាពិសេស​នោះ​ម្ចាស់ផ្ទះ​នោះ​ក៌​មាន​របប​យកលុយ​មួយ​អង្គភាព​ដែរ ពួកគាត់​បាន​និយាយថា​មិន​ដឹង​នៅ​អង្គភាព​ខាង​ណា​នោះ​ទេ​? ដោយ​ខ្លាច​អំណាច​របស់​លោក​ឯ​មសុ​ខុម ពួកគាត់​មិន​ហ៊ាន​សួរនាំ​នោះទេ ? ថា​ប៉ុន្មាន​អង្គភាព​គឺ​ប៉ុណ្ណឹង​ហើយ ហ៊ាន​តែ​ចរចារ​មិនត្រូវ​នោះ ប្រាកដជា លោក​ឯម​សុខុម​ចាប់​បញ្ជូន​ឲ្យ​នាយ​សង្លាត់​ជា​ក់​ជាមិនខាន​នោះឡើយ​។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២២​អង្គភាព​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ ចំណុច​អូរ​ចម្លង​ត្រែង ក្នុងភូមិ​ក្រាំងធ្នង់ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​បាន​ឃើញ​រថយន្ត​ស៊េរី​ទំនើប​ឈប់​ចត​ហើយ​ម្ចាស់​ដេក​អង្រឹង​ទាំងយប់​ទាំង​ថ្ងៃ​ចាំ​យក​លុយ​ពី ប្រជាពលរដ្ឋ និង​ឈ្មួញ​ដឹក​បទល្មើស​ព្រៃឈើ​ឆ្លងកាត់​នៅ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ចំណុច​អូរ​ចម្លង​ត្រែង ក្នុងភូមិ​ក្រាំងធ្នង់ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​ទៅ​វិញ ខណៈ​ដែល​កន្លងមក​លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ស្ពឺ មិន​បាន​បញ្ជា​ឱ្យ​យក​លុយ​ពី​បទល្មើស​ព្រៃឈើ​នោះឡើយ ប៉ុន្តែ​លោក ឯម សុខុម បែរ​ជា​ប្រព្រឹត្ត​ខុស​ពី​បទ​បញ្ជា​របស់​ថ្នាក់លើ​ទៅ​វិញ​សង្ស័យ​រក​ប្រាក់​ក្រៅ​បន្ថែម​ឲ្យលើស​ពីរ​ប្រាក់ខែ​របស់​រដ្ឋ​នោះ​។​

​ភ្លាមៗ​នោះ​ដែរ​បន់ព្រះ​សំពះ​ទេវតា​មិន​ជួយ​មាន​គោយន្ត​កន្ត្រៃ​ចំនួន​០៥​គ្រឿង​ដឹក​ជញ្ជូន​ឈើ​មក​ឈប់​មុខ​ស្នាក់ការ​កុងត្រូលជជុះ​របស់លោក ឯម សុខុម ជា​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​នោះ​(​ដែល​ជា​ផ្ទះ​របស់​ប្រជាពលរដ្ឋ​) ក្នុងភូមិ ឃុំ ខាងលើ​នោះ លោក ឯម សុខុម​បាន​ស្រែក​ឲ្យ​ពួកគោ​យន្ត​បើក​ចេញ​ឲ្យ​លឿន​ទៅ​គេ​ថត​ជាប់​ឥឡូវ​ហើយ លោក មិន​បង្ក្រាប​នោះ​ទេ​បើទោះបីជា​ប្រជាពលរដ្ឋ និង​អ្នក​សា​ព័ត៌មាន​រាយការណ៍​ជូន​លោក​ហើយ​ក៏ដោយ​ចុះ គឺ​លោក​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ ផ្ទុយ​ពី​បទ​បញ្ជារ​របស់​លោក ឈៀង តុលា​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ ដែល​រកស៊ី​ដឹកអុស​ម៉ែត្រ ដឹក​បង្គោ​របង​ដើម្បី​ចិញ្ចឹម​ឆ្នាំងបាយ និង​បង់លុយ​ធនាគា ថា​រាល់​ការដឹកជញ្ជូន​ឆ្លងកាត់​ផ្ទះ​ប្រជាពលរដ្ឋ ចំណុច​( អូរ​ចម្លង​ត្រែង )​ដែល​លោក​ឯម សុខុម មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដាក់​ស្នាក់ការ​កុងត្រូល​ជជុះ​នេះ គឺ​ត្រូវតែ​បង់លុយ​ឱ្យ​ពួកគាត់ បើ​មិន​បង់លុយ​ទេ​ច្បាស់​ជា​ចាប់​បង្ក្រាប​ជាក់​ជា​មិនខានឡើយ​។ ដោយ​កន្លែង​ផ្ទះ​ប្រជាពលរដ្ឋ (​ស្នាក់ការ​កុងត្រូលជជុះ​)​នេះ​មាន​៣​ស្ថាប័ន​គឺ​ទី​០១. លោក ឯម សុខុម មន្ត្រី​មន្ទីរ​កសិកម្ម ទី​០២. ម្ចាស់ផ្ទះ​ឈ្មោះ វ៉ាន់ និង​ទី​០៣. មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ ដោយ​តម្រូវឱ្យ​បង់​លុយ​ក្នុង​០១​គោយន្ត​ចាប់ពី​២​ម៉ឺន​រៀល ដល់​៥​ម៉ឺន​រៀល ដូចនេះ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ត្រូវ​បង់​ឱ្យ ពួកគាត់​ជំនាញ​និង​ម្ចាស់ផ្ទះ​ស្នាក់​នៅ​នោះ ចាប់ពី​៦​ម៉ឺន​រៀល ដល់​១៥​ម៉ឺន​រៀល​តាម​ដឹក​តិច​ឬ​ដឹក​ច្រើន​។​

​ប្រជាពលរដ្ឋ​ដដែល​បាន​បន្តទៀតថា គាត់​បាន​ទៅ​ខ្ចី ចងការ​លុយ​ពី​ធនាគា ឯកជន​ដើម្បី​ទិញ​គោយន្ត​ធ្វើស្រែ​ផង ហើយ​ខែ​ទំនេរ​យក​គោយន្ត​ដឹកអុស​គ្រាន់​បាន​ចិញ្ចឹម​ឆ្នាំងបាយ​។ ហើយ​ជា​រៀងរាល់ថ្ងៃ​ពួកគាត់​ដឹក​អុស ដឹក​បង្គោលរបង​ចំនេញ​បាន​ប្រាក់​បន្តិចបន្តួច​គ្រាន់​ចិញ្ចឹមជីវិត និង​បង់លុយ​ការប្រាក់​ធនាគា ហើយ​កន្លងមក​ម្ចាស់ផ្ទះ​នៅ​ចំណុច​( អូរ​ចម្លង​ត្រែង​)​នោះ​មិន​ដែល​ហ៊ាន​យកលុយ​ពី​ពួកគាត់​នោះទេ ចាប់តាំងពី​លោក ឯម សុខុម មក​បើក​ស្នាក់នៅ​ជាមួយ ស្រាប់តែ ម្ចាស់ផ្ទះ ឈ្មោះ វ៉ាន់ នោះ​គ្មាន​តួរ​នាទី​អី​សោះ បែរ​ជា​ជំរិត​ទារលុយ​ពី​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ដែរ​។ ពួកគាត់​មាន​ការងឿងឆ្ងល់​ថា​តើ សមត្ថកិច្ច​ជំនាញ​ជាច្រើន​ស្ថាប័ន មាន​ប្រាក់ខែ​ជា​ប្រចាំ​ហើយ ចុះ​ហេតុអ្វី​បាន​ជា​មក​ដាក់​ស្នាក់ការ និង​ដាក់​កុងត្រូលជជុះ ជំរិត​ទារលុយ​ពី​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ទៀត ឬ​មួយ​ក៏​ថ្នាក់លើ​ជា​អ្នកបញ្ជារ​មក​ជិះជាន់​ប្រជាពលរដ្ឋ​ហើយក៌​ជា​ម្ចាស់ឆ្នោត​ផងដែរ ហើយ​មិនតែប៉ុណ្ណោះ ចុះ​ម្ចាស់ផ្ទះ ឈ្មោះ វ៉ាន់ នោះ​មាន​តួរ​នាទី​អី​ដែរ បានជា​សំឡុត​គំរាម​ពួក​គាត់​យក​លុយ​ដែរ​?​។ ប្រជាពលរដ្ឋ ធ្វើការ​សំណូមពរ​ដល់​លោក ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ស្ពឺ និង​ឯកឧត្តម អភិបាលខេត្ត​កំពង់ស្ពឺ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ទង្វើរ​របស់​លោក ឯម សុខុម មន្ត្រី​មន្ទីរ​កសិកម្ម មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ​និង ម្ចាស់ផ្ទះ​ឈ្មោះ វ៉ាន់ ដែល​ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​រាល់ថ្ងៃ​នេះ​ផង​ទាន​៕

​អង្គភាព​សារព័ត៌មាន​យើង ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​អ្វី ក្រៅ​អំពី ការចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការការពារ ទ្រព្យសម្បត្តិ​ធនធានធម្មជាតិ ក៏ដូចជា សេចក្តីរាយការណ៍ ជូន​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​កំពង់ស្ពឺ​និង គ្រប់ៗ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ជា​ពិសេស​នោះ គឺជា​សេចក្តី​រាយ​ការណ៌មួយ​ជូន​ដល់ លោក អ៊ុំ វេង សុខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង​នេសាទ បាន​ជ្រាប​ព័ត៌មាន​ស្តីពី ភាព​អសកម្ម របស់​ពួក អស់លោក​មន្ត្រី​ថ្នាក់ក្រោម ដើម្បី​តែ​ផលប្រយោជន៍ ក៏​មាន​ពួក​មន្ត្រី​ខិលខូច​មួយចំនួន​តូច ចូលខ្លួន​ទៅ​រួមគំនិត ឃុបឃិត​គ្នា​ជាមួយ​ពួក​ឈ្មួញ​ទុច្ចរឹត ថែមទៀត​ផង នា​ពេលកន្លងមក ក៏​ដូច​ក្នុងពេល​ប​ច្ច​ប្បន្ន​នេះ​ម្យ៉ាង ។​

​គួរ​រំលឹក​ផងដែរ​ថា​អង្គភាព​សារព័ត៌មាន​យើង​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពីរ​លោក​ឯម​សុខុម​មួយ​រយៈពេល​កន្លងមក​នោះ​ពី​បញ្ហា​ដាក់​កុងត្រូល​នៅ​ចំណុច​ខាងលើ​គឺ​មាន​ភាពស្ងប់ស្ងាត់​តែ​មួយ​រយះ​តែប៉ុណ្ណោះ​ក្រោយមក​លើស​ដើម​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ សូម​ស្វាគមន៍​លោកអ្នក​គ្រប់ពេលវេលា រាល់​ការបកស្រាយ​បំភ្លឺ ពី​គ្រប់​ក្រសួង និង​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​សា​ម៉ី​ខ្លួន​ជានិច្ច រៀង​រាល់​ម៉ោង​ធ្វើ​រការ ដើម្បី​ឆ្លុះបញ្ចាំង​ស្ដី​អំពី​ការ​ពិត សុក្រិត្យ និង​យុត្តិធម៌ តែប៉ុណ្ណោះ ៕

rs220218a01  rs220218a02 rs220218a03 rs220218a04 rs220218a05 rs220218a06

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |