គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោក ម៉ៅ ធនិន ទើប​ឡើង​កាន់តំណែង​អភិបាល​ខេត្ត​កំពត មិន​គូរ មើលរំលង បន​ល្បែង បញ្ជាល់​មាន់ដ៏​ធំ បង្កប់​ក្នុង​កាស៊ីណូ សុខ គីម ម៉េង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​ពេញបន្ទុក ?

លោក ម៉ៅ ធនិន ទើប​ឡើង​កាន់តំណែង​អភិបាល​ខេត្ត​កំពត មិន​គូរ មើលរំលង បន​ល្បែង បញ្ជាល់​មាន់ដ៏​ធំ បង្កប់​ក្នុង​កាស៊ីណូ សុខ គីម ម៉េង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​ពេញបន្ទុក ?

កំពត ÷ ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច បាន​បញ្ជាក់ឲ្យ ​រស្មី​ឯករាជ្យ ដឹងថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ ម្ចាស់​កាស៊ីណូ សុខ គីម ម៉េង បានបើ​កដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ សម្រុក នាំគ្នា​ចូល លេងល្បែង បញ្ជាល់មាន់ បៀ​រ អាប៉ោង និង ល្បែង​ផ្សេងៗ​ទៀត យ៉ាង​គគ្រឹកគគ្រេង នៅ​កាស៊ីណូ ទ្វេភាគី តន់​ហន់ តាម​អំពើ​ចិត្ត​។​

​មជ្ឃដ្ឋាន​ខាងក្រៅ បាន​រិះគន់​ទៅលេី អាជ្ញាធរ​និង​សមត្ថកិច្ច ក្នុង​មូលដ្ឋាន បាន​ត្រឹម រក្សា​ភាព​ស្ងៀមស្ងាត់ មិនទាន់ ឃើញ ចុះបង្ក្រាប​ទោះបី សារព័ត៌មាន ក្នុងស្រុក​ជា​ច្រើន​អង្គភាព បាននាំគ្នា ចុះផ្សាយ ព្រោងព្រាត ក៏ដោយ សង្ស័យថា ខ្លាច បាត់បង់ ផលប្រយោជន៍ ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពត មិន​ចាត់​វិធានការ​បង្ក្រាប​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី ២០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ភ្នាក់ងារ​អ្នកសារព័ត៌មាន យេ​ី​ង បាន​ចុះ​ផ្តិត​យក​រូបភាព ទីតាំង​បន​ល្បែង​បញ្ជាល់មាន់ លេង​ស៊ីសង​ខុសច្បាប់ ជ្រក​ក្នុង​កាស៊ីណូ លោក សុខ ចាយ ហៅថា សុខ គីម ម៉េង នៅ​ច្រក​ព្រំដែន​ទ្វេភាគី តន់​ហន់ កម្ពុជា​-​វៀតណាម ស្ថិតនៅក្នុង ភូមិ ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ខេត្ត​កំពត នៅតែ​បន្ត បើក​ដំណើរការ​យ៉ាង​រលូន ឱ្យ ប្រជា​ពលរដ្ឋ​ខ្មែរ ចូល​លេង អណាធិបតេយ្យ ផ្ទុយ​ពី ច្បាប់​.​ស ជ​. ណ .​ដែល​មិន​បាន​អនុញ្ញាត ឲ្យ​ខ្មែរ​ចូល​លេង​នោះទេ​។​

​មហាជន បានដាក់​ការសង្ស័យថា សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ប្រាកដជា​មាន​ការ រួមគំនិត ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ហើយ​មើលទៅ ទើប​កាស៊ីណូ នៅ​ច្រក​ព្រំដែន​ទ្វេភាគី តន់​ហន់ ដែល​បើក​ដំណើការ ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង យ៉ាង​សុខ​ស្រួល​បំផុត ដោយ​គ្មាន ការទប់ស្កាត់ ពី​សំណាក់ អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ខេត្ត​កំពត​សោះ​ឡេ​ី​យ ។

​ក្នុងនោះ ទៀតសោត មហាជន បាន​លើក ឡើង​ថា ប្រសិន មិន​មាន​ការ ឃុបឃិត​គ្នា ជា​ប្រព័ន្ធ ទេ នោះ ហេតុអ្វី មិនចេះ​ទប់ស្កាត់ ឬ បង្ក្រាប កាស៊ីណូ សុខ គីម ម៉េង ដែល​កំពុង ថ្លើម​ធំ ហ៊ាន​ផ្គើន​ជាមួយ ច្បាប់​ស្តីពី ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហេ​ី​យ ផ្គើន និង បទបញ្ជា​របស់​ប្រមុខ​ថ្នាក់ដឹកនាំ ដូច្នេះ ទៅវិញ​។​

​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច សំណូមពរ ដល់​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ គូរ​ចាត់វិធានការ​ក្តៅ​ចំពោះ​ភាព​អសកម្ម របស់លោក ម៉ៅ ច័ន្ទ មធុ​រិទ្ធ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត បណ្តោយ​ឲ្យ​ម្ចាស់​កាស៊ីណូ សុខ​គីម ម៉េង បេ​ី​ក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​ល្បែង​បញ្ជាល់មាន់ ដោយ​សេរី​៕

rek220220a00 rek220220a01 rek220220a03 rek220220a04 rek220220a05 rek220220a06 rek220220a07 rek220220a08 rek220220a09 rek220220a10

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |