គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ប្រធាន​ក្រុមប្រឹក្សា​ឃុំ មេឃុំ និង​សមាជិក​ក្រុមប្រឹក្សាឃុំ ឃុំ​ទំនប់​ធំ នៃ​ស្រុក​ពញាឮ​ត្រូវបាន​ប្រកាស​សុពលភាព

ប្រធាន​ក្រុមប្រឹក្សា​ឃុំ មេឃុំ និង​សមាជិក​ក្រុមប្រឹក្សាឃុំ ឃុំ​ទំនប់​ធំ នៃ​ស្រុក​ពញាឮ​ត្រូវបាន​ប្រកាស​សុពលភាព

ខេត្ត​កណ្តាល​៖​រសៀល​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​សាលាឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​រៀបចំ​ពិធី​ប្រកាស​សុពលភាព សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទំនប់​ធំ​ក្នុង​អាណត្តិ​ទី​៥ ក្រោម​អធិបតីភាព​ឯកឧត្តម តាំង ម៉េង​លាន អភិបាលរង​ខេត្ត​កណ្តាល និង​លោក ថន សុ​វណ្ណា អភិបាល​ស្រុក​ពញាឮ​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ​៖ ឯកឧត្តម តាំង ម៉េង​លាន អភិបាលរង​ខេត្ត បាន​ថ្លែង​ការកោតសរសើរ​ចំពោះ លោក​លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ មេឃុំ ជំទប់ ទាំងអស់ ក្នុង​អាណត្តិ​ទី​៥ ដែល​បាន​ទទួល​នូវ​ការស្រឡាញ់​ពេញចិត្ត​និង​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត កាលពី​ថ្ងៃអាទិត្យ ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ កន្លងមកនេះ ដើម្បី​បន្ត​ដឹកនាំ​ឃុំ​ព្រែក​ដំបង ដើម្បី​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។

​ក្នុងឱកាស​នោះ​ឯកឧត្តម​ក៏​បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ជឿជាក់ថា អស់លោក​ដែល​ទើបបាន​ជាប់ឆ្នោត​ថ្មី និង​អស់លោក​ដែល​បាន​ជាប់ឆ្នោត​ឡើងវិញ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ ក្នុង​អាណត្ដិទី​៥​នេះ ពិតជា​នឹង​ចូលរួម​បញ្ចេញ​អស់​នូវ​សមត្ថភាព​ផ្តាច់​ជ្ញា​ក្នុង​ការចូលរួម​បញ្ចេញ​សមត្ថភាព ប្រាជ្ញា ស្មារតី កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់​ខ្លួន​។

​ឯកឧត្តម​ក៏បាន​ជំរុញ​ដល់ លោក លោកស្រី​ដែល​ជា​មេឃុំ ជំទប់ និង​ក្រុមប្រឹក្សា​ឃុំ​ថ្មី ត្រូវ​យកចិត្ដទុកដាក់​អនុ​វត្ដ​ឱ្យបាន​ត្រឹមត្រូវ​តាម​គោល​នយោបាយ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុត្ដិ​នានា​របស់​រាជរដ្ឋាភិបាល និង​ត្រូវ​បំពេញ​ការងារ​ដោយ​ស្មារតី​សាមគ្គីភាព យោគយល់​គ្នា និង​បន្ត​រៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក រក្សា​ឱ្យបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់​ឱ្យ​បាន​នូវ​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ឃុំ​ជា​ពិសេស​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើ​ឱ្យ​ឃុំ​កាន់តែ​មាន​ការអភិវឌ្ឍ​ន៍​ហើយ​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរ​បន្ថែមទៀត ពោល​គឺ​ធ្វើ​ជា​មន្ត្រី​ត្រូវ​បម្រើ​រាស្ត្រ​ដោយ​ពិតប្រាកដ​។

​ឯកឧត្តម អភិបាលរង​ខេត្ត​បាន​ផ្តាំផ្ញើ​ដល់​សមាជិក សមាជិក​ការ និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ពញាឮ សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​អោយបាន​គ្រប់ៗ​គ្នា និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ អោយបាន​គ្រប់​គ្នា​។

​សូមបញ្ជាក់​ថា​៖​សមាភាព​ប្រធាន​ក្រុមប្រឹក្សាឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ មាន​ចំនួន​៧​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា​៕

f220707a01 f220707a01a f220707a01b f220707a01c f220707a01d f220707a01e f220707a01f f220707a01g f220707a01h f220707a01i f220707a01j f220707a01k f220707a01l f220707a01m f220707a01n f220707a01o f220707a01p f220707a01r

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |