បន្ទាយមានជ័យ៖អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដាក់វិធានការដល់ខេត្តត្រូវលុបបំបាត់និងមានវិធានកា
រចំពោះប៉ុស្តិ៍និងកុងត្រូលជជុះទាលុយពីប្រជាពលរដ្ឋដឹកកសិផលដែលលើកឡើងក្នុងកិច្ចប្រជុំបិតសន្និបាត
បូកសរុបលទ្ធផលការងារឆ្នាំ២០១៦នៅថ្ងៃទី២៤ខែមករាឆ្នាំ២០១៧នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ឯក ឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានអានរបាយការថា៖ខេត្តបន្ទាយមានជ័យមានក្រុង២និងស្រុក៧
មាន១០សង្កាត់៥៥ឃុំមានភូមិសរុបចំនួន៦៧០ភូមិក្នុងនោះភូមិទទួលស្គាល់ដោយក្រសួងមហាផ្ទៃចំនួន៦៥៨ភូមិ
(រដ្ឋបាលខេត្តបានទទួលប្រកាសពីក្រសួងមហាផ្ទៃលើការទទួលស្គាល់នូវភូមិចំនួន២ភូមិ)និងភូមិមិនទាន់ទទួលស្គាល់
១២ភូមិ។ប្រជាពលរដ្ឋមានចំនួន១៨២.៩៥៣គ្រួសារ ប្រជាពលរដ្ឋមានសរុបចំនួន៧៤៦.៥៣៩នាក់ក្នុងនោះមាន
ស្រី៣៧៦.១១៣នាក់ ប្រជាពលរដ្ឋចំណាក់ស្រុកសរុបចំនួន១១៤.៤២០នាក់ក្នុងនោះស្រី៥៦.៤៣០នាក់។
លោកបានបន្តថា៖ខេត្តបន្ទាយមានជ័យវិស័យកសិកម្មឆ្នាំ២០១៦ការបង្កបង្កើនផលស្រូវរដូវវស្សាបានសម្រេច
ចំនួន២៤៧.០១៥ហិតា ស្មើនិង១០០.៨២%នៃផែនការការដាំដុះស្រូវប្រាំងងនុវត្តបាន២១.៧៦៤ហិតាស្មើនិង១២១.៧៩ហិតា
នៃផែនការនាំចេញផលិតផលស្រូវអង្កអាចមានបរិមាណច្រើនជាងឆ្នាំ២០១៥។រីឯដំណាំរួមផ្សំផ្សេងៗដាំដុះបាន១.៨៣៨ហិតា
ដំណាំឧស្សាហកម្ម៨៨.៣៥០ហិតាក្នុងនោះដំឡូងមី៨៥.២៥១ហិតា ពោតក្រហម២.៥៨១ហិតា និងកៅស៊ូ១៥ហិតា។
ឯក ឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសថា៖សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ
២០១៦និងលើកទឹសដៅការងារឆ្នាំ២០១៧នេះក្នុងខេត្តបន្ទាយមានជ័យលើវិស័យកសិកម្មគឺទិទ្នផលដែលប្រមូលបានល្អ
ប្រសើរជាងឆ្នាំ២០១៥ តែជួបបញ្ហាខ្លះទីផ្សាស្រូវនៅដើមរដូវតំលៃទាប ទោះជាយ៉ាងណាក៍ដោយរាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំដ៍ឈ្លាសវៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន
ដោះស្រាយនិងរកទីផ្សារជូនប្រជាកសិករបានទាន់ពេលវេលា។ ក្នុងឱកាសបិតសន្និបាតបូកសរុបការងារឆ្នាំ២០១៦ទឹសដៅ
បន្តឆ្នាំ២០១៧នេះគឺលោកបានណែនាំដល់អាជ្ញាធរខេត្តត្រូវមានវិធានការទប់ស្កាត់និងលុបបំបាត់ប៉ុស្តិ៍និងកុងត្រូលដែលលួច
ដាក់ខុសច្បាប់ទាលុយពីប្រជាពលរដ្ឋដឹកកសិផលដែលនាំចេញទៅលក់ដើម្បីដោះស្រាយជីវិភាពនិងក្រុមគ្រួសារ៕