គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សាលា​សង្កាត់​គោក​រកា​បាន​ប្រារព្ធ​ពិធី​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គោក​រកា អាណត្តិ​ទី​៥ នៃ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​

សាលា​សង្កាត់​គោក​រកា​បាន​ប្រារព្ធ​ពិធី​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គោក​រកា អាណត្តិ​ទី​៥ នៃ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​

នៅ​ព្រឹក ថ្ងៃ​ព្រហស្បត៍​៩​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​សាលាសង្កាត់​គោករ​កា​បាន​ប្រារព្ធ​ពិធី​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គោក​រកា អាណត្តិ​ទី​៥ នៃ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម សុខ សម្បត្តិ ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ និង​លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​។​

​ក្នុង​ពិធី​កិច្ចប្រជុំ​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា​សង្កាត់ ឯកឧត្តម​អភិបាលខណ្ឌ​បាន​សំដែង​នូវ​ការកោតសរសើរ អំពី ការខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ដ​របស់​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​សង្កាត់​គោករ​កា​អាណត្តិ​ចាស់ (​អាណត្តិ​ទី​៤) ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្ដិការ អនុវត្ដ​រាល់​ភារកិច្ច សម្រេចបាន​នូវ​សមិទ្ធផល​ចម្បងៗ​ជាច្រើន​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការបន្ដ​អនុវត្ដ​ការងារ​របស់​ក្រុមប្រឹក្សា​សង្កាត់​អាណត្ដិ​ថ្មី​(​អាណត្តិ​ទី​៥)​នេះ​បន្ត​ទៀត​។ ហើយ​សមាជិក​ក្រុមប្រឹក្សា​ដែល​បាន​ជាប់ឆ្នោត ទោះបីជា​លោក លោកស្រី មាន​សមាសភាព​មកពី​គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា​ក៏​ពិតមែន ប៉ុន្តែ​តាម​គោលការណ៍​ច្បាប់ ក្រុមប្រឹក្សា គឺជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំងមូល​។​

​ដូច្នេះ នៅក្នុង​អាណត្តិ​ការងារ ០៥​ឆ្នាំនេះ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា ត្រូវ​ខិតខំ​បំពេញ តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​ការថែរក្សា​សន្តិភាព ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ និង​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ និង​បម្រើ​ផលប្រយោជន៍ ព្រមទាំង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ស្មើភាព ដោយ​យុត្តិធម៌ និង​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ​។​

f220707a02a f220707a02b f220707a03 f220707a03a f220707a03aa f220707a03aa1 f220707a03d f220707a03e f220707a03f f220707a03fa f220707a03g f220707a03h f220707a03i f220707a03j f220707a03p f220707a03q f220707a03r f220707a03s f220707a03t f220707a03u f220707a03v f220707a03w f220707a03x f220707a03y f220707a04b

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |