គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

​ក្រុមប្រឹក្សា អាណត្តិ​ទី​៥ នៃ​រដ្ឋបាល​ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ចំនួន ៩​រូប ត្រូវបាន​ប្រកាស​សុពល​ភាព

​ក្រុមប្រឹក្សា អាណត្តិ​ទី​៥ នៃ​រដ្ឋបាល​ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ចំនួន ៩​រូប ត្រូវបាន​ប្រកាស​សុពល​ភាព

ខេត្ត​កណ្តាល​៖  ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល បាន​ជំរុញ​ដល់​ក្រុមប្រឹក្សា​ឃុំ​ថ្មី ត្រូវ​យកចិត្តទុកដាក់ និង​លើកកម្ពស់​គណនេយ្យភាព និង​តម្លាភាព​នៅក្នុង​ការអនុវត្ត​ការងារ​របស់​ខ្លួន​ជា​ប្រចាំ ពីព្រោះ​គណនេយ្យភាព និង​តម្លាភាព​គឺជា​ក​ត្ត គន្លឹះ​ដ៏​សំខាន់​នៅក្នុង​អភិបាលកិច្ច​ល្អ ដើម្បី​ឆ្លុះបញ្ចាំង​នូវ​ភាព​សុច្ចរិត និង​ភាពត្រឹមត្រូវ​ប្រាកដប្រជា នៅក្នុង​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍ ការអនុវត្ត​ថវិកា និង​ការចាត់ចែង​ការងារ​នានា ដែល​ធ្វើឡើង ដោយ​ក្រុមប្រឹក្សា​ឃុំ​។​

​ឯកឧត្តម បាន​មានប្រសាសន៍​ជំរុញ​ដូច្នេះ នៅក្នុង​ពិធី​ប្រកាស​សុពលភាព​ក្រុមប្រឹក្សា អាណត្តិ​ទី​៥ នៃ​រដ្ឋបាល​ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២២ ដោយ​មាន​ការចូល​ជា​គណៈអធិបតី​ពី​សំណាក់ ឯកឧត្តម ប៊ូ វង្ស​សុខា អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្មា​ធិ​ការដឹកនាំ​ការងារ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ  ព្រមទាំង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អភិបាលរង​ស្រុក កងកម្លាំង មន្ត្រីរាជការ  និង​ប្រជាពលរដ្ឋ​ជាង ៣០០​នាក់​។​

​ឯកឧត្តម​បាន គាំទ្រ និង​លើកទឹកចិត្ត ដល់​លោក លោកស្រី​ដែល​ជា​មេឃុំ ជំទប់ និង​ក្រុមប្រឹក្សា​ឃុំ​ថ្មី  ត្រូវ​ខិតខំ​បន្ត​ការផ្តល់សេវា​សាធារណៈ​លើ​គ្រប់​វិស័យ​ជូន​ប្រជាពលរដ្ឋ ព្រោះ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ គឺជា​តួនាទី និង​ការទទួល​ខុស ត្រូវ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​តួនាទី និង​ការទទួលខុសត្រូវ​សំខាន់ៗ​នានា​របស់​រដ្ឋបាល​ឃុំ​ដើម្បី​ឆ្លើយតប និង​ដោះស្រាយ​នូវ​សំណើ សំណូមពរ និង​តម្រូវការ​ចាំបាច់​នានា​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​ត្រូវ​សហការ និង​ប្រមូល​រាល់​កម្លាំង​មហាជន ប្រជាជន​ក្នុង​ឃុំ ដើម្បី​អនុវត្ត​ឱ្យ​សម្រេច បាន​ជោគជ័យ​នូវ​រាល់​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ពិសេស​ជំរុញ​ការចូលរួម​អនុវត្ត គោលនយោបាយ “​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​”​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សា​ដែល​បាន​ជាប់ឆ្នោត ទោះបី​មាន​សមាសភាព​មកពី​គណបក្ស​នយោបាយ​តែ​មួយ ឬ គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា​ក៏​ដោយ តាម​គោលការណ៍​ច្បាប់ ក្រុមប្រឹក្សា​គឺជា​តំណាងឱ្យ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំងមូល ដូច្នេះ នៅក្នុង​អាណត្តិ​ការងារ​៥​ឆ្នាំនេះ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ថ្មី ត្រូវ​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​ក្នុង​ការគ្រប់គ្រង ចាត់ចែង​កិច្ចការ​មូលដ្ឋាន របស់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ និង​បម្រើ​ផលប្រយោជន៍ ព្រមទាំង​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ស្មើភាព យុត្តិធម៌ និង​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។​

​សូមជម្រាបថា  ក្រុមប្រឹក្សា​ឃុំ​ព្រែក​អំពិល ដែល​ត្រូវបាន​ប្រកាស​សុពលភាព​មាន​ចំនួន ៩​រូប ក្នុងនោះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៧​រូប និង​មក​ពី​គណបក្ស​ភ្លើងទៀន ២​រូប​។​

photo_2022-07-08_07-19-23 photo_2022-07-08_07-19-24 (2) photo_2022-07-08_07-19-24 (3) photo_2022-07-08_07-19-24 photo_2022-07-08_07-19-25 (2) photo_2022-07-08_07-19-25 (3) photo_2022-07-08_07-19-25 (4) photo_2022-07-08_07-19-25 photo_2022-07-08_07-19-26 (2) photo_2022-07-08_07-19-26 (3) photo_2022-07-08_07-19-26 (4) photo_2022-07-08_07-19-26 photo_2022-07-08_07-19-27 (2) photo_2022-07-08_07-19-27 (3) photo_2022-07-08_07-19-27 (4) photo_2022-07-08_07-19-27 (5) photo_2022-07-08_07-19-27 (6) photo_2022-07-08_07-19-27 photo_2022-07-08_07-19-28 (2) photo_2022-07-08_07-19-28 (3) photo_2022-07-08_07-19-28 photo_2022-07-08_07-19-29 (2) photo_2022-07-08_07-19-29 (3) photo_2022-07-08_07-19-29 (4) photo_2022-07-08_07-19-29 (5) photo_2022-07-08_07-19-29 (6) photo_2022-07-08_07-19-29 (7) photo_2022-07-08_07-19-29 photo_2022-07-08_07-19-30 (2) photo_2022-07-08_07-19-30

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |