ស្ទឹងត្រែង៖ យុទ្ធការក្រុមជិះកង់រកចំណូលមនុស្សធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ទាំង២៥
ខេត្តក្រុងដើម្បីជួយដល់កុមាររងគ្រោះដោយប្រការផ្សេងៗ នៅព្រឹកថ្ងៃទី២៥ ខែមករាឆ្នាំ២០១៧
បានកិច្ចសហការពីសាលាខេត្តស្ទឹងត្រែង។
លោកម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តបានឲ្យដឹងថា ក្រុមយុវជនជិះកង់រកមូលនិធិជួយមន្ទីរពេទ្យ
គន្ធបុប្ផាយុទ្ធនាការបាន១០ខេត្តហើយ ហើយថវិការដែលបានមកពីសប្បុរសជន ៥០%ចូលមន្ទីរគន្ធបុប្ផា
៥០%ទៀតចូលមណ្ឌលកុមារកំព្រាកម្ពុជាហើយយុវជនស្ម័គ្រចិត្តក្នុងខេត្តស្ទឹងត្រែងបានចូលរួមក្នុង
ចលនាក្រុមជិះកង់មន្ទីរពេទ្យគន្ធបុប្ផាចំនួន៨៣នាក់ហើយដែរ។
ក្រុមយុវជនយុទ្ធការជិះកង់មន្ទីរពេទ្យគន្ធបុប្ផាបានឲ្យដឹងថា មានលោកនាយករងរដ្ឋបាលជាអ្នកដឹងនាំ
ហើយមានការចូលរួមពីលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ចូលរួមហើយចែកជាបីក្រុមដើម្បីរកជំណូលមនុស្ស
ធម៌ជួយដល់ កុមាររងគ្រោះដោយប្រការផ្សេងនឹងកុមារក្រីក្រ គ្មានទីពឹងបច្ចុប្បន្នមើលឃើញថាកុមារកំព្រា
កំពុងតែមានកំណើនក្មេងៗច្រើន ខ្លះមានម្តាយឪពុក ខ្លះទៀតអត់មានម្តាយអត់ឪពុក ហើយ ខ្លះទៀតក្រីក្រទី
ទ័លគ្មានទីពឹង ដើម្បីជៀសវាងនឹងកាត់បន្ថយនូវភាពក្រីក្រ ចាំបាច់ត្រូវរកចំណូលបន្ថែមពីសប្បុរសជន ជិត
ឆ្ងាយទាំង២៥ខេត្តក្រុងជួយដល់មន្ទីពេទ្យគន្ធបុប្ផា ពួគគាត់បានបន្តទៀតថាការធ្វើដំណើមានការលំបាកបន្តិច
ហើយតែមិនថ្វីទេ ដើម្បីមនុស្សធម៌ក្រុមលោកធ្វើដំណើដល់ខេត្តណាត្រូវទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត ដើម្បី
សុំសហការងាយស្រួលដល់ការរកជំណូល ពីសប្បុរសនជួយដល់កុមារកំព្រា បច្ចុប្បន្នក្រុមយុវជនស្ម័គ្រចិត្តជិះ
កង់គន្ធបុប្ផា បាន១០ខេត្តហើយថ្ងៃស្អែកនឹងចេញដំណើឆ្ពោះទៅខេត្តរតន:គីរីបន្តទៀត៕