គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

រោងចក្រផលិតស្បែកជើង(ប៊ីយូធីហ្វ៊ុល)មូយកន្លែងរងការិះគន់ពីសំណាក់ប្រជាពលរដ្ឋ

រោងចក្រផលិតស្បែកជើង(ប៊ីយូធីហ្វ៊ុល)មូយកន្លែងរងការិះគន់ពីសំណាក់ប្រជាពលរដ្ឋ

ខេត្តតាកែវ៖ រោងចក្រផលិតស្បែកជើង(ប៊ីយូធីហ៊្វុល ស្រ្ពីងហ៊្វូតវែល))មូយកន្លែងស្ថិតនៅភូមិធ្នង់រលើង
ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវបានរងការិះគន់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងទៅលើលោក
(ខាវសុខវែង)ដែលជាប្រធានសហជីពក្នុងរោងចក្រផលិតស្បែកជើង(ពីបទយកលុយពីកម្មករកម្មការិនី
ចូលធ្វើការក្នុងរោងចក្រនេះ) ។
តាមប្រភពព័ត៌មានពីកម្មករធ្វើរការក្នុងរោងចក្រផលិតស្បែកជើងនេះ(សូមមិនបញ្ចេញឈ្មោះ)បានប្រាប់អ្នកយក
ព័ត៌មានយើងថា៖ប្អូនស្រីរបស់គាត់ដាក់ពាក្យចូលធ្វើការក្នុងរោងចក្រមួយនេះត្រូវឈ្មោះ(លាងសុខលាប)តូនាទី
ជាអ្នកបកប្រែភាសារពីលីពីន យកលុយចំនូន ១០០ដុល្លា ទើបបានចូលធ្វើរការ។ប្រភពព័ត៌មានបានអោយដឹងទៀតថា៖
នៅពេលកម្មករ កម្មការនី ដាក់ពាក្យចូលធ្វើការ ត្រូវបង់លុយអោយទៅ ឈ្នោះ(ខាវសុខវែង និង ឈ្មោះ លាងសុខលាប
) ចំនូន ២៥០ដុល្លាទៅ៣០០ដុល្លា ទើបមានឈ្មោះធ្វើការ។ចំណែកមនុស្សស្រីវិញត្រូវគេយក១៥០ដុល្លាទៅ១៨០ដុល្លា
ទើបគេអោយចូលធ្វើកាក្នុងរោងចក្រនេះ។ ប្រភពខ្លះទៀតបានអោយដឹងថា នៅខាងក្រៅរោងចក្រ វិញគឺមានមេខ្សល់ឈ្មោះ
(ចំរើន)ដើរបំផុសបំផុលយកលុយពីកម្មករកម្មការិនីម្នាក់ៗចំនូន១០.០០០០រៀលទៅ២៨.០០០០រៀលហើយប្រាប់ថាយកលុយ
នេះទៅជប់លៀងជាមូយមេ។

ជាក់ស្តែងអ្នកយកព័ត៌មានយើងបានចុះទៅដល់ផ្ទះលោកពូ(អ៊ូសាំ)ត្រូវជាឪពុករបស់(អ៊ី ពន្លក )រស់នៅភូមិត្រពាំងខ្ចៅ
ឃុំអូសារាយ ស្រុកត្រាំកក់ កូនរបស់គាត់ ក៏ត្រូវចាញ់បោកមេខ្សល់នោះដែរ។រឿងទាំងអស់នេះសុទ្ធតែកាពិតរូចទង្វើ
ទាំងអស់នេះហើយទើបមានរោងចក្រតាមបណ្ដាមូយចំនូនចេះតែមានបញ្ហាបាតុកម្មនិងកូដកម្មកើតឡើងមិនចេះចប់។
ពាក់ព័ន្ឋក្នុងករណីខាងលើនេះអ្នកយកព័ត៌មានយើង បានសុំការស្រាយបំភ្លឺពី កញ្ញា អ៊ុក ស្រីមុំ ប្រធានរដ្ឋបាលរោងចក្រ
ផលិតស្បែកជើង (ប៊ីយូធីហ៊្វុល)កញ្ញាបានប្រាប់ថា៖រឿងបញ្ហាទាំងអស់នេះ ផ្នែករដ្ឋបាលបានលឺ(ល្ហិចល្ហៀងដែ) ហើយក៏
បាន រាយការទៅថ្នាក់លើហើយដែ កញ្ញាស្រីមុំប្រធានរដ្ឋ បាលបានបន្តថា ឥឡូវកញ្ញាកំពុងដាក់ការស៊ើបអង្កេត
បើមានពិតមែនកញ្ញាស្រីមុំចាត់ការទៅតាមនិតិវិធីច្បាប់ហើយកញ្ញាថារឿងនេះជារឿងបុក្គលវាមិនប៉ះពាល់ទៅដល់រោង
ចក្រទាំងអស់នោះឡើយ។គេហទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ឋ៕ដោយ៖សុគន្ឋី

TA0003 TA004 TA005 TA0006 TA007

T0001

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |