គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធ​ចំនួន​៣​ភូមិ ក្នុង​ស្រុក​លើកដែក​

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈប្រព័ន្ធ​ចំនួន​៣​ភូមិ ក្នុង​ស្រុក​លើកដែក​

​ខេត្ត​កណ្តាល ៖ មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កណ្តាល​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​ក្នុង​ភូមិ​ចុង​កោះ ភូមិ​ដងក្ដោង និង​ភូមិ​កណ្ដាល ឃុំ​សណ្តារ ស្រុក​លើកដែក ខេត្ត​កណ្តាល សូម​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​ចុះ​វាស់វែង​ដីធ្លី ដោយ​ត្រូវ​កំណត់​ព្រំ​ដី​អោយបាន​ច្បាស់លាស់​ដើម្បី​មាន​ភាពងាយស្រួល​ដល់​ក្រុម​ការងារ​ចុះបញ្ជី និង​សូម​ផ្សព្វផ្សាយ​បន្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ក្បាលដី​ក្នុង​ភូមិ​ខាងលើ​អោយបាន​គ្រប់ៗ​គ្នា និង​ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​រួមមាន​៖​លិខិត​ទិញ​លក់ សំបុត្រកំណើត សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និង​ឯកសារ​ផ្សេងៗ​ជា​ដើម​ដើម្បី​ងាយស្រួល​ដល់​ក្រុមការងារ​ចុះ​វាស់វែង និង​ងាយស្រួល​ចេញ​ប្លង់​កម្ម​សិទ្ធ​ជូន​បងប្អូន​ដោយ​ស្រប​ច្បាប់​នេះ​ជា​ការអំពាវនាវ​របស់ លោក ទៀង កុ​ស្យារៈ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​៨​ខែ កក្កដា ឆ្នាំ ២០២២ ដែល​មាន​ទីតាំង​ស្ថិតក្នុង​វត្ត​ពោធិ​សាល​វ័ន (​ហៅ​វត្ត​សណ្តា​រ​)​។

​លោក ទៀង កុ​ស្យារៈ បាន​បន្តថា​៖ ពី​គោលបំណង​នៃ​ការប្រជុំ​ផ្សព្វផ្សាយ​ថ្ងៃ​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ដំណើរ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួម​មាន​ការកំណត់​ព្រំ​ដី​ការវាស់វែង​និង​ការ​វិនិច្ឆ័យ​ដែល​អនុវត្ត​ផ្ទាល់​ដោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​មន្ទីរ​អង្គភាព​គ្រប់គ្រង​ដី​រដ្ឋ​ដែល​ពាក់ព័ន្ធ​។

​លោក​បាន​បន្ថែមថា ៖ ការចុះបញ្ជី​ដីធ្លី​នេះ​គឺ​ត្រូវ​ចុះបញ្ជី​ទាំង​ដី​ឯកជន​ទាំង​ដី​រដ្ឋ​ដែល​អនុវត្ត​ទៅតាម​នីតិវិធី​និង​បច្ចេកវិទ្យា​ទំនើប​មាន​តម្លាភាព​និង​ការទទួលខុសត្រូវ​ដែល​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​កំពុង​អនុវត្ត​ហើយ​មាន​ប្រសិទ្ធិភាព​លើ​ការគ្រប់គ្រង​ដីធ្លី​នេះ​ជា​ប្រការ​សមស្រប​បំផុត​ដែល​បាន​កំណត់​នៅក្នុង​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ទំនាស់​ដីធ្លី​នៅក្នុង​សង្គម​និង​ការអភិវឌ្ឍ​ប្រទេសជាតិ ។

​លោក​បាន​បន្ថែមថា​៖​ក្រោយពី ការចុះបញ្ជី​ដីធ្លី​នេះ​រួច​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ក្បាលដី​អ្នកកាន់កាប់​ទទួលបាន​ប័ណ្ណ​កម្មសិទ្ធិ​ហើយ​តាមរយៈ​នៃ​ប័ណ្ណកម្មសិទ្ធិ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​និង​ក្លាយជា​ម្ចាស់​ដី​ពិតប្រាកដ​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការកាន់កាប់​ប្រើប្រាស់​អាស្រ័យ​ផល​និង​ចាត់ចែង​មិន​ត្រឹមតែ​ប៉ុណ្ណោះ​បណ្ណ័​កម្មសិទ្ធិនេះ​គឺជា​ឯកសា​រ​គតិយុត្តសំ​រាប់​ជា​សំអាង​នៅពេល​មាន​ជំលោះ​កើតឡើង​បញ្ជាក់ថា​ខ្លួន​ជា​ម្ចាស់​ដីធ្លី​ពិតប្រាកដ​។

​លោក ឆៃ សុខ​ណា អភិបាលរង​ស្រុក​លើក​ដែក​បាន​មានប្រសាសន៍ថា​៖​ក្រោយ​ពី​ការចុះបញ្ជី​ដីធ្លី​នេះ​រួច​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ក្បាលដី​អ្នកកាន់កាប់​ទទួលបាន​ប័ណ្ណ​កម្មសិទ្ធិ​ហើយ​តាមរយៈ​នៃ​ប័ណ្ណកម្មសិទ្ធិ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​នឹង​ក្លាយជា​ម្ចាស់​ដី​ពិតប្រាកដ​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការកាន់កាប់​ប្រើប្រាស់​អាស្រ័យ​ផល​និង​ចាត់ចែង​មិន​ត្រឹមតែ​ប៉ុណ្ណោះ​បណ្ណ័​កម្មសិទ្ធិនេះ​គឺជា​ឯកសា​រ​គតិយុត្តសំ​រាប់​ជា​សំអាង​នៅពេល​មាន​ជំលោះ​កើតឡើង​បញ្ជាក់ថា​ខ្លួន​ជា​ម្ចាស់​ដីធ្លី​ពិតប្រាកដ ។

​លោក​អភិបាលរង​ស្រុក​ក៏​បាន​កោតសរសើរ​ដល់​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោ​ង​ដី​ខេត្ត​កណ្តាល​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សម្រេច​លទ្ធផល​ក្នុង​ការចុះបញ្ជី​ប្រមូល​ទិន្នន័យ​ក្បាលដី​និង​អ្នក​កាន់កាប់​ដី​ដែល​កំពុង​អនុវត្ត​ចុះ​កំណត់​ព្រំ​វាស់វែង​ផ្សព្វផ្សាយ​កំណត់​តំបន់​វិនិច្ឆ័យ​ក្នុងភូមិ​ភូមិ​ចុង​កោះ​ភូមិ​ដងក្ដោង​និង​ភូមិ​កណ្ដាល​ដើម្បី​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធនិង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ។

​ជាមួយគ្នានេះ លោក​អភិបាលរង​ស្រុក​ក៏​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​កំណត់​ព្រំ​ដី​អោយ​បាន​ច្បាស់លាស់​ដើម្បី​មាន​ភាពងាយស្រួល​ដល់​ក្រុម​ការងារ​ចុះបញ្ជី​និង​សូម​ផ្សព្វផ្សាយ​បន្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ក្បាលដី​ក្នុង​ភូមិ​ខាងលើ​អោយបាន​គ្រប់ៗ​គ្នា​និង​ផ្តល់​ការគាំទ្រ​យោគយល់​និង​ផ្តល់​កិច្ច​សហការ​ជាមួយ​ក្រុម​ការងារ​មន្ត្រី​ជំនាញ​ក្នុង​ដំណើរការ​ចុះបញ្ជី​ដី​ធី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ​អោយបាន​ជោគជ័យ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |