សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចអោយប្រជាជនកម្ពុជាទាំងវិស័យសាធារណៈ និងឯកជន កាន់ទុក្ខមួយថ្ងៃទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដោយបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង ដើម្បីបង្ហាញពីការសោកស្តាយចំពោះមរណភាពរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានបាត់បង់ជីវិតដោយការធ្វើឃាត និងបង្ហាញពីការចូលរួមមរណទុក្ខជាមួយរដ្ឋាភិបាលនិងប្រជាជនជប៉ុន ចំពោះការបាត់បង់ឯកឧត្តម ស៊ីនហ្សូ អាបេ ដែលជាមិត្តភក្តិដ៏ល្អចំពោះរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានកសាងគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរកម្ពុជានិងជប៉ុន។
នេះបើយោងតាមសារសម្លេងពិសេសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ។
សូមស្តាប់ប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ៖