ស្ទឹងត្រែងៈ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេកុងនឹងទន្លេមេគង្គ ដែលជាចំណីផ្លូវផងនោះ
ចាប់ពីគល់ស្ពានអតីតដំណាក់ស្តេចចាស់ រហូតដល់គល់ស្ពានមេគង្គ ដែលត្រូវលោកអភិបាល
ក្រុងដាក់សេចក្តីប្រកាសឲ្យរុះរើផ្ទះចេញ ក្នុងរយៈពេល១ខែនោះឥឡូវត្រូវបានលោកអភិបាល
ខេត្តប្រជុំ គណៈបញ្ជាការឯកភាពឲ្យលោកអភិបាលក្រុងដឹកនាំក្រុមការងារ ហៅប្រជាពលរដ្ឋ
មកជួបជុំជូនដំណឹងនៃការពន្យាពេលដល់ខែ៦ឬក៍ខែ៧ទើបឲ្យចេញ
ពិធីនេះប្រព្រឹត្តិទៅវេលាម៉ោង ៣.៣៥នាទី ថ្ងៃទី២៦ខែមករា ឆ្នាំ២០១៧ នៅលើសាលាឆទាន
វត្តប៉ាចុង ភូមិប៉ាចុង ឃុំព្រះបាទ សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លោកប៊ុន ណារី អភិបាលក្រុងស្ទឹងត្រែងបានឲ្យដឹងក្នុងពិធីនេះ ជូនដំណឹងដល់ប្រជាពលរដ្ឋដើម្បី
ឲ្យដឹងនឹងជ្រាបច្បាស់ថា: ក្រោយពីបានប្រជុំគណ:បញ្ជាការឯកភាពខេត្តរួច បានសម្រេចថាអាចនឹង
ពន្យាពេលឲ្យបងប្អូនដែលរស់នៅចំណុចខាងលើនោះ រហូតដល់ខែ៦ទៅដល់ខែ៧បន្តទៀត ព្រោះ
កំណត់១ខែមុននោះវាមានរយ:ពេលខ្លីពេកសម្រាប់ពួគគាត់ក្នុងការត្រៀមខ្លួន លោកបន្តទៀតថា:
ក្នុងពេល៥ -៦ខែខាងមុខនេះ គណ:បញ្ជាការឯកភាពខេត្តកំពុងសិក្សារកដីណាដែលសរម្យ ជូនដល់
ពួគគាត់នឹងថវិការមួយចំនួនសម្រាប់រុះរើនឹងដឹកជញ្ចូនទៅរកកន្លែងថ្មី គួរបញ្ជាក់ផងដែរ ការដោះដូរគឺ
សម្រាប់តែអ្នករស់នៅពិតប្រាកដតែប៉ុណ្ណោះ ហាមមានអ្នកថ្មីបន្លំចូលនៅក្រោយបន្តទៀត ហើយលោក
នឹងឲ្យក្រុមការងារជាមួយភូមិឃុំចុះជំរឿនស្រង់ស្ថិតិ ហើយចំពោះធ្វើពិធីបុណ្យទន្លេនៅតែធ្វើដដែល ទៅ
តាមរាជរដ្ឋាភិបាលដែលបានកំណត់គឺចាប់ពីថ្ងៃទី២៤.២៥.២៦ខែមិនាខាងមុខនេះ។
បងប្អូនប្រជាពលរដ្ឋ បានសំដែងការត្រេកអរយ៉ាងខ្លាំងនូវការពន្យាពេលដល់ទៅប្រាំមួយខែទៀត នឹងរកដី
ថ្មីសំរាប់ឲ្យពួគគាត់រស់នៅសំរម្យ របស់ឯកឧត្តមអភិបាលខេត្តនឹងលោកអភិបាលក្រុងដែលបានគិតគូរដល់
ពួគាត់ដែលគ្មានដីរស់នៅពិតប្រាកដ ហើយពួគគាត់ក៏អរគុណទុកជាមុនដល់គណ:បញ្ជាការឯកភាពខេត្តផងដែរ។
គួរបញ្ចាក់ផងដែរថាចំពោះដីដែលត្រូវបែងចែកឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិត១០០គ្រួសារនោះនៅមិន
ទាន់កំណត់ទីតាំងពិតប្រាកដនៅឡើយទេ៕