គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល និង​អភិបាលរង នៃ​រដ្ឋបាល​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល និង​អភិបាលរង នៃ​រដ្ឋបាល​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​

ខេត្ត​កណ្ដាល​៖ សូម​អបអរសាទរ លោក ឡូ​វ សុខ​សាន អភិបាលរង នៃ​គណ​: អភិបាល​ស្រុក​កៀនស្វាយ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច តែងតាំង​ជា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កៀនស្វាយ ជំនួស លោក អ៊ូ ឈាង ដែល​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍ និង​លោក សន ហុង​សេង ត្រូវបាន​តែងតាំង​ជា អភិបាលរង នៃ​គណ​:​អភិបាល​ស្រុក​កៀនស្វាយ ។​

​នា​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល អភិបាលរង និង​នាយក​រដ្ឋបាល នៃ​រដ្ឋបាល​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​សាល​ស្រុក​កៀនស្វាយ​។​

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ជំរុញ​ដល់​អភិបាល ស្រុក អភិបាលរង​ស្រុក និង​នាយក​រដ្ឋបាល​សាលាស្រុក ដែល​ទើប​តែងតាំង​ថ្មី ត្រូវធ្វើ​ជា​គំរូ​ល្អ ដោយ​ត្រូវ​ភាពស្មោះត្រង់ មាន​ការទទួលខុសត្រូវ ខិតខំ​បម្រើ ការពារ មន្ត្រីក្រោមឱវាទ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ បន្ថែម​ពី​នេះ ត្រូវ​ឈ្វេងយល់​អំពី​ច្បាប់​នានា ត្រូវ​សិក្សា​រៀនសូត្រ​ពី​ការងារ​ជាក់ស្ដែង រៀនសូត្រ​ពី​ចាស់ទុំ ដើម្បី​ធ្វើឱ្យ​ការងារ​ទទួលបាន​ជោគជ័យ​កាន់តែ​ប្រសើ​ឡើង​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ដោយ​ពិនិត្យ​ទៅ​លើ​លក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និង​អតីតភាព​ការងារ​កន្លងមក ទើប​រដ្ឋបាលខេត្ត បាន​លើក​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ និង​រាជរដ្ឋាភិបាល ដើម្បី​ស្នើសុំ​តែងតាំង ជា​អភិបាល អភិបាលរង និង​នាយក​រដ្ឋបាល ដើម្បី​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុងការ ដឹកនាំ​អោយ​ស្រុក​កៀនស្វាយ មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត ជាពិសេស​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​
​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សំដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ស្អាង ដែល​បាន​រួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​កំណែទម្រង់​នានា ដែល​បាន កំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៦ ដោយ​បាន​ជំរុញ​ការអភិវឌ្ឍ​ស្រុក​ស្អាង ឲ្យសម្រេចបាន​សមិទ្ធផ​ល និង​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​៕

FB_IMG_1657668487657 FB_IMG_1657668496283FB_IMG_1657668627158 FB_IMG_1657668500827 FB_IMG_1657668554154 FB_IMG_1657668572777 FB_IMG_1657668619962

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |