គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឈ្មួញ​ឈើ​ធំៗ​កំពុង​ត្រូវប៉ាន់​ក្នុង​ការដឹកជញ្ជូន​បទ​ល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដាក់​ដាំ​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ឃើញ​កម្លាំង​ជំនាញ​ធ្វើ​ការទប់ស្កាត់ (​វគ្គ​២)…!!!

ឈ្មួញ​ឈើ​ធំៗ​កំពុង​ត្រូវប៉ាន់​ក្នុង​ការដឹកជញ្ជូន​បទ​ល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដាក់​ដាំ​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ឃើញ​កម្លាំង​ជំនាញ​ធ្វើ​ការទប់ស្កាត់ (​វគ្គ​២)…!!!

​ខេត្ត​មណ្ឌលគិរី​៖ មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ឃ្លាំ មើល បទល្មើស ព្រៃឈើ នឹង​ប្រជាពលរដ្ឋ​ដែរ​ស្រឡាញ់​ធនធានធម្មជាតិ​ព្រៃឈើ ក្នុង​ខេត្ត​មណ្ឌលគិរី បាន​សម្ដែង​នៅ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​វិនាស​ហិនហោច​ធនធានធម្មជាតិ​ព្រៃឈើ ខណៈ ក្រុម​ឈ្មួញ​បាន​ដើរ​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល ព្រៃ​ទៅ​កាប់​ផ្តួល​បំផ្លាញ​ដើមឈើ​ធំៗ​ចេញពីរ​តំបន់​ព្រៃភ្នំ ក្នុង​តំបន់​ដែន​ជំរក​សត្វព្រៃ  ដើម្បី​កាប់ អារ​ពុះ​ជ្រៀក​ឈើ មាន​ទាំង​ឈើ​ក្រហម និង​ឈើ​ឃ្លុំ​ដែល​មាន​មុខកាត់​ធំៗ រួច​ធ្វើ​សកម្មភាព​ដឹក​ចេញ​តាម​រថយន្ត ឆ្លងកាត់​តាម​ច្រកទ្វា​ដាក់​ដាំ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​អាណាធិបតេយ្យ មាន​ការ​ក៏​ក្រើក​ឡើង​វិញ ដោយ​មិន​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើកា​រទប់​ស្កាត​នឹង​ស​បង្ក្រាប ឬ​មួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំង​នោះ​បាន​ទទួល​សំណែន​សែនព្រេន​ពីរ​ក្រុម​ឈ្មួញ​អស់ហើយ​។​

​ប្រភព​ចេញពី​ហាង​កាហ្វេ​នៅក្នុង​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា មាន​បុគ្គល​ពីរ​នាក់​១.​ឈ្មោះ រិទ្ធ និង ២.​ឈ្មោះ ភារម្យ និង​បក្ខពួក​ជាច្រើន​នាក់​ទៀត​កំពុង​តែ​ព្យាយាម រត់ការ​អស់​រយ​: ពេល​ជាង​កន្លះ​ខែ​មក​ហើយ ជាមួយនឹង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ដឹក​ឈើ​ចេញពី ស្រុក​ពេជ្ជ​តា តាម​រថយន្ត ធុន​ដ្រា និង ចេញពី​ស្រុក​កោះ​ញ៉ែ​ក តាម​រថយន្ត​បែន​ធំៗ តាម​ច្រកទ្វា​ដាក់​ដាំ​ឆ្លងដែន​ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ក៏ប៉ុន្តែ​គម្រោង​ការដឹកជញ្ជូន​ឈើ​ចេញ​នោះ​មិន​ទាន់​បាន​សម្រេច​ទេ ដោយ​ដឹងថា មាន​មន្ត្រី​ជំនាញ​ម្នាក់​មិន​ទទួល​សំណូក​ពី​ពួក​ឈ្មួញ​ទាំងនោះ​ទាល់តែសោះ​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ពេជ្រ​ចិន្តា​និង​ស្រុក​កោះ​ញែក បន្ត​លើកឡើង​ថា ដោយសារ​តែ​ភាព​ធូររលុង នឹង មាន​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ ជា​ពិសេស​ទៀត​នោះ គឺ​ចូលរួម​បើក​ដៃ​ដើម្បី​ទទួលបាន​លាភសក្ការៈ​ផ្ទាល់ខ្លួន ដែល​កន្លងមក​ធ្វើអោយ​ក្រុម​ឈ្មួញ​ដុះ​ស្លែ​ទាំងនេះ​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ ក្នុងនោះ​ក៏​មាន​មន្ត្រី​បរិស្ថាន បើ​កដៃ​អោយមាន​ការកាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ភ្នំ​និង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​ស្រុក​ពេជ្រ​ចិន្តា​និង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។​

​ជាក់ស្ដែង​បើ​គិត​ត្រឹម​យប់​ថ្ងៃទី​១១/១២ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ឈ្មោះ រិទ្ធ និង ឈ្មោះ ភារម្យ ខិតខំ​ប្រឹងប្រែង​រត់កា​រ​អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ​នោះ ទើប​អាជីវកម្ម​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើរ​បស់​ពួកគេ អាច​ដឹក​ឆ្លងដែន​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​បាន​ដោយ​រលូន​។​

បើ​តាម​សេចក្តីរាយការណ៍​បានអោយដឹង​ទៀត​ថា ក្រុម​ឈ្មួញ​កំពុង​ត្រៀម​រថយន្ត​ប្រមាណ​ជាង​៣០ ទៅ​៤០​គ្រឿង​ដើម្បី​សម្រុក​ដឹកឈើ ប្រភេទ​ផ្ចឹក ស្រឡៅ សុ​ក្រំ និង​កកោះ កំពុង​ត្រូវប៉ាន់ និង​ដឹក​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​ដាក់​ដាំ​។​

​ក្នុងករណី​នេះ​បើសិនជា​មិន​មានកា​បើកភ្លើង​ខៀវ​ពី​សំណាក់​អាជ្ញាធរ ជា​ពិសេស​មន្ត្រី​ច្រកទ្វា​ដាក់​ដាំ​ទេនោះ ពិត​ណាស់​ក្រុម​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​បទល្មើស​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​បាន​ដូច​ពេលបច្ចុប្បន្ន​នេះ​ទេ​។​

​ប្រជា​ពលរដ្ធ រស់នៅ​ស្រុក​ពេជ្រ​ចិន្តា​និង​ស្រុក​កោះ​ញែក បាន​គោរព​ស្នើ​សុំ​លោក ហេ​ម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី មិន គូរ បណ្តែតបណ្ដោយ ឲ្យ ឈ្មួញ ទាំងនោះ ដឹក ជញ្ជួន ឈើ​ឆ្លងដែន​ទៅ លក់  នៅ​ប្រទេស​វៀតណាម​ដោយ សេរី គ្មាន ការទប់ស្កាត់ ពី សំណាក់ មេព្រៃ ក៏​ដូច​ជា​មន្ត្រី​បរិស្ថាន​នឹង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​នោះ​ទេ  ពិសេស​មន្ត្រី​ច្រកទ្វារ​ដាក់​ដាំ​។

​ជាពិសេស​នោះ​ជា​សេចក្តី​រាយ​ការណ៌មួយ​ជូន​ទៅ​ក្រសួង​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សាយ សំ​អាល់​ជា​ប្រធាន​តែងតែ​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​គោរព​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ បាន​ឲ្យ​រក្សា​ការពារ សម្បត្តិ​ធនធានធម្មជាតិ ឱ្យ​នៅ​គង់វង្ស ផងដែរ​។​

​ការផ្សព្វផ្សាយ​ខាងលើនេះ​និង​ជ្រាប​ជា​ព័ត៌មាន​ដល់​ឯកឧត្តម ហើយ​អង្គភាព​សារព័ត៌មាន​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម​និង​ចាត់​កម្លាំង​ចុះ​មក​បើក​ការស៊ើបអង្កេត​នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ឈ្មួញ​ទាំងនេះ​ផង​ទាន​។

​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពីរ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​និង​សេចក្តីរាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ខាងលើៗ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់ក្រោម​ដើម្បី​ឱ្យ​មាន​ភាពស្មោះត្រង់​និង​ជា​មន្ត្រី​គំរូ​ល្អ​ដែល​មាន​បេសកកម្ម​និង​កាតព្វកិច្ច​ចុះមក​ធ្វើការ​និង​ការពា​ផងដែរ​មិនមែន​មក​ធ្វើការ​របៀប​អ៊ែលៗ​កន្ទេល​ធំ​បន្លំ​ដេក​របៀប​នេះ​នោះ​ទេ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​សូម​ស្វាគមន៍​រាល់​ការបកស្រាយ​ពី​មន្ត្រី​ពាក់​ពន្ធ័​និង​សាមុីខ្លួន​ជានិច្ចរាង​រាល់​ម៉ោង​ធ្វើរ​ការ​គឺ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​រ​ការពិត​សុ​ក្រិត​និង​យុត្តិធម៍ តែប៉ុណ្ណោះ សូម​អគុណ ៕

rs220714a01 (3) rs220714a01 (2)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |