គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញ​ដឹកនាំ​ប្រតិភូ ក្រសួង​ព័ត៌មាន គោរព​វិញ្ញាក្ខ័ន្ធ​សព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អញ្ជើញ​ដឹកនាំ​ប្រតិភូ ក្រសួង​ព័ត៌មាន គោរព​វិញ្ញាក្ខ័ន្ធ​សព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​

(​ភ្នំពេញ​)៖ នា​រសៀល​ថ្ងៃ​សុក្រ ២​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ ក្រសួង​ព័ត៌មាន ចូល​គោរព​វិញ្ញាក្ខ័ន្ធ​សព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បា​ទទួលមរណភាព​កាលពី​ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ វេលា ម៉ោង ១១:៥០​នាទី ក្នុង​ជន្មាយុ ៩៨​ឆ្នាំ ដោយ​ជរាពាធ​។​

​ពិធី​បុណ្យសព កំពុង​ប្រារព្ធ​ធ្វើ​នៅ​គេហដ្ឋាន​សព មហាវិថី​ព្រះ​នរោត្តម សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​សារលិខិត​រំលែក​ទុក្ខ របស់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជូន​លោក​ជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ក្រុមគ្រួសារ ដោយ​បាន​គួសបញ្ជាក់​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ នៃ​ក្រសួង​ព័ត៌មាន​ទាំងមូល និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ មាន​សេចក្តី​ក្រៀមកំ ក្នុង​ចិត្ត​ឥតឧបមា ដោយ​បាន​ទទួលដំណឹង​ថា ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​ជា​បិតា បង្កើត​របស់​លោកជំទាវ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ពុធ ១៥​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ពស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ១១៥០​នាទី​ព្រឹក ក្នុង​ជន្មាយុ ៩៨​ឆ្នាំ ដោយ​ជរាពាធ ។​

​ឯកឧត្តម រដ្ឋមន្ត្រី ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ នៃ​ក្រសួង​ព័ត៌មាន សូម​សម្តែង​នូវ​ការ សោកស្តាយ ជា​អនេក​ចំពោះ​ការបាត់បង់ ឯកឧត្តម អ៊ឹង គៀត ដែល​ជា​កុលបុត្រ​ដ៏​ឆ្នើម​មួយរូប និង​ជា​ឥស្សរជន​ជាន់ខ្ពស់ នៃ​ប្រទេស​ជាតិ ត្រូវជា​បិតា បិតា​ក្មេក និង​ជា​ជីតា​ជាទីគោរព​ស្រឡាញ់​បំផុត​របស់​ក្រុម​គ្រួសារ​ទាំងអស់​នៃ​សព ដែល​ជានិច្ចកាល​តែង​បាន​លះបង់​ខ្ពស់​ទាំង​កម្លាំងកាយ ចិត្ត និង​បញ្ញា ស្មារតី ក្នុងការ​បីបាច់​ថែរក្សា​កូនចៅ ជាទី ស្រឡាញ់ និង​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាពលរដ្ឋ ។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​ចូល​រូ​ម រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​លោក​ជំទាវ ព្រមទាំង ក្រុមគ្រួសារ និង​ញាតិមិត្ត​ទាំងអស់​នៃ​សព ហើយ​សូម​បួងសួង​ឲ្យ​វិញ្ញាណ​ក្ខ័​ន្ធ​របស់​ឯកឧត្តម​ម៉ឹង គៀត ជាទី​គោរព​ស្រឡាញ់ បាន​ទៅ​សោយសុខ ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

 

photo_2022-07-15_17-20-46 (2) photo_2022-07-15_17-20-46 photo_2022-07-15_17-20-47 (2) photo_2022-07-15_17-20-47 (3) photo_2022-07-15_17-20-47 photo_2022-07-15_17-20-49 (2) photo_2022-07-15_17-20-49 photo_2022-07-15_17-20-51 photo_2022-07-15_17-20-52 (2) photo_2022-07-15_17-20-52

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |