ក្រចេះ៖ប្រជាពលរដ្ឋនៅក្នុងខេត្ត ក្រចេះ ក៏ដូចជា ស្រុក ស្នួល គេឃើញមាន ការដឹកជញ្ជូនឈើតាម
ម៉ូតូ ដូចកណ្ឌៀរពូនដំបូកជារៀងរាល់ថ្ងៃគ្មាន សមត្ថកិច្ចណា ហ៊ានក្អក ឬស្ថាប័នពាក់ព័ន្ឋយកភ្នែកមើល
ឡើយ ពោល គឺខ្លាចអំណាចមេឈ្មួញដុះស្លែ ប្រចាំអាណាចក្រ ស្រុក ស្នួលតែម្តង។
បើយោងតាម ប្រភពអ្នករកស៊ីដឹកឈើឲ្យមេឈ្មួញប្រចាំអាណាចក្រ ស្រុក ស្នួល ខេត្តក្រចះបាន លួចប្រាប់ថា
មេឈ្មួញនោះបាន បោះទុនវិនិយោគគ្រប់ស្ថាប័នពាក់ព័ន្ឋអស់ហើយបើមិនអញ្ចឹងមិន អាចដឹកឈើតាមម៉ួតូបាន
ឡើយ ហើយ ប្រភពពីអ្នកដឹកឈើបាន បន្តទៀតថា ក្នុងមួយខែៗមេឈ្មួញដុះស្លែត្រូវចំណាយមិនតិចលានរៀលទេ
បើពុំដូច្នេះទេមិនអាចរកស៊ីបានឡើយ។អ្នករកស៊ីឈ្មួលដឹកឈើម្នាក់សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ថា
អ្នកដែលរកស៊ីដឹកឈើឲ្យមេឈ្មួញដុះស្លែនៅស្រុក ស្នួល នេះ ជារឿយៗតែងតែបាត់បបង់ជីវិតចោលប្រពន្ឋកូន
ដោយសារតែ ម៉ូតូដួលទៅសង្កត់ពីលើអ្នកដឹកឈើទើបបណ្តាលឲ្យស្លាប់បាត់បង់ជីវិតតែម្តង ។ជាក់ស្តែងកាលពី
ពេលកន្លងទៅថ្មីៗនេះមាន អ្នករកស៊ីដឹកឈើម្នាក់បានបង់ជីវិតដោយសារតែម៉ូតូគាត់ដួលសង្កត់ពីលើកាលពីថ្ងៃទី
២៦ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ៣.១៥នាទី នៅចំណុចចន្លោះ បង្គោលភ្លើងគីឡូម៉ែត្រ លេខ ១១ ទៅ ១២ ក្នុង
ភូមិស្រាស្ត ភូមិ ច្រាប់ថ្ម ឃុំ ២ធ្នូ ស្រុក ចិត្របុរី ខេត្ត ក្រចេះ ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតដោយសារគ្រោះ
ថ្នាក់ចរាចរណ៍ដោយខ្លួនឯងមានឈ្មោះថា ព្រាប ចេក អាយុ ៤៩ ឆ្នាំ រស់នៅ ភូមិ កំបោរ ឃុំ គោលាប់ ស្រុក ចិត្របុរី
ខេត្ត ក្រចេះ ដោយធ្វើដំណើរពីលិច ទៅកើត ក្នុង គោលបំណងដឹកឈើយកទៅឲ្យ មេឈ្មួញដុះស្លែ ប្រចាំអាណាចក្រ
ស្រុក ស្នួលនេះតែម្តង ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យរូចយកទាំងវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន
នគរបាលស្រុក ។
ប្រជាពលរដ្ឋនៅ ស្រុក ស្នួលបាន នាំគ្នានិយាយរិះគន់ទៅលើអាជ្ញាធរ នឹងស្ថាប័នពាក់ព័ន្ឋថា មិនអាចទៅរួចទេជាមួយមេ
ឈ្មួញដុះស្លែនេះ ពីព្រោះគាត់ថា មេឈ្មួញឈើដុះស្លែនេះក៏ជា ជាអ្នកមានអំណាចដែរ ក៏ប៉ុន្តែពួកគាត់ថា ទោះជាអ្នកមាន
លុយឬមានអំណាចយ៉ាងណាក៏ដោយ គឺត្រូវតែធ្វើការទៅតាមច្បាប់ទៅ ហើយពូកគាត់បានបន្តទៀតថា ថ្មីៗនេះ សម្តេច
តែងតែរំលឹកដល់ កងកំលាំងប្រដាប់អាវុធឲ្យដកខ្លួនឲ្យឆ្ងាយពីការកាងបទល្មើស បើពុំដូច្នេះទេប្រយ័ត្នអស់ឳកាសបំរើរាស្រ្ត។
គេហទំព័រព្រះវិហារនឹងដាក់ឈ្មោះមេឈ្មួញដុះស្លែប្រចាំអាណាចក្រ ស្រុក ស្នួល នៅពេលក្រោយ បើសិនមិនបញ្ឈប់រកស៊ីបទ
ល្មើសទេនោះ ដែលធ្វើឲ្យធនធានធម្មជាតិរលាយហិនហោចដោយសារតែការកាប់បំផ្លាញព្រៃឈើរបស់ក្រុម ឈ្មួញ មួយក្តាប់
តូច។ ជាចុងក្រោយប្រជាពលរដ្ឋ សូមសំណូមពរដល់ ស្ថាប័នពាក់ព័ន្ឋក៏ដូចជាមន្រ្តីជំនាញផងដែរ គួរតែ មានវិធានការណ៍ផងទាន។
កុំ ធ្វើមន្រ្តីជើង១០ ឲ្យសោះសូមបញ្ជាក់ថាឈ្មួញរកស៊ីឈើនៅក្នុងទឹកដីខេត្ត ក្រចេះកំពុងតែសំរុកដឹកជញ្ជូនឈើយ៉ាងគគ្លើន មិន
កោតខ្លាចញញើតច្បាប់ឡើយសំខាន់គឹដឹកឈើ។ហើយថ្មីៗនេះសមត្ថគយ សហការជាមួយកងរាជអាវុធហត្ថស្ទាក់ចាប់បានឈើ
លោតឆ័ត្ររបស់ ឧកញ៉ាម្នាក់ ខណះពេលឆ្លៀតឳកាសបុណ្យចូលឆ្នាំចិន វៀតណាមផងដែរ ៕