គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ពិធី​សំណេះសំណាល និង​ទទួល​ថវិកា​វិភាគទាន ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អនុសាខា​ក្រុង​-​ស្រុក និង​សប្បុរសជន​នានា ដើម្បី​អបអរ​ខួប​លើក​ទី ១៥៩ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២២

ពិធី​សំណេះសំណាល និង​ទទួល​ថវិកា​វិភាគទាន ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អនុសាខា​ក្រុង​-​ស្រុក និង​សប្បុរសជន​នានា  ដើម្បី​អបអរ​ខួប​លើក​ទី ១៥៩ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២២

​ខេត្ត​កណ្ដាល​៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២២ នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ទទួល​ថវិកា​វិភាគទាន ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង​-​ស្រុក និង​សប្បុរសជន​នានា  ដើម្បី​អបអរ​ខួប​លើក​ទី ១៥៩ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​ទាំងអស់​គ្នា​រួម​ជាមួយ​កាកបាទក្រហមកម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​បន្ត​ពង្រឹង​ភាព​ធន់​សហគម​ន៏​” ក្រោម​អធិបតីភាព​ឯកឧត្តម គង់ សោភ័ណ្ឌ  អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​។

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​របស់​ក្រុម​ប្រតិបត្តិ​សាខា អនុសាខា ទាំងអស់​នៅក្នុង​ខេត្ត​កណ្ដាល ដែល​បាន​អនុវត្ត​យ៉ាង​ផុសផុល និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការងារ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា​ក្នុង​ការជួយ​សង្គ្រោះ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល ជួប​នូវ​គ្រោះ​មហន្ត​រា​ផ្សេងៗ ដែល​កើតមានឡើង​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​។​

​ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង​-​ស្រុក និង​សប្បុរសជន​នានា ដែល​បាន​ផ្ដល់​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ចំណែក​ជាមួយ និង​ការងារ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ដើម្បី​បន្ត​អនុវត្ត​ការងារ​មនុស្សធម៌​នេះ និង​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល ជួប​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ​បាន​ទាន់ពេលវេលា​។

​ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល  បាន​សន្យា និង​យកចិត្តទុកដាក់​ប្រើប្រាស់​វិភាគទាន​ដ៏​សប្បុរស​នេះ ដើម្បី​បម្រើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ​។

​ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា សូម​អំពាវនាវ សម្តេច ឯកឧត្តម លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា ជា​សប្បុរសជន មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន មេត្តា​ឧបត្ថម្ភ​គាំទ្រ​ដោយ​សទ្ធា​ជ្រះថ្លា ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កណ្ដាល ដើម្បី​បន្ត​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយសារ​គ្រោះមហន្តរាយ​ផ្សេងៗ ពិសេស​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង​បន្ត​ពង្រឹង​ភាព​ធន់​សហគមន៍​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ថវិកា​ដែល​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អនុសាខា​ក្រុង​-​ស្រុក និង​សប្បុរសជន បាន​ជួយ​ឧបត្ថម្ភ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល ដើម្បី​អបអរ​ខួប​លើក​ទី​១៥៩ ទិវា​ពិភពលោក កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២២ នេះ សរុប​ចំនួន ៧៦,០០០,០០០​រៀល និង​ប្រាក់​ដុល្លារ​ចំនួន ៣៣,៣៧៧​ដុល្លារ ដោយឡែក​ថវិកា​សមាជិក​ភាព​ទ្រទ្រង់​របស់​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត ចំនួន​៥៧,៥៧១,០០០​រៀល​៕

photo_2022-07-18_16-45-30 photo_2022-07-18_16-45-32 photo_2022-07-18_16-45-34 photo_2022-07-18_16-45-37 photo_2022-07-18_16-45-39 photo_2022-07-18_16-45-40 photo_2022-07-18_16-45-41 photo_2022-07-18_16-45-42 (2) photo_2022-07-18_16-45-42 (3) photo_2022-07-18_16-45-42 photo_2022-07-18_16-45-43 photo_2022-07-18_16-45-44 (2) photo_2022-07-18_16-45-44 photo_2022-07-18_16-45-45 photo_2022-07-18_16-45-45a photo_2022-07-18_16-45-47 photo_2022-07-18_16-45-50 photo_2022-07-18_16-45-52 photo_2022-07-18_16-45-53 photo_2022-07-18_16-45-54 photo_2022-07-18_16-45-55 photo_2022-07-18_16-45-56 (2) photo_2022-07-18_16-45-56

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |