រតនគីរី៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារប្រចាំការខេត្ត រតនគីរីបានប្រាប់ឲ្យដឹងថា ក្រោយចូលឆ្នាំចិន វៀតណាមរួចរាល់ក្រុម
ឈ្មួញដែលធ្វើសកម្មភាពប្រហែលជា៤ទៅ៥នាក់ ដែលល្បីល្បាញប្រចាំខេត្ត រតនគីរី គ្មានអ្នកណាហ៊ានឡើយ។ទោះ
ជាត្រូវគេដឹងថា ក្រុមឈ្មួញរកស៊ីឈើខុសច្បាប់យ៉ាងណាក៏ដោយ។ សេចក្តីរាយការណ៍បានបន្តទៀតថា ក្រុមឈ្មួញរកស៊ីឈើ
នោះមានល្បិចប្លែកៗ ដើម្បីលាក់បាំងពីក្រុម អ្នកសារព័ត៌មាន នឹង លាក់បាំងក្រែងមានក្រុមកុងត្រូលជជុះតាមផ្លូវនោះដាក់
ចាំទារប្រាក់ពីក្រុមរកស៊ីឈើរបស់ពូកគេ។មានឈ្មួញឈើម្នាក់ដែលគេមិន ស្គាល់ឈ្មោះបាននិយាយថា ការរកស៊ីរលូនគ្មានរលាក់លុះ
ត្រាតែត្រូវរ៉ូវជាមួយស្ថាប័នពាក់ព័ន្ឋឬក៏មន្រ្តីជំនាញទើបអាចទៅបាន បើពុំដូច្នោះ គេចាប់យកទាំងឡានទាំងឈើបញ្ជូនទៅកាន់តុលា
ការដោយចោទប្រកាន់ថាការដឹកជញ្ជូនឈើនឹងបំផ្លាញព្រៃឈើដែលជាធន
ធានធម្មជាតិដ៏កម្រមួយនេះមិនអាចអនុគ្រោះឲ្យបានឡើយ ហើយឈ្មួញឈើនោះបានបន្តទៀតថា អ្នកដែលរកស៊ីឈើមិន
ក្រោមពី២៣នាក់ទេ គ្រាន់តែអ្នកខ្លះផ្អាកសិន ហើយខ្លះទៀត គេឈប់ ប៉ុន្តែ ឈ្មួញដែលធ្វើសកម្មភាពជាងគេមានតែ៤ ទៅ៥នាក់តែប៉ណ្ណោះ។
ជាការពិតណាស់នៅក្នុងទឹកដីខេត្ត រតនគីរីមានការកើនឡើងជាលំដាប់ក្នុងការដឹកជញ្ជូនផលអនុផលព្រៃឈើ នាពេលកន្លងទៅថ្មីៗ
ការដឹកជញ្ជូនឈើយកទៅលក់តាមច្រកសំខាន់ៗក្នុងខេត្តរតនគីរីដូចជាអូរយ៉ាដាវវ៉ើនសៃនឹងតាមបណ្តាច្រកផ្សេងៗដែលក្រុមឈ្មួញអាចដំណើរទៅបាន។យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តរតនគីរីបាននាំគ្នានិយាយថា ពួកគាត់អស់ជំនឿលើ សមត្ថកិច្ចពាក់ព័ន្ឋក៏ដូចជា មន្រ្តីជំនាញហើយ ពីព្រោះតែគួកគាត់ឃើញក្រុមឈ្មួញដឹកឈើតាមផ្លូវហាក់បីជានាំធ្វើជាគេងលក់ ឬ ងាកមុខចេញ ពោលគឺគ្មានចេតនាក្នុងការបង្ក្រាប ហើយពួកគាត់ដាក់សង្សយ័ថា អាចក្រុមឈ្មួញរកស៊ីឈើគេដាក់មន្តអាគមគាតថា បញ្ចុះសារិកាឬគ្រលីងគ្រលោងមន្តស្នេហ៍មុខស្នេហ៍ក្រោយដើម្បីឲ្យស្ថាប័នពាក់ព័ន្ឋឬក៏មន្រ្តីជំនាញដែលឈរជើងតាមដងផ្លូវចូលចិត្តបន្ទន់កាយា អាចជួយសំរូលក្នុងការដឹកឈើយកទៅលក់នៅប្រទេសវៀតណាម។
ប្រជាពលរដ្ឋបានបន្តថា ឃើញតែរថយន្តដឹកឈើបន្តកន្ទុយគ្នាគ្មានដាច់ថ្ងៃណាឡើយ ពួកគាត់នាំគ្នាឆ្ងល់ថា តើនៅក្នុងខេត្ត រតនគីរីនេះ
អត់មានស្ថាប័នពាក់ព័ន្ឋឬមន្រ្តីណាបង្ក្រាបដូចខេត្តគេផ្សេងឬមួយយ៉ាងណា?គេហទំព័រព្រះវិហារនឹងតាមដានយកព័ត៌មានដើម្បីចុះផ្សាយឲ្យបងប្អូនធ្វើការវិភាគ នឹងពិចារណាចំពោះបញ្ហានេះ ៕