ខេត្តស្វាយរៀង៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អបានប្រាប់សារព័ត៌មានយើងឱ្យដឹងថា នៅក្នុងទឹកដីក្រុងស្វាយរៀង ពពេញទៅដោយល្បែងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ កំពង់បើកទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងពពាក់ពពូនគ្មានឃើញសមត្ថកិច្ចណាបង្ក្រាប។
ប្រភពបានបន្ថែមទៀតថា ទីតាំងបើល្បែងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ ដែលកំពុងបើកលេងនេះដែរមានម្ចាស់ឈ្មោះ ( រ៉ូ ) នឹងឈ្មោះ(ផៃ)មានដូចជានៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនិងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ខណ្ឌស្វាយរៀង ខេត្តស្វាយរៀង។
កំពុងតែបើកដំណើរការយ៉ាងរលូនដោយមិនមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ(ពោល)គឺបើកលេងដោយសេរី ពួកគាត់ដាក់ការសង្ស័យថា ល្បែងអនឡាញខាងលើនេះអាចជាឆ្នាំងបាយរបស់អាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធជាពិសេសលោកវីរៈសេនីយ៍ឯក កែន រិទ្ធី អធិការក្រុងស្វាយរៀង ហើយមើលទៅបានជាមិនមានចំណាត់ការបង្ក្រាប។
ប្រជាពលរដ្ឋដែលរស់នៅភូមិ/សង្កាត់/ខាងលើបានប្រាប់ឲ្យដឹងទៀតថា កន្លែងទីតាំងបនល្បែងខាងលើនេះ គេសង្កេតឃេីញថាពីមួយថ្ងៃទៅមួយថ្ងៃឃេីញមានមនុស្សចេញចូលលេងមិនដាច់នោះទេ គ្មានអាជ្ញាធរឬសមត្ថកិច្ចចុះបង្ក្រាប ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ព្រោះពួកគាត់ព្រួយបារម្ភខ្លាចមាន អំពើចោរកម្មផ្សេងៗមានដូចជា ចោរលួច ចោរឆក់ ចោរប្លន់និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។សូមអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសលោកវរសេនីយ៍ឯក កែន រិទ្ធី មេត្តាចុះបង្ក្រាបកន្លែងល្បែងស៊ីសងអនឡាញមាន់ជល់ តាមកញ្ចក់ទូរទស្សន៍ របស់លោក(ផៃ)នឹងលោក( រ៉ូ)ខាងលើនេះផងទាន។
ប្រជាពលរដ្ឋសូមគោរពនិងស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកឧត្ដមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង សូមមេត្តាចាប់កម្លាំងក្រោមឱវាទឱ្យចុះមកពិនិត្យ និងបង្ក្រាបទីតាំងដែលបើល្បែងស៊ីសងខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវត្ត៕