ខេត្តក្រចេះ : សកម្មភាពដឹកជញ្ជូនឈើយ៉ាងអាណាធិបតេយ្យ ឆ្លងកាត់លើទឹកដីនៃខេត្តក្រចេះគ្រប់រូបភាព មិនមានសមត្ថកិច្ច និងមន្ត្រីជំនាញណាអើពើ ទប់ស្កាត់ឬបង្ក្រាបឡើយ ជាពិសេសសមត្ថកិច្ច នៅតាមដងផ្លូវ បានតែដាក់ក្បាលរថយន្ត ចាំមើលផ្លូវឲ្យបទល្មើសតែប៉ុណ្ណោះ ព្រោះដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្វល់ពីរការបាត់បង់ធនធានធម្មជាតិឡើយ នេះហើយដែលជាមន្ត្រីគ្រាប់ល្ពៅស្ងោរ ដាំមិនចេះដុះនោះឡើយ កែមិនបាននិយាយមិនកើត ដូចពាក្យពោលថា. ច្បាប់អាចកែបាន ទម្លាប់មិនអាចកែបាននោះទេ នេះជាសារជាតិពីកំណើត និស្ស័យបានកំណត់ពីអតីតជាតិ។
ជាក់ស្តែងដូចជារថយន្តម៉ាកសាំងយ៉ុងពណ៌សរ ពាក់ស្លាកលេខ.2U.0097 ដែលគេដឹងច្បាស់ថា ជាកម្មសិទ្ធិរបស់អ្នក(ស្រីណែត) ដែលធ្វើចរាចរណ៍ទៅបានយ៉ាងរលូននៅវេលាម៉ោង៩,៥០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ មកដល់ចំណុចខ្លាស្ទុះ កាត់ក្រុងក្រចេះ ដឹកឈើទ្វារបង្អួច ចេញពីផ្ទះឈ្មោះ(ចែរី )ដែលជាមេឈ្មួញចាស់វស្សា កាន់ស្លែគេមិនដែលឃើញមានសមត្ថកិច្ច ឬមន្ត្រីជំនាញណាបង្ក្រាបម្តងឡើយ។ ដែលរស់នៅទល់មុខច្រកបារាស់ផ្លូវចេញ ពីរវារីអគ្គិសនីសេសានក្រោមពីរ សឹងតែជារៀងរាល់ថ្ងៃ តើគាត់អាងអី មានអ្វីនៅពីក្រោយខ្នង ឬមានអាថ៌កំបាំងអ្វី។
នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋលើកឡើងជាច្រើនថា: ហេតុអ្វីបានមានបទល្មើសដឹកជញ្ជូនឈើគ្រប់រូបភាព គ្មានការទប់ស្កាត់ និងបង្ក្រាបសោះប្រជាត្រូវថ្នាំសណ្តុំអស់ហើយមើលទៅ ទើបបទល្មើសទាំងនោះធ្វើដំណើរទៅយ៉ាងរលូន។ ដូចទឹកទន្លេហូមិនចេះដាច់ រីឯសមត្ថកិច្ចដែលឈរជើងតាមដងផ្លូវជាតិលេខ៧៨ និងដងផ្លូវជាតិលេខ៧បានទើបតែដាក់ក្បាលរថយន្ត របស់ខ្លួនចាំមើលផ្លូវនិងចាំទទួលទូរស័ព្ទ ពីរក្រុមឈ្មួញរកស៉ីបទល្មើសទាំងនោះ។ ប្រាប់ថាទៅមួយ ទៅពីរ ឬទៅ៣ ស្អែកចាំជួបគ្នា និងទទួលលេខគូដវិងទៅបានហើយ វាជាការស្រេច ដោយមានស្លាកលេខ ឬចងអ្វីជាសម្គាល់នៅពៅក្រោយ ងាយស្រួលចំណាំ រួចធ្វើពុធជាដេកលក់ រួចឆ្លើយថា.ជាប់រវល់ ឬឆ្លើយថាចាំបន្តិច ឬក៏ថានៅឆ្ងាយ ឬក៏ថា.ខ្វះកម្លាំង សហការ ឬក៏ដាក់ដាក់គ្នាក៏មានពេលទាល់ច្រក។
ប្រភពដដែលបានបន្តថា: ប្រហែលព្រោះតែបានប្រយោជន៍ ទទួលសំណែនរួចហើយ ពេលខ្លះនូវពេលអ្នកសារព័ត៌មាន ជួបប្រទះនូវបទល្មើសទាំងនេះកំពុងសកម្មភាព ដឹកជញ្ជូន ឈើទាំងនេះម្ខដដែលៗ មិនអើពើសោះ។ តែបើឃើញរថយន្តណាប្លែកមុខ ដឹកផលអនុផលព្រៃឈើមិនបានប្រាប់ គឺពិតជាត្រូវបង្ក្រាបឲ្យខានតែបាន។ ជាពិសេសនគបាលចរាចរណ៍ តាមគោលដៅដោយមាននគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឈរជើងក៏មានហេតុអ្វីបានជា បណ្តោយឲ្យបទល្មើសកើតមានជាហូរហែ ចរាចរណ៍បានដោយរលូន តើនេះជាច្បាប់អ្វីទើបបណ្តោយឲ្យបទល្មើសកើតមានយ៉ាងអនាធិបតេយ្យដូច្នេះ។
នេះក៏តែប្រយោជន៍ផ្ទាល់ខ្លួន ដូចពាក្យមួយពោលថា ទន្សោងគោព្រៃ រកស៉ីក្នុងព្រៃ ផឹកទឹកដងអូរ តូចស៉ីតាមតូច ធំស៉ីតាមធំ ដោយមិនបានអនុវត្តទៅតាម គោលការណ៍ច្បាប់ដែលបានកំណត់ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីបម្រើផលប្រយោជន៍ជាតិជាធំ។
សូមបញ្ជាក់ថា: ផ្ទះ.ចែ រី. ជាឃ្លាំងស្ទុប ឈើទ្វារបង្អួចពាក់កណ្តាលសម្រេច ជាមេឈ្មួញចាស់វស្សាដុះស្លែ កាន់ឆ្នាំយូរយារណាស់មកហើយ ដែលយកឈើចេញពីរភូមិស្រែគរ ឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ដែលមានរោងសិប្បកម្មធំៗជាច្រើន កំពុងដំណើរការជារៀងរាល់ថ្ងៃនៅទីនោះ។ ធ្វើរួចដឹកមកឲ្យ(ចែ រី) ដែលមានយ៉ីហោ អាហាររដ្ឋានលក់បាយនៅពីមុខ ជាខែលបិតបាំងបំភ័ន្តភ្នែកមហាជន។ ជាមេឈ្មួញចាស់វស្សា ចែកចាយឲ្យរថយន្តសាំងយ៉ុង ជាច្រើនគ្រឿងមកពីខេត្តក្រចេះ មកចាំទទួលសាងបន្តសឹងជារៀងរាល់ថ្ងៃ។ ហើយនៅពេលយប់ស្ងាត់ទើបមានរថយន្ត ដឹកឈើទ្វារបង្អួចពាក់កណ្តាលសម្រេច នោះចេញពីរស្រគរ ឆ្លងកាត់ផ្លូវជាតិលេខ៧៨ចូលភ្លក់ ក្នុងផ្ទះឈ្មោះ(ចែរី)នោះ ទៅក្រោយស្ងាត់ រ៉ើទម្លាក់ស្តុបទុករងចាំរថយន្ត ក្រុមឈ្មួញឡើងពីរខេត្តក្រចេះ មកសាងបន្ត ឬក៏មានរថយន្តខ្លះមកដេកចាំទទួលសាងបន្តភ្លាមៗក៏មាន តែគេពុំដែលឃើញមានសមត្ថកិច្ច ឬមន្ត្រីជំនាញណាមកបង្ក្រាបម្តងណាឡើយ ចំណែកមន្ត្រីជំនាញ សង្កាត់រដ្ឋបាលក្បាលរមាស ស្រុកសេសាន បានត្រឹមឆ្លើយដាក់គ្នាតែប៉ុណ្ណោះ។